CAMBO REPORT

Popup Advertising5 seconds

ធ្លាប់​បាន​សាក​ល្បង​លេង​ហ្គេម​សាច់​រឿង Star Wars ទាំង 3 វគ្គ​នេះ​ហើយ​ឬនៅ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅពេលបច្ចុប្បន្ននេះ ហ្គេមប្រភេទបែបបាញ់ និងប្រយុទ្ធគ្នា គឺកំពុងទទួលបានការ ពេញនិយម ទាញយកទៅលេងច្រើន នៅលើស្មាតហ្វូន ដែលដំណើរការប្រព័ន្ធ ប្រតិបត្តិការណ៍ iOS និង Android ហើយរាល់ហ្គេម ទាំងអស់នោះ ក៏មាន ហ្គេមមួយចំនួន ទទួលបានភាព ល្បីល្បាញខ្លាំង និងខ្លះទៀតក៏មិនសូវ ល្បីផងដែរ ទោះយ៉ាងណា ក៏នៅតែមានអ្នក លេងអញ្ចឹង ព្រោះវាអាចជួយកំដរ ការអផ្សុកបាន។

សម្រាប់ហ្គេមបែបវ៉ៃប្រយុទ្ធគ្នាមួយប្រភេទទៀត គឺជាហ្គេមដែលត្រូវគេដកស្រង់ យកតួអង្គល្បីៗ ចេញពីក្នុងខ្សែភាពយន្ត ហូលីវូត មកធ្វើជាតួអង្គ ប្រយុទ្ធគ្នា នៅក្នុងហ្គេមវិញម្តង! ឧទាហរណ៍ ដូចជាហ្គេម Marvel ដែលមានវគ្គផ្សេងៗគ្នា រួមជាមួយតួអង្គ Avengers ល្បីៗជាច្រើន, ហ្គេម Injustice ជាមួយតួអង្គ DC ជាដើម។ ហើយខាងក្រោមនេះ យើងនឹងបង្ហាញដល់មិត្ត អ្នកអានទាំងអស់គ្នា នូវហ្គេមប្រយុទ្ធគ្នា ដែលដកស្រង់ចេញ ពីខ្សែភាពយន្ត Star Wars វិញម្តង ដោយមាន 3 វគ្គខុសៗគ្នា ជាមួយតួអង្គនៅក្នុងរឿង នេះផងដែរ។ យ៉ាងណា ប្រហែលជាមានប្រិយមិត្តខ្លះ បានស្គាល់ និងបានលេង ហ្គេមទាំងនេះ ហើយក៏មានមិត្តអ្នកអាន មួយចំនួន អាចនឹងមិនធ្លាប់លេង ហ្គេមទាំង 3 វគ្គនេះដូចគ្នា។ ចំពោះអ្នកដែលចាប់ អារម្មណ៍ចង់លេងហ្គេម Star Wars ទាំងនេះ យើងនឹងដាក់តំណរភ្ជាប់ នៅខាងក្រោម៖

 

1.    Star Wars: Galaxy of Heroes

 

2.    Star Wars: Force Arena

 

3.    Star Wars: Commander

 

សរុបមក សម្រាប់ហ្គេម Star Wars ទាំង 3 វគ្គ ដែលយើងបានធ្វើការ បង្ហាញពីខាងលើនេះ គឺមានដាក់ឲ្យទាញយក ទាំងប្រព័ន្ធ ដំណើរការដោយ iOS និង Android ជាមួយក្រាហ្វិចច្បាស់ ទាក់ចិត្ត ទាក់ភ្នែក។ ម្យ៉ាងវិញទៀត ហ្គេមទាំងអស់នេះ មិនមានគិតថ្លៃ ចេញពី App Store និង Play Store នោះទេ ដូច្នេះហើយ ចំពោះមិត្តអ្នកអានទាំងអស់គ្នា អាចទាញយក ហ្គេមទាំងនេះ ទុកលេងកំសាន្ត អារម្មណ៍បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម