CAMBO REPORT

Popup Advertising5 seconds

មហា​សេដ្ឋី​ពិភព​លោក Bill Gates ហៅ Apple ថា ជា​ក្រុមហ៊ុន​អស្ចារ្យ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មហាសេដ្ឋីលំដាប់ពិភពលោក ដែលមហាជនទូទៅតែងតែស្គាល់រូបគាត់នោះ គឺលោក Bill Gates បានធ្វើឲ្យពិភពលោក ងាកទៅមើលក្រុមហ៊ុន Apple ម្ដងទៀត ខណៈក្រុមហ៊ុននេះ បានកំពុងក្ដោបក្ដាប់ សាច់ប្រាក់យ៉ាងច្រើន លានដុល្លារ ក្នុងទីផ្សារអាមេរិក និងបានកំពុងបន្តឡើង ជាបន្តបន្ទាប់។ នៅក្នុងកម្មវិធី Squawk Box កាលពីថ្ងៃច័ន្ទ កន្លងទៅ លោក Bill Gates មានប្រសាសន៍ប្រាប់ទៅដល់ ពិភពលោកដូច្នេះថា៖

 

“ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនអស្ចារ្យមួយ ដែលមានផលិតផល លក់ជាច្រើនប្រភេទ។ ហើយក្រុមហ៊ុនអេឡិចត្រូនិចធំៗ ជាច្រើននាពេលបច្ចុប្បន្ន បានកំពុងទទួលបាន ប្រាក់ចំនេញយ៉ាងច្រើន សន្ធឹកសន្ធាប់ ប៉ុន្តែ Apple គឺជាក្រុមហ៊ុន លើគេមួយ ដែលទទួលបានប្រាក់ចំនូល យ៉ាងច្រើនហួសនិស្ស័យ”។

ការលើកឡើងបែបនេះ មិនមែនមើលឃើញតែ ភ្នែកទទេនោះទេ ក្នុងនោះលោក Warren Buffett ដែលជាមិត្តភក្ដិ របស់លោក Bill Gates ជាមហាសេដ្ឋី របស់ក្រុមហ៊ុន Berkshire Hathaway បានប្រាប់ពិភពលោក ឲ្យដឹងផងដែរថា ក្រុមហ៊ុនលោក បានទិញភាគហ៊ុនដល់ទៅ 75 លានហ៊ុនពី Apple ក្នុងត្រីមាសទី 1 នៃដើមឆ្នាំ 2017 កន្លងទៅ ដោយក្នុងនោះក្រុមហ៊ុន លោកបានទទួលប្រាក់ ចំនេញលោតដល់ 165.3 លាន ហ៊ុនឯណោះ កាលពីចុងឆ្នាំ ទៅមិញនេះ ដែលតម្លៃនេះ គឺគាត់បានចំនេញ 1 x 2 ទៅហើយ ដោយចំនាយពេល ត្រឹមតែ 12 ខែប៉ុណ្ណោះ។

 

 

នេះមិនមែនជាលើកទីមួយនោះទេ ដែលមហាសេដ្ឋីជាច្រើន បានចំនាយប្រាក់ទិញយក ភាគហ៊ុនជាមួយនឹងក្រុមហ៊ុន Apple បន្ទាប់ពីមានការពិចារណា យ៉ាងល្អិតល្អន់ ថែមទាំងមានការវិភាគ ផលវិបាកនាថ្ងៃអនាគត ពីសំណាក់អ្នក ជំនាញ។ ការកើនឡើងទីផ្សារ ភាគហ៊ុនរបស់ Apple នេះសបង្ហាញ ឲ្យដឹងថា Apple ពិតជាមានគ្រឹះ ចាក់ដោតយ៉ាងជ្រៅ សម្រាប់ទីផ្សារស្មាតហ្វូន ថេប្លេត កុំព្យូទ័រ និងឧបករណ៍ អេឡិចត្រូនិចផ្សេងៗ ទៀតជាច្រើន ដែលចំនួននោះ នៅតែបន្តកើនឡើង ឥតឈប់ឈរ និយាយឲ្យខ្លី ឆាប់ចប់គឺ អង្គុយចាំតែកើប លុយតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: CNBC Tag: Lifestyle