CAMBO REPORT

Popup Advertising5 seconds

Apple ត្រៀម​ប្រើ Drone ដើម្បី​ថត​យក​ទីតាំង​ផ្សេង​ៗ​ឲ្យ​កាន់​តែ​ច្បាស់ សម្រាប់​កម្មវិធី Maps របស់ខ្លួន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយពីកម្មវិធីផែនទីរបស់ Apple មិនអាចប្រៀបធៀបជាមួយ Google Maps បានទេ ព្រោះ Google បានប្រើប្រាស់នូវផ្តាយរណប ចាប់យកទីតាំង ទូទាំងពិភពលោក រួមទាំងជួលភ្នាក់ងារ ដើរថត និងជិះឡាន គ្រប់ប្រឡោះ កៀនកោះ ហើយក៏បាន មកថតដល់ប្រទេសយើងទៀតផង ទើបធ្វើឲ្យ Google Maps មានសមត្ថភាពខ្លាំងជាង បែបនេះ។ ក្រុមហ៊ុន Apple មានការអភិវឌ្ឍន៍ គ្រប់ទម្រង់តែម្តង និងទើបតែបញ្ជាក់ថា ក្រុមហ៊ុន នឹងប្រើប្រាស់ Drone ជំនួយថតយកទីតាំង តាមតំបន់ជាច្រើន ដើម្បីពង្រឹងដល់កម្មវិធី ផែនទីរបស់ពួកគេ។

មិនខុសពី Google Maps ទេ នៅពេលដែលយើង ប្រើប្រាស់ Maps នោះ ដោយនៅពេល ថតបានមុខមនុស្ស និងស្លាកលេខ យានជំនិះ នឹងត្រូវបិទបាំង ដូច្នេះអ្នកដំណើរ មិនបាច់ ព្រួយបារម្មណ៍ឡើយ នៅពេលដែលដឹងថា ខ្លួនឯងមានវត្តមាន នៅក្នុងផែនទីនោះ។ ការប្រើប្រាស់ ឧបករណ៍ដើរថត ឬបង្ហោះថតបែបនេះ ក៏ត្រូវសុំសិទ្ធិ ពីរាជរដ្ឋាភិបាលដែរ ដូចនេះ ទើបមិនមានភាព ចលាចលដល់ប្រជាជន។ ណាមួយ បើធ្វើដូចនេះ កម្មវិធី Maps របស់ Apple នឹងកាន់តែ ត្រូវបានគេជឿជាក់ លើកម្មវិធីនេះ កាន់តែច្រើន និងអាចមាន អ្នកងាកមក ប្រើប្រាស់កម្មវិធីនេះវិញ ជាពិសេសអ្នក ដែលកំពុងប្រើ iPhone តែម្តង។ 

សរុបមក Apple ទើបបានបញ្ជាក់ថា ក្រុមហ៊ុនខ្លួន ត្រៀមប្រើ Drone ថតយកទីតាំងមួយចំនួនបន្ថែម ដើម្បីពង្រឹងដល់កម្មវិធី Maps របស់ពួកគេ ដូច្នេះអ្នកប្រើប្រាស់ អាចពិចារណាមកប្រើ កម្មវិធីផែនទីរបស់ Apple វិញក៏ថាបាន ព្រោះសព្វថ្ងៃនេះ អ្នកប្រើប្រាស់ iPhone ប្រើកម្មវិធី Google Maps ច្រើនជាងការប្រើ កម្មវិធីផែនទីហ្ស៊ីន ដែលមាន ស្រាប់ក្នុង iPhone ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: iDownload Blog Tag: កម្មវិធី-ហ្គេម