CAMBO REPORT

Popup Advertising5 seconds

រថយន្ត Rolls-Royce សម្រា​ប់​ផ្លូវ Off-road ស៊េរី 2019 ចេញ​ជា​ផ្លូវការ ជាមួយ​ភាព​ប្រណិត​មិន​ធម្មតា

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតក្រុមហ៊ុនផលិតរថយន្តកម្រិតលំដាប់ ដែលពិភពលោកទទួលស្គាស់ Rolls-Royce បានប្រកាស​ចេញ​នូវ​រថយន្ត​កម្រិត​លំដាប់​អភិជន​មួយ​ម៉ូឌែលផ្សេងទៀត ជាមួយ​នឹ​ងរូបរាងទាក់ទាញ ផលិតឡើងក្នុងប្រណិតភាពល្អឥតខ្ចោះ ដោយរក្សាលំនាំ Classic លេង​ស្ទាយ​បែប Rolls-Royce ស៊េរី Phantom ដែរ តែនេះមិនមែនជារថយន្ត SUV ធម្មតានោះទេ តែវាគឺជា Super-SUV ដ៏កប់ស៊េរី​មួយ​ប្រចាំឆ្នាំ 2019។


 


រថយន្តនេះមានឈ្មោះហៅជាផ្លូវការថា Cullinan ជាប្រភេទ SUV ដែលមានទំហំធំ មាឌយក្ស មានទ្វា 5 សងខាង 2 និងក្រោយ 1។ រថយន្តនេះអាចយកទៅបើកបរបានគ្រប់ស្ថានភាពផ្លូវ ពិសេសស៊ីជាមួយនឹងប្រភេទផ្លូវ Off-road ឬផ្លូវដី ដោយមានប៉ុង 2 ជាប្រភេទ all-wheel drive ធន់ជាមួយនឹងផ្លូវពិបាកៗ ព្រោះវាមានប្រព័ន្ធប៉ូមអេឡិចត្រូនិច ដែលសម្របទៅតាមស្ថានភាពផ្លូវ និង Mode ដែលម្ចាស់របស់វាកំណត់។ ជាក់ស្ដែង Cullinan អាចកំណត់ផ្លូវបើកដូចជា ទួល ដីស្អិត ផុក ព្រិល ដីខ្សាច់ ស្មៅមានសំណើម ថ្ម ជាដើម ជាមួយនឹងប្រព័ន្ធការពារ កាមេរ៉ាជុំវិញ យ៉ាងមានសុវត្ថិភាព។



Rolls-Royce Cullinan មានម៉ាស៊ីនចំនួន 12 (V12) ប្រើប្រាស់ស៊ីឡាំងកម្រិត 6.75-liter Twin-Turbo ផ្ដល់នូវសន្ទុះ និងល្បឿនលឿនមិនធម្មតា ជាមួយកម្លាំង 563 កម្លាំងសេះ ដោយកង់របស់វាអាចរត់បានចំនួន 5000 ជុំក្នុងមួយនាទី។ មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលផ្នែកខាងក្នុងវិញឃើញថា នេះមិនមែនជារថយន្តលំដាប់ SUV ទូទៅឡើយ វាប្រណិតកប់តែម្ដង មានពូកស្បែក លាយឡំជាមួយលោហៈកម្រិតខ្ពស់ ប្រព័ន្ធគ្រប់គ្រងទំនើប ប្រើប្រាស់កៅអីចុច ទ្វាចុច កញ្ចក់ចុច ពិសេសមានទីតាំងធំលូលាយ អាចជិះបាន 5 នាក់ អាចទទួលទានភេសជ្ជៈកម្រិត High បានទៀតផង អមជាមួយនឹងគូទក្រោយតកៅអីចេញសម្រាប់បរិយាកាស Romantic។



Cullinan មិនមែនជារថយន្តសម្រាប់មនុស្សទូទៅនោះទេ ហើយក៏មិនមែនជារថយន្តសម្រាប់មនុស្សមានវ័យចំណាស់ដែរ វាល្អ​បំផុត​សម្រាប់​មនុសុ្សវ័យក្មេង និងជំទង់ ដែលស្រឡាញ់ប្រណិតភាព ភាពល្អឥតខ្ចោះ ហើយចូលចិត្តធ្វើដំណើរ Off-road លេង នៅ​ពេល​ទំនេរ​។ Rolls-Royce Cullinan Super-SUV នេះនឹងចេញលក់នាឆ្នាំ 2018 នេះក្នុងតម្លៃទីផ្សារអន្តរជាតិ 400,000$ ដោយ​មិន​ទាន់​រាប់​បញ្ចូលពន្ធនៅឡើយ។


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: Slash Gear Tag: យានយន្ត