CAMBO REPORT

Popup Advertising5 seconds

Xiaomi បញ្ចេញ​នាឡិកា​ថ្មី រូប​រាង​ប្រណិត និង​អាច​មុជ​ទឹក​បាន​ដល់ ៥០ ម៉ែត្រ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាថ្មីទៀតហើយ ក្រុមហ៊ុនអេឡិចត្រូនិច Xiaomi បានចេញនូវឧបករណ៍ Wearable របស់ខ្លួនមួយប្រភេទ ដែលម្ដងនេះ វាមិនមែនជា គ្រឿងអេឡិចត្រូនិច មានមុខងារវៃឆ្លាតអ្វីទេ ពោលវាគឺជា ឧបករណ៍សម្រាប់ពាក់ធម្មតា គឺជានាឡិកាប្រភេទ Quartz Watch ដែលមានមានការ ប្រើប្រាស់សាមញ្ញ ដូចជានាឡិកា របស់ក្រុមហ៊ុន ល្បីអញ្ចឹង។ ប៉ុន្តែវាក៏ត្រូវបាន ប្រើប្រាស់នូវគុណភាពផលិត ខ្ពស់ផងដែរ ដោយផ្អែកសំខាន់ ទៅលើប្រណិតភាព តែម្ដង។

នាឡិកានេះមានឈ្មោះថា Xiaomi I8 ដែលមិនមាននូវមុខងារអ្វី ស្មុគស្មាញច្រើនឡើយ គឺគ្រាន់តែពាក់នៅកដៃ ជាការស្រេច ហើយអ្វីដែលជា ភាពលេចធ្លោរបស់វាគឺ ការរចនាម៉ូត និងភាពឆើតឆាយ របស់វា ដោយសារតែ វាមានភាពទាក់ទាញ រូបរាងសាកសម ជាមួយមនុស្សទូទៅ ទាំងប្រុសស្រី និងមានគុណភាព ផលិតខ្ពស់។ ដោយតួខ្លួនរបស់វា ត្រូវបានប្រើប្រាស់នូវ លោហៈធាតុដ៏រឹងមាំ ប្រភេទ Citizen Citroën មិនងាយហើរពណ៌ មានជម្រើសច្រើនពណ៌ ឲ្យជ្រើសរើស និងមានកម្រាស់ស្ដើង ផងដែរ ដោយវាមាន កម្រាស់ត្រឹមតែ ៦.២ មីលីម៉ែត្រប៉ុណ្ណោះ នៅពេលដែលដាក់នៅ ផ្ទៃរាបស្មើ ហើយបើកម្រាស់ផ្ទៃ នៃរង្វង់នាឡិកា កាន់តែស្ដើងទៅទៀត ត្រឹមតែ ២.២៨ មីលីម៉ែត្រ ប៉ុណ្ណោះ។

កញ្ចក់ខាងលើរបស់វាអាចការពារភាពសឹកឆ្កូតបានយ៉ាងល្អ ដោយវាប្រើប្រាស Sapphire Glass ការពារទាំង Scratch-Resistant និងការពារ Scratch-proof តែម្ដង ដូចនេះការឆ្កូតល្មមៗ មិនធ្វើឲ្យអ្នកឈឺក្បាលឡើយ ថែមទាំងមាននូវអាវក្រោះ ការពារទឹកទៀតផង ដោយអាចទ្រាំទ្រនូវ សម្ពាធទឹកបានដល់ជម្រៅ ៥០ ម៉ែត្រឯណោះ។ ហើយខ្សែរបស់វា ក៏យើងអាចដោះបានដែរ ដោយវាមាន ជម្រើស ២ គឺជម្រើសខ្សែ ៤១ មីលីមែត្រ និងជម្រើសខ្សែ ៣៦ មីលីម៉ែត្រ ទៅតាមប្រភេទ មនុស្សប្រុសស្រី។ ខ្សែនេះក៏ផលិតក្នុង គុណភាពខ្ពស់ដែរ ដោយប្រើប្រាស់នូវ លោហៈធាតុពពួក Vintage Milanese ដូចទៅនឹង Apple Watch អញ្ចឹងដែរ។

អញ្ចឹងទាំងនេះគឺជាលក្ខណៈសម្បត្តិត្រួសៗអំពី Xiaomi I8 ដែលជាផលិតផល នាឡិកាប្រភេទ Quartz Watch ការរចនាផ្ដោតសំខាន់ ទៅលើប្រណិតភាព មិនមែនភាព វៃឆ្លាតនោះទេ ហើយវាក៏ប្រើប្រាស់ថ្ម ធម្មតាដែរ មិនមែនសាកថ្មនោះទេ ប៉ុន្តែថ្មមួយគ្រាប់ ក្រុមហ៊ុនធានាថាអាចប្រើ លើសពី ៥ ឆ្នាំឯណោះ។ ដូចនេះសម្រាប់ លក្ខណៈសម្បត្តិប៉ុណ្ណេះ អាចនិយាយថាល្អ បានហើយ ដោយបច្ចុប្បន្ននេះ វាត្រូវបានដាក់លក់ នៅក្នុងតម្លៃ ៦៣ ដុល្លារ ក្នុងប្រទេសចិន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Gizmo China Tag: នាឡិកាវៃឆ្លាត