CAMBO REPORT

Popup Advertising5 seconds

YouTube ទើប​ចាប់​ផ្តើម Support វីដេអូ HDR ដល់ iPhone ស៊េរី​ចុង​ក្រោយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

YouTube ទើបបាន Support ដល់ iPhone ស៊េរីចុងក្រោយ ដូចជា iPhone X, iPhone 8 និង 8 Plus ឲ្យអ្នក​ប្រើប្រាស់​បាន​ទស្សនា​វីដេអូ HDR ក្នុង YouTube តាមស្មាតហ្វូនទាំងនេះបាន។ ដូចយើងបានដឹងថា ថេប្លេត iPad Pro ក៏មាន​កម្រិត​អេក្រង់​ច្បាស់​ដែរ តែ YouTube មិនទាន់ Support វីដេអូ HDR នៅឡើយទេ។ វីដេអូ HDR មានកម្រិតបង្ហាញជាមួយពណ៌ភ្លឺច្បាស់ល្អជាង និង​ភិចសែល​លម្អិតជាងវីដេអូធម្មតាទៅទៀត ដូចយើងមើលទេសភាពពិតៗ តាមកញ្ចក់បង្អួចអញ្ចឹង។





បើយើងចង់មើលវីដេអូ HDR (High Dynamic Range) កាន់តែច្បាស់នោះ ទាល់តែឧបករណ៍យើងមានអេក្រង់បង្ហាញរូបភាព Support វីដេអូ HDR ដែរ ដូចទៅនឹងស្មាតហ្វូនស៊េរីចុងក្រោយរបស់ SONY ។ បើយើងមើលវីដេអូ HDR ឬ 4K នៅ​លើ​ស្មាតហ្វូន​ដែល​គ្មាន​អេក្រង់ដល់កម្រិតនេះ ក៏មិនបានដឹងពីការពិតនៃកម្រិតវីដេអូទាំងនេះដែរ ទោះអាចមើលបានក៏ដោយ។ ឧទាហរណ៍ បើ​អេក្រង់​ស្មាតហ្វូនយើងត្រឹមកម្រិត 1080 ភិចសែល តែមើលដល់កម្រិត 4K ក៏មើលទៅ មិនច្បាស់ ដូចស្មាតហ្វូនអេក្រង់កម្រិត 4K ដែរ ដូច្នេះយើងមើលវីដេអូគួរផ្តោតលើស្មាតហ្វូនដែលយើងកំពុងប្រើប្រាស់ ដើម្បីឲ្យវីដេអូនិងកម្រិតអេក្រង់ត្រូវគ្នា មើលទៅ​ច្បាស់​ត្រជាក់ភ្នែក។



វីដេអូ HDR នៅពេលនេះ ក៏មិនទាន់មានច្រើនដែរ ហើយវីដេអូដែលមាន ក៏សុទ្ធតែវីដេអូប្លែក បង្ហាញពីទេសភាព, សត្វ, អាហារ និង​វីដេអូបែបសិល្បៈមួយចំនួន។ អ្នកមើលអាចមើលបានក្នុងកម្រិតទាបបំផុត 480p60 HDR ឬឡើងកប់ដល់ 4K HDR ឯណោះ តែ​មើល​ត្រឹម 1080p ហ្នឹង វាច្បាស់ពេកហើយ ព្រោះមើលដល់ភិចសែលកាន់តែខ្ពស់ កាន់តែទាញល្បឿន Wi Fi ដូច្នេះប្រសិនបើ Wi Fi របស់​អ្នកដើរលឿនមិនអីទេ តែបើដើរយឺតវិញ កាន់តែធ្វើឲ្យវីដេអូនោះមិនច្បាស់។





សរុបមក YouTube ចាប់ផ្តើម Support ដល់ iPhone X, iPhone 8 និង iPhone 8 Plus មើលវីដេអូ HDR បាន ដូច្នេះអ្នក​ដែល​កំពុង​ប្រើប្រាស់​ស្មាតហ្វូនណាមួយ ក្នុងចំណោមស្មាតហ្វូនដែលយើងបានរៀបរាប់នេះ អាចសាកល្បងមើលវីដេអូ HDR ក្នុង YouTube បាន ដើម្បីស្វែងយល់ ពីវីដេអូនោះ ថាវាខុសប្លែកពីវីដេអូធម្មតាយ៉ាងម៉េចខ្លះ ហើយ​អាច​ផ្តល់ជាយោបល់នៅ​ខាងក្រោម​នេះ​បាន​ពីអ្វីដែលអ្នកបានយល់ពីវីដេអូ HDR ដើម្បីចែកជាបទពិសោធន៍ដល់មិត្តអ្នកអានផ្សេងៗ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 weeks ago
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម