CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​ស៊េរី​ថ្មី​របស់ Lenovo ម៉ូឌែល 330s នេះ មាន​គែម​អេក្រង់​ស្ដើង ថែម​ទាំង​ប្រើ GTX 1050 មាន​តម្លៃ​មិន​ដល់ 500$ នោះទេ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កុំព្យូទ័រពីមួយជំនាន់ទៅមួយជំនាន់ តែងតែមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ហើយជំនាន់ថ្មីតែងតែមានអ្វីប្លែក និងកាន់តែពិសេស ជាងជំនាន់មុន នៅស្ទើរតែគ្រប់ជ្រុងជ្រោយ។ ជាក់ស្ដែងដូចកុំព្យូទ័រ យួដៃស៊េរីថ្មីរបស់ Lenovo ម៉ូឌែល IdeaPad 330s ស៊េរីឆ្នាំ 2018 នេះអញ្ចឹង វាត្រូវបានបង្កើតឡើង សម្រាប់ ទីផ្សារ ដែលចង់បានកុំព្យូទ័រ មានកម្លាំងខ្លាំងល្មម ដែលមានតម្លៃធូរថ្លៃ អាចទទួលយកបាន។

IdeaPad 330s គឺជាកុំព្យូទ័រយួរដៃ មានកម្រាស់ស្ដើង ដែលអក្ស S គឺតំណាងឲ្យពាក្យថា Slim ជាមួយនឹងកម្រាស់ សរុបត្រឹមតែ 0.7 អ៊ីញ ជាមួយទម្ងន់សរុប 1.6 គីឡូក្រាមប៉ុណ្ណោះ នោះក៏ដោយសារតែ តួខ្លួនទាំងមូលរបស់ 330s ត្រូវបានការពារ និងស្រោបឡើង ដោយជ័រស្វិតទាំងអស់ ពុំមានលោហៈធាតុ ឡើយ សាកសមទៅនឹង តម្លៃជាក់ស្ដែង។ ទោះបីជា យ៉ាងណាក៏ដោយ វានៅមានចំនុចលេចធ្លោ មិនតិចនោះទេ អេក្រង់របស់ វាមានគែមខ្លីខាងលើ និងសងខាង តែរាងក្រាស់បន្តិច សម្រាប់គែមខាងក្រោម តែមិនថ្វីនោះទេ ព្រោះវាមើល ទៅពេញភ្នែក ដោយអតិថិជនរបស់ Lenovo អាចជ្រើសរើសទំហំ 14 និង 15.6 អ៊ីញ ជាប្រភេទ IPS តាមសេចក្ដីត្រូវការ មានល្បឿន Refresh Rate @60Hz បង្ហាញរូបភាពកម្រិត HD និង Full HD តាមការជ្រើសរើស។

ជាងនេះទៅទៀត IdeaPad 330s ប្រើប្រាស់ CPU ជំនាន់ថ្មី Intel Core i7 អមមកជាមួយ RAM ទំហំ 4GB ឡើងទៅ 12GB ជាប្រភេទ DDR4 ថែមទាំងមាន SSD របស់ Intel ស៊េរី Optane មួយដើមទំហំ 16GB ទៀត សម្រាប់ដាក់ Windows ធ្វើឲ្យវាបិទបើក បានរហ័ស ចំនាយពេលតិច។ មិនតែប៉ុណ្ណោះ ម្ចាស់របស់វាចង់ឡើង SSD ទៅកាន់ទំហំ 128/256GB ក៏បានតាមរន្ធ PCIe អមមកជា Hard Disk Drive ទំហំ 1000GB និង 2000GB និងចុងក្រោយគេ គឺក្រាហ្វិចកាតរបស់ nVIDIA លេខ GTX 1050 ទំហំ 2GB ធ្វើឲ្យម៉ាស៊ីននេះ អាចយកទៅធ្វើការ កម្រិតមធ្យម ដោយគ្មានបញ្ហា។

សម្រាប់មុខងារតំណរភ្ជាប់ផ្សេងៗវិញវាប្រើប្រាស់ Bluetooth 4.1 មាន Wifi ដែលអាច Download បានល្បឿន 433Mbps ក៏ដូចជាមានរន្ធ I/O ដូចជា៖

 

•    Card Reader

•    USB 3.0 x 2 ជាប្រភេទ A

•    USB 3.1 x 1 ជាប្រភេទ C

•    HDMI

•    និងរន្ធដោយកាស 3.5mm

 

IdeaPad 330s ដំណើរការដោយ Windows 10 Home 64-bit ចេញពីប្រអប់ ស្រាប់តែម្ដង ដោយវាមាន 5 ពណ៌ សម្រាប់ជ្រើសរើសដូចជា ប្រផេះ ខៀវស្រអាប់ ផ្កាឈូក ពណ៌លោហៈ និងពណ៌ស ជាមួយតម្លៃ៖

 

•    449$ សម្រាប់ម៉ូឌែលមានអេក្រង់ទំហំ 15.6 អ៊ីញ

•    499.99$ សម្រាប់ម៉ូឌែលមានអេក្រង់ទំហំ 14 អ៊ីញ

 

តម្លៃនេះអាចនឹងមានការកែប្រែបន្តិចបន្តួចសម្រាប់ទីផ្សារស្រុកខ្មែរ បើវាពិតជានឹងមាន លក់ពិតមែន ម្យ៉ាងការកំណត់យក អេក្រង់ត្រឹម HD ឬលោតដល់ Full HD ក៏ដូចជា ជ្រើសរើសទំហំ RAM តូចធំ អមជាមួយនឹង SSD នឹងធ្វើឲ្យតម្លៃ កែប្រែតាមហ្នឹងផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: Slash Gear Tag: កុំព្យូទ័រ