CAMBO REPORT

Popup Advertising5 seconds

Microsoft កំពុង​តែ​ផលិត Smart Speaker ដោយ​នឹង​ប្រើ​ប្រាស់​មុខងារ​បញ្ជា​វៃ​ឆ្លាត Cortana!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

និយាយទៅដល់ Smart Speaker ឬឧបករណ៍បំពងសម្លេងវៃឆ្លាត ក្រុមហ៊ុន Google មានផលិតផល Google Home, Home Mini, និង Home Max ជាដើម។ ហើយក្រុមហ៊ុន Amazon មានផលិតផល Echo Alexa ចំណែកក្រុមហ៊ុន Apple គាត់មាន Home Pod របស់គាត់ដែរ។ ចុះ Microsoft វិញ? ក្រុមហ៊ុន Microsoft មិនទាន់មានឧបករណ៍ បំពងសម្លេងវៃឆ្លាត ដើម្បីប្រជែងជាមួយគេ នៅឡើយទេ ដែលនៅជាផ្នែកមួយ ខ្សោយនៅឡើយ បើប្រៀបធៀបជាមួយគេ។ យ៉ាងណាមិញថ្មីៗនេះ មានព័ត៌មាន លេចលឺថា Microsoft កំពុងតែផលិតនូវ Smart Speaker របស់ខ្លួនហើយ ដោយនឹងបញ្ចេញ នាពេលឆាប់ៗនេះ។

ក្នុងការផលិត Smart Speaker ដំបូងរបស់ខ្លួននេះ Microsoft នឹងត្រូវសហការ ជាមួយនឹងអ្នកជំនាញខាងសម្លេង Harman/kardon ដើម្បីផលិតនូវឧបករណ៍ បំពងសម្លេងមួយ ដែលមានសម្លេង ច្បាស់ល្អ ព្រមទាំងមាន Subwoofer ល្អ ដើម្បីបញ្ចេញសម្លេងពិរោះ រណ្តំផងដែរ។ ការរចនារបស់វា ក៏ត្រូវប្លែកពីគេផងដែរ ដោយក្រុមហ៊ុន Microsoft ធ្វើវាជាឧបករណ៍ សម្រាប់បញ្ឈរ រាងស៊ីឡាំងទ្រវែង និងបញ្ចេញសម្លេង ជុំវិញមួយតួខ្លួន ជាលក្ខណៈ ៣៦០ ដឺក្រេតែម្ដង។ មិនត្រឹមតែ ប៉ុណ្ណោះទេ នៅផ្នែកខាងក្នុង របស់វា ក៏នឹងមាន មុខងារវៃឆ្លាត មិនឲ្យចាញ់ក្រុមហ៊ុនល្បីៗ ខាងលើផងដែរ ព្រោះ Microsoft បានសហការជាមួយ ក្រុមហ៊ុនតៃវ៉ាន់ Quanta ផងដែរ ដើម្បីផលិតវា ដោយវានឹងបំពាក់នូវ បន្ទះឈីប Snapdragon 212 ដែលជាឈីបប្រើ Architecture ARM Cortex A7 មានល្បឿន ១.៣ ជីកាហឺត ដែលយើងបានឃើញវាបំពាក់ នៅលើ Nokia 2 រួចមកហើយ។ អ្វីដែលវៃឆ្លាត ពីវានោះ គឺវានឹងប្រើប្រាស់នូវ មុខងារបញ្ជាសម្លេង Cortana ដែលជាមុខងារ បញ្ជាញសម្លេង ប្រចាំត្រកូល របស់ក្រុមហ៊ុន Microsoft ទៅហើយ ដែលនឹងប្រើប្រាស់ ដូចជាមុខងារ Google Assistant, Siri និង Alexa ផងដែរ។

 

អញ្ចឹង ទាំងនេះគឺជាលក្ខណៈលេចធ្លាយអំពីឧបករណ៍បំពងសម្លេងវៃឆ្លាតពី ក្រុមហ៊ុន Microsoft ដែលវានឹងធ្វើឲ្យ ក្រុមហ៊ុនដែលធ្លាប់ផលិតនូវ ឧបករណ៍បំពងសម្លេង ទាំងអស់ ក៏ត្រូវពិបាក បន្ដិចដែរ ដោយសារតែ Microsoft ជាក្រុមហ៊ុនធំ និងមានមុខងារ វៃឆ្លាតរបស់ខ្លួនស្រាប់ ហើយត្រូវបានសហការ ជាមួយក្រុមហ៊ុន អ្នកជំនាញ ផ្នែកសម្លេង Harman/kardon ទៀតផង។ ដូចនេះតើប្រិយមិត្ត យល់យ៉ាងណាចំពោះ ការប្រឡូកចូល ទីផ្សារឧបករណ៍ បំពងសម្លេងវៃឆ្លាត របស់ Microsoft នេះ? បើមើលទៅ Microsoft គួរតែឆាប់ចូល ឲ្យបានមុននេះ បន្ដិចទើបល្អ ព្រោះពេលនេះ ក្រុមហ៊ុនជាច្រើនបាន ផលិតឧបករណ៍ បំពងសម្លេងនេះ ដែលវាជំនួយមួយផ្នែកធំ ទៅលើការប្រើប្រាស់ ឧបករណ៍នានា នៅក្នុងផ្ទះ ដូចជាក្រុមហ៊ុន Xiaomi ពិតជាធ្វើបានល្អ មែនទែន ដោយកាលពីមុន ប្រើប្រាស់ត្រឹមតែ Google Assistant គេអាចបង្កើតនូវ ផលិតផល Ecosystem របស់ខ្លួនលក់ បានយ៉ាងច្រើន សម្រាប់ភ្ជាប់ ទំនាក់ទំនងគ្នា ទើបដល់ពេលនេះ គេមាន XiaoAI សម្រាប់ប្រើផ្ទាល់ខ្លួន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ