CAMBO REPORT

Popup Advertising5 seconds

Instagram បញ្ចេញ​បែប​បទ​ថ្មី​នៃ​ការ Vote ជាមួយ​នឹង​មុខងារ​មួយនេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Poll គឺជាមុខងារមួយ ដែលអនុញ្ញាត អោយអ្នកប្រើប្រាស់ អាចធ្វើការរៀបចំ នូវការបោះឆ្នោត ទាក់ទងទៅនឹងអ្វីមួយ ដែលគេចង់បាន នូវចម្លើយណា ដែលមានការគាំទ្រ ច្រើនជាងគេ ឧទាហរណ៍ ដូចជា ការបោះឆ្នោតមួយ ស្តីពី Galaxy S9+ និង iPhone X តើអ្នកចូលចិត្តមួយណា។ ដូចនេះ ពេលដែលគេ ចាប់ផ្តើម Poll មួយនេះហើយ អ្នកអាចចុច បោះឆ្នោតបាន ទៅលើ Galaxy S9+ ឬក៏ iPhone X ហើយមាន តែម្ចាស់ ដែលរៀបចំ បង្កើតការបោះឆ្នោតនេះ ប៉ុណ្ណោះ ដែលដឹងនូវចម្លើយ ថាមួយណាមានចំនួន ច្រើនជាង។

យ៉ាងណាមិញ Instagram បានបញ្ចេញមុខងារ ថ្មីស្រឡាងមួយទៀត កាលពីថ្មីៗនេះ ហើយវាត្រូវបាន ហៅថា Emoji Slider។ មុខងារនេះដែរ គោលបំណងរបស់វា មិនខុសពី Poll ឡើយ គឺដើម្បីធ្វើការស្ទង់ មតិ របស់អ្នកប្រើប្រាស់ ផ្សេងៗទៀតដូចគ្នា តែខុសបន្តិចត្រង់ថា Emoji Slider នេះ បង្ហាញពីអារម្មណ៍ ចូលចិត្តវិញ ថាចូលចិត្តតិច ឬក៏ចូលចិត្តខ្លាំង តាមរយៈកម្រិត នៃការអូស របស់អ្នកប្រើប្រាស់ ដទៃទៀត។

 

ដើម្បីប្រើប្រាស់ គឺងាយស្រួល គ្រាន់តែអូស បង្កើតនូវ Story មួយ បន្ទាប់មក អូសពីក្រោម ឡើងលើ ដើម្បីបន្ថែម Stickers ចូល ហើយចុងក្រោយ គ្រាន់តែចុច លើរូប Emoji Slider និងសារ៉េសារ៉ង់ ទៅតាមអ្វីដែលអ្នក ចង់បាន ជាការស្រេច។

 

យ៉ាងណាមិញ ប្រសិនបើអ្នក មិនទាន់ទទួលបាន មុខងារនេះទេនោះ អ្នកអាចសាកល្បង អាប់ដេតកម្មវិធី Instagram ពីផ្សារកម្មវិធី Play Store និង App Store ជាមុនសិន ហើយបើនៅ មិនទាន់ទទួល បានទៀត ប្រហែលជាអ្នកត្រូវ រង់ចាំសិន ទម្រាំវាបញ្ចេញ អោយប្រើប្រាស់ គ្រប់គណនី។ សម្រាប់ខ្ញុំ ខ្ញុំទទួលបានវាហើយ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Instagram Tag: កម្មវិធី-ហ្គេម