CAMBO REPORT

Popup Advertising5 seconds

សញ្ញា​អុជ​ខ្មៅ​នេះ ជា​មេ​រំខាន​ដល់​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ទាំង iOS និង Android

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការគាំងស្មាតហ្វូន បណ្តាលមកពីសញ្ញាក្នុងសារ ផ្ញើមកបែបនេះ មិនមែនជាលើកដំបូងទេ ហើយវាកើតឡើង មកជារឿយៗ។ កាលពីមុនមាន សារមួយ ផ្ញើមកធ្វើឲ្យ ស្មាតហ្វូនគាំងតែម្តង ឬ Restart ម៉ាស៊ីនដោយស្វ័យប្រវត្តិ និងទាល់តែយើង លុបវាចោល ទើបលែងអី មកដល់ពេលនេះ មានសញ្ញាអុជខ្មៅ មួយទៀតហើយ ដែលអាចធ្វើ អោយស្មាតហ្វូនរបស់អ្នក ប្រើប្រាស់គាំង និងតម្រូវឲ្យ Restart ម៉ាស៊ីន ទើបដំនើរការ ធម្មតាវិញ។

សញ្ញាអុជខ្មៅនេះ វាផ្ទុកដោយអក្សរជាច្រើន ដែលអាចធ្វើឲ្យគាំងស្មាតហ្វូនរបស់យើង នៅពេលដែល យើងចុចលើវា។ ដូចនៅលើ iPhone យើងចុចវា នឹងគាំងកម្មវិធីនោះភ្លាម ដូចជាកម្មវិធី iMessage, Message និង WhatsApp ចេញផ្ទាំងសតែម្តង និងរង់ចាំដល់ Restart ម៉ាស៊ីនហើយ ទើបប្រើកម្មវិធី ទាំងនោះបានវិញ។ នៅលើស្មាតហ្វូន Android វិញ បើចុចលើសារ នោះហើយ គាំងស្មាតហ្វូនតែម្តង មិនមែនតែ កម្មវិធីមួយនោះទេ ដោយត្រូវបិទ ទាំងបង្ខំ (Force restart) ទើបដំនើរការធម្មតាវិញ។ ដើម្បីជៀសវាងបញ្ហានេះ យើងមិនគួរចុច លើសារនោះទេ ព្រោះអ្នកខ្លះ ឆ្ងល់នៅពេលដែលឃើញសញ្ញានេះ នឹងមានពាក្យ ក្បែរនោះថា Touch here ណាមួយ សារលោតមកភ្លាម ចុចបើកមើលភ្លាម ក៏គាំងដែរ។

វីដេអូខាងក្រោម៖

 

 

 

សរុបមក សញ្ញាអុជខ្មៅ ក្នុងសារក្លាយជាមេរំខាន ធ្វើឲ្យស្មាតហ្វូនដំនើរការ ទាំង Android និង iOS គាំង និងត្រូវបង្ខំឲ្យ បិទបើកម៉ាស៊ីន ប្រសិនបើចុចបើក មើលសារនោះ ដូច្នេះអ្នកប្រើប្រាស់ ត្រូវប្រយ័ត្ន កុំចុចបើកសារនេះ ប្រសិនបើទទួលបាន សារបែបនេះ តែនៅក្នុងស្រុកយើង មិនសូវមានអ្នក ទទួលបានសារនេះទេ ព្រោះវាកំពុង វាយលុកខ្លាំងនៅ សហរដ្ឋអាមេរិក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ចំណេះដឹងទូទៅ