CAMBO REPORT

Popup Advertising5 seconds

គ្រប់គ្រង iPhone, iPad, iPod Touch របស់​អ្នក កាន់​តែ​ងាយ​ស្រួល​ជាមួយ EaseUS MobiMover

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មានអ្នកប្រើប្រាស់ iPhone, iPad និង iPod Touch មិន​តិច​នោះទេ ដែលជួប​បញ្ហាជុំវិញការ Copy ចេញ​ចូល​រូបភាព តន្ត្រី វីដេអូ និង​មួយ​ចំនួន​ផ្សេងទៀត​ទៅ​លើ​ម៉ាស៊ីន​របស់​ពួក​គេ ព្រោះការប្រើប្រាស់តែ iTune មួយមុខនៅមិនទាន់ពេញលក្ខណៈ អាចគ្រប់គ្រង​ម៉ាស៊ីន​ទាំង​មូលបាននោះទេ។ ហេតុដូច្នេះហើយ ដើម្បីគ្រប់គ្រងទូរស័ព្ទ ឬថេប្លេតរបស់អ្នកកាន់តែមានភាពងាយស្រួលជាងមុននោះ អ្នកអាចទាញយកកម្មវិធីមួយមានឈ្មោះថា EaseUS MobiMover ជាកម្មវិធី Free ឥតគិតប្រាក់។


 


EaseUS MobiMover ក៏មិនខុសគ្នាប៉ុន្មានពីកម្មវិធីដទៃផ្សេងទៀត ដែលអ្នកធ្លាប់បានប្រើប្រាស់ដែរ វាផ្ដល់នូវភាពងាយស្រួល​ក្នុង​ការ​គ្រប់គ្រងរាល់ឯកសារ ឬ File សំខាន់ៗ ដោយគ្រាន់តែដោតចូលទៅកាន់កុំព្យូទ័រ រួចចុចពាក្យថា Trust ជាការស្រេច។ កម្មវិធីនេះ​អាច​ប្រើប្រាស់ជាមួយឧបករណ៍ iDevice ដែល iOS មាន Version ខ្ពស់បាន សូម្បីតែជំនាន់ 11.3.1 ក៏អាចប្រើប្រាស់​ជាមួយ​វា​បាន​ផង​ដែរ ដោយក្នុងនោះយើងមានជម្រើស 10 សម្រាប់គ្រប់គ្រងដូចជា៖

 

  • Contacts

  • Messages

  • Notes

  • Calendar

  • Voice Mail

  • Books

  • Safari

  • Photos

  • Videos

  • Audios


អ្នកមានសិទ្ធិក្នុងការគ្រប់គ្រងរាល់ឯកសារ ឬទិន្នន័យសំខាន់ៗរបស់ម៉ាស៊ីនអ្នកបានទៅលើមុខងារធំៗទាំង 10 ខាងលើនេះ ជាមួយ​នឹង​ល្បឿន​លឿន ដោយចំនាយពេលតិចក្នុងការ Copy ចេញចូល ជាមួយនឹងរបៀបប្រើប្រាស់មានភាពងាយស្រួលជាទីបំផុត។



ដូច្នេះសម្រាប់ប្រិយមិត្ត ដែលមិនចង់ប្រើប្រាស់ iTune ហើយកំពុងស្វែងរកកម្មវិធីគ្រប់គ្រង iDevice របស់អ្នកនោះ អាចសាក​ល្បង​ជាមួយ EasUS MobiMover បាន ដោយអាចតម្លើងបានទាំងនៅលើ Windows និង macOS ដោយគ្រាន់តែចុច តំណរភ្ជាប់នេះ ដើម្បីចូលទៅ Download រួចតម្លើងប្រើជាការស្រេច។



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: ខេមបូរីផត Tag: កម្មវិធី-ហ្គេម