CAMBO REPORT

Popup Advertising5 seconds

Google អាច​នឹង​បញ្ចេញ Pixel Watch មក​ជាមួយ​នឹង Pixel 3/3 XL ចុង​ឆ្នាំនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ផលិតផល Google កាន់តែចាប់ផ្ដើមកើបលុយហើយ ដោយរយៈពេល ២ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបញ្ចេញនូវទូរសព្ទ Google Pixel របស់ខ្លួន ដែលមានលក្ខណៈល្អមែនទែន ពិសេសនោះ គឺវាមានប្រព័ន្ធដំណើរការល្អ និងទទួលបានកំណែអាប់ដេត ថ្មីៗមុនគេ លើសពីនេះទៀតត្រកូល Pixel ក៏ជាកំពូលស្មាតហ្វូន ដែលតែងមានកាមេរ៉ាក្រោយ កប់ជាងគេផងដែរ។ អញ្ចឹងសបញ្ជាក់ ឲ្យឃើញថា ផលិតផលរបស់ Google គឺមានគុណភាពខ្ពស់ មិនមែនលំៗនោះទេ អាចប្រជែងជាមួយ Apple បាន ប៉ុន្តែក៏មានតម្លៃថ្លៃផងដែរ។ អញ្ចឹងនៅក្នុងឆ្នាំនេះ យើងនឹងរង់ចាំមើល Pixel 3/ 3 XL ដែលកាមេរ៉ានឹង ខ្លាំងយ៉ាងណា? ទន្ទឹមនឹងការរង់ចាំទូរសព្ទ Pixel ជំនាន់ថ្មីនេះ យើងទទួលបានដំណឹង មួយទៀតផងដែរ គឺការបង្ហាញខ្លួនរបស់ Pixel Watch ជំនាន់ទី ១ របស់ Google។

ឧបករណ៍ Wearable របស់ Google យើងមិនឃើញ មានច្រើនទេ ដោយវាមានតែឧបករណ៍ មួយចំនួនតូចប៉ុណ្ណោះដូចជា Pixel Buds ជាកាសត្រចៀក Bluetooth ជាដើម ដែលបានបង្ហាញខ្លួន ជាមួយ Pixel 2។ ហើយក្នុងឆ្នាំនេះ ក្រុមហ៊ុនអាចនឹងពាំនាំនូវ Pixel Watch ជំនាន់ដំបូងរបស់ខ្លួន បើតាមព័ត៌មានលេចលឺពី Even Blass មូលហេតុនោះ គឺឆ្នាំនេះ Google ទើបតែបានប្រកាស ចេញនូវ Wear OS ថ្មីដែលជាការ Upgrade ចេញមកពី Android Wear ដើម្បីប្រើប្រាស់ នៅលើឧបករណ៍ នាឡិកាវៃឆ្លាត របស់ក្រុមហ៊ុន Google ផ្ទាល់ និងក្រុមហ៊ុនដទៃទៀត លើកលែង Samsung និង Apple។ ទៅលើការផលិត Pixel Watch គឺរំពឹងខ្ពស់ថា Google អាចនឹងសហការ ជាមួយនឹងក្រុមហ៊ុន LG ឬ Huawei ឬ Motorola ឬក៏ក្រុមហ៊ុន ផលិតនាឡិកាល្បីឈ្មោះ Tag Heuer ដែលជាការសហការ ដូចកាល ពីផលិតទូរសព្ទ Nexus អញ្ចឹង ដោយផ្នែករឹង ក្រុមហ៊ុនខាងលើ ជាអ្នកផ្គត់ផ្គង់ ឯផ្នែកទន់គឺ Google ជាអ្នករ៉ាប់រង។

អញ្ចឹងនេះជាដំណឹងដ៏ល្អមួយ ដែលក្រុមហ៊ុនយក្ស Google ឈានជើងចូលទៅក្នុងទីផ្សារ នាឡិកាវៃឆ្លាតដែរ ព្រោះថាប៉ុន្មានឆ្នាំ ចុងក្រោយនេះ ចំនួនអ្នកប្រើប្រាស់នូវ នាឡិកាវៃឆ្លាតបានកើនឡើង ខ្លាំងណាស់ សូម្បីនៅក្នុង ប្រទេសកម្ពុជាយើង ក៏ច្រើនដែរ បើទោះជាពួកវា មានតម្លៃថ្លៃក៏ដោយ ធ្វើឲ្យក្រុមហ៊ុន Apple កើបលុយយ៉ាងច្រើន និងចំណេញដល់ខ្ទង់ ពាន់លានដុល្លារ គ្រាន់តែការបញ្ចេញ លក់នាឡិកា Apple Watch របស់ខ្លួន។ ដូចនេះតើយើង អាចរំពឹងថា Pixel Watch អាចនឹងដណ្ដើមទីផ្សារ នាឡិកាវៃឆ្លាតពី Apple បានឬក៏អត់? រង់ចាំមើល លក្ខណៈពិសេសរបស់វា នៅចុងឆ្នាំនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: នាឡិកាវៃឆ្លាត