CAMBO REPORT

Popup Advertising5 seconds

កំពូល​ហ្គេម The Last of Us វគ្គ 2 ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍ E3 2018

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើប្រិយមិត្តធ្លាប់បានលេងហ្គេម The Last of Us វគ្គ 1 នៅលើម៉ាស៊ីនហ្គេម PS3 ឬស៊េរី Remaster នៅលើម៉ាស៊ីនហ្គេម PS4 រួចទៅហើយនោះ ប្រាកដជាបានដឹងច្បាស់ អំពីសាច់រឿង ដែលត្រៀមនឹងចេញ មកថ្ងៃអនាគត ហើយទម្រាំមកដល់ ពាក់កណ្ដាលឆ្នាំ 2018 នេះ ទើប The Last of Us វគ្គ 2 ត្រៀមនឹងបង្ហាញខ្លួនជា លើកដំបូង នៅក្នុងព្រឹត្តិការណ៍ E3 ដែលជាព្រឹត្តិការណ៍ ពិព័ណ៌ហ្គេម ដ៏ធំមួយប្រចាំឆ្នាំ។

The Last of Us វគ្គ 2 នេះត្រូវបានអភិវឌ្ឍន៍ឡើង ក្រោមស្នាដៃផលិតហ្គេមរបស់ក្រុម Naughty Dog ជាហ្គេមដ៏ ល្បីល្បាញមួយ ដែលនិយាយអំពីជីវិត មនុស្សនៅលើភពផែនដី បានជួបគ្រោះធំ ជាមួយនឹងមេរោគ ដែលធ្វើឲ្យមនុស្ស ក្លាយទៅជាខ្មោច Zombie។ សម្រាប់វគ្គថ្មីនេះ អ្នកលេងហ្គេម នឹងត្រូវដើរតួ ជាក្មេងស្រីឈ្មោះ Ellie ដដែល ដែលលើកនេះ នាងមានអាយុ 19 ឆ្នាំហើយ និងអាចនឹងដើរតួ ជាលោក Joel ផងដែរ (មិនដឹងថា Joel ស្លាប់ ឬរស់នៅឡើយ) តម្រូវឲ្យពួកគេទាំងពីរ ឆ្លងកាត់ឧបសគ្គ យ៉ាងច្រើន មិនចេះអស់នៅក្នុងទីក្រុង Seattle ដែលពោរពេញ ដោយខ្មោច និងជនខិលខូច។

 

 

វគ្គថ្មីនេះគឺ 5 ឆ្នាំក្រោយមក បន្ទាប់ពីវគ្គ 1 ត្រូវបានបញ្ចប់សព្វគ្រប់ ដូច្នេះសម្រាប់ឆ្នាំ 2018 នេះ Naughty Dog នឹងបង្ហាញឲ្យពិភពលោក ពិសេសអ្នកគាំទ្ររបស់ខ្លួន ឲ្យបានដឹង កាន់តែស៊ីជម្រៅ ជុំវិញដំណឹងថ្មីៗ អំពី The Last of Us Part 2 នេះ។ យើងនឹងរង់ចាំមើល ទាំងអស់គ្នា នូវឈុតឆាកកន្ត្រាក់អារម្មណ៍ បន្ថែមទៀត នៅពេល SONY ប្រកាសចេញហ្គេមនេះ នៅក្នុងព្រឹត្តិការណ៍ E3 ដែលនឹងមកដល់ នៅខែក្រោយខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: PlayStation Tag: កម្មវិធី-ហ្គេម