CAMBO REPORT

Popup Advertising5 seconds

មុខងារ Google Duplex អាច​និយាយ​ទូរសព្ទ​ជំនួស​ឲ្យ​មនុស្ស​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មុខងារនេះ អាចធ្វើឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល ហើយក៏អាចធ្វើឲ្យអ្នក ប្រើប្រាស់កាន់តែមាន អារម្មណ៍ខ្ជិលដែរ ព្រោះ Google បញ្ចេញនូវមុខងារជាច្រើន ដែលប្រើប្រាស់ បច្ចេកវិទ្យាឆ្លាតវៃ AI (Artificial Intelligence) ដូចជាមុខងារ លេចធ្លោខ្លាំង Smart Compose ជួយសរសេរអ៊ីម៉ែល ជំនួសយើងបាន ហើយមុខងារ Google Duplex ជួយខលទៅកាន់ នរណាម្នាក់បាន និងជួយនិយាយ ឆ្លើយឆ្លង ជាមួយគេបានទៀតផង។

អ្នកប្រើប្រាស់អាចធ្វើការកំនត់លេខទូរសព្ទ ដើម្បីឲ្យមុខងារនេះ ទាក់ទងទៅបាន ដើម្បីនិយាយទំនាក់ទំនង ជាមួយមនុស្សពិត បង្កើតជាការណាត់ជួបគ្នា ជំនួសយើងបាន ឬខលទៅកក់តុ នៅភោជនីយដ្ឋាននានា ទៀតផង។ Google Duplex ជាមុខងារមួយ ដែលស្ថិតក្រោម ជំនួយការសម្លេង Google Assistant ដូច្នេះអ្នកប្រើប្រាស់ ត្រូវប្រើ Google Assistant ដើម្បីប្រើមុខងារ Google Duplex បាន ស្របពេលដែលមាន បច្ចេកវិទ្យា AI ជំនួយទៀត ធ្វើឲ្យការសន្ទនា កាន់តែដូចមនុស្សពិត រួមមានការអាប់ដេត មានសម្លេងថ្មីចំនួន 6 បែបបន្ថែម ដូច្នេះអ្នកនិយាយ ជាមួយមុខងារនេះ អាចគិតថាមនុស្សពិត កំពុងនិយាយ ក៏ថាបាន។

 

អ្នកប្រើប្រាស់ត្រូវកំណត់ និងប្រាប់ពីគោលបំណង ដល់មុខងារនេះ ជាមុនសិន ដើម្បីឲ្យ AI ធ្វើការវិភាគ និងស្វែងយល់ថា អ្នកចង់បានអ្វី រួចទើបអាចទំនាក់ទំនង ទៅកាន់បុគ្គល ដែលអ្នកបាន ប្រាប់រួច បង្កើតជាការ ណាត់ជួប ឬកក់តុបាយជាដើម ដូច្នេះវាអាចចំណេញពេល របស់អ្នកប្រើប្រាស់បាន ប្រសិនបើពួកគេមាន ការងាររវល់ច្រើន។

សរុបមក Google បានបន្ថែមមុខងារ Google Duplex ចូលជំនួយការ សម្លេង Google Assistant ដើម្បីជួយខល ទៅនរណាម្នាក់ និងនិយាយទូរសព្ទ ជំនួសអ្នកប្រើប្រាស់បាន បន្ទាប់ពីអ្នក ប្រើប្រាស់បញ្ជា ឬកំណត់លេខទូរសព្ទ ឲ្យមុខងារនេះ ខលទៅ ដើម្បីនិយាយ កក់តុ ឬបង្កើតការណាត់ ជួបបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Google Tag: Lifestyle