CAMBO REPORT

Popup Advertising5 seconds

កម្មវិធី​ផ្គុំ​រូបភាពបាន​ច្រើន​ម៉ូត ច្រើន​ជម្រើស ដែល​អ្នក​អាច​សាក​ល្បង ទាញ​មក​ប្រើ​បាន (សម្រាប់ iOS)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ខ្ញុំជឿជាក់ថា មានប្រិយមិត្ត អ្នកអានជាច្រើន ដែលឧស្សាហ៍ចូលចិត្ត លេងកម្មវិធីស្ទីល លើរូបភាព ដើម្បីអោយមានភាពទាក់ទាញ ឬសម្រាប់ទុកបង្ហោះចូលបណ្តាញសង្គមផ្សេងៗជាដើម។  កន្លងមក ក្រុមការងារយើង ក៏ធ្លាប់បានចុះផ្សាយជាច្រើនរួច មកហើយដែរ ពាក់ព័ន្ធនឹងកម្មវិធីផ្គុំ និងកែកុនពណ៌រូបភាព ដោយវាមានចំនុចល្អ ផ្សេងៗគ្នា ចែករំលែកទៅដល់មិត្តអ្នកអាន ជាពិសេសគឺអ្នក ដែលចូលចិត្តធ្វើវា នៅលើស្មាតហ្វូនតែម្តង។

 


ថ្ងៃនេះដែរ យើងនឹងណែនាំ នូវកម្មវិធីថ្មីមួយទៀត សម្រាប់ចែករំលែកទៅ ដល់អ្នកទាំងអស់គ្នា អោយបានស្គាល់ និងបានប្រើប្រាស់ ហើយកម្មវិធីនេះ ក៏អាចមានប្រិយមិត្ត មួយចំនួនតូច ធ្លាប់បានប្រើវា រួចហើយដែរ ដោយវាមានឈ្មោះថា Photo Collage - CollagePro ជាកម្មវិធីមួយ សម្រាប់ផ្គុំរូបភាព បញ្ចូលគ្នា ដើម្បីចងក្រងទុកជា កម្រងអនុស្សាវរីយ៍ ឬទុកបង្ហោះចូលបណ្តាញសង្គមផ្សេងៗជាដើម។

 

ចំពោះប្រអប់ផ្គុំរូបភាពវិញ គឺវាមានច្រើនជម្រើសមែនទែន ដែលអ្នកអាចនឹងពេញ ចិត្តជាក់ជាមិនខាន ហើយកាន់តែពិសេសនោះ អ្នកក៏អាចសារ៉េពណ៌ និងប្តូរម៉ូត នៃផ្ទៃ Background, ស្ទីលនៃប្រអប់ និងកំណត់ប្រវែង ប្រអប់បានផងដែរ។ ហើយកម្មវិធីនេះ គឺមិនមានគិតលុយនោះទេ ប៉ុន្តែវាមានសម្រាប់តែ iOS ប៉ុណ្ណោះ មិនមានសម្រាប់ Android នោះទេ។ យ៉ាងណា មិត្តអ្នកអាន iOS ទាំងអស់គ្នា អាចចូលទាញយកកម្មវិធី Photo Collage - CollagePro មកសាកល្បង ប្រើបាន តាមរយៈតំណរភ្ជាប់ខាងក្រោមនេះ៖

     ចុចត្រង់នេះ   ដើម្បីទាញយក

 



ដូច្នេះសម្រាប់ប្រិយមិត្ត ដែលចូលចិត្តការផ្គុំ រូបភាពបញ្ចូលគ្នា មិនថាជាមួយគ្រសារ មិត្តភក្កិ បងប្អូន ឬមនុស្សដែលខ្លូនស្រលាញ់ ដើម្បីចងក្រងទុកជា កម្រងអនុស្សាវរីយ៍ ឬទុកបង្ហោះចូលបណ្តាញសង្គមផ្សេងៗនោះ គឺអាចធ្វើការសាកល្បង តាមរយៈកម្មវិធី នេះបាន ព្រោះវាអាចអោយ អ្នកផ្គុំរូបភាព បានជាច្រើនជម្រើស ច្រើនម៉ូត ដែលមាននៅក្នុង កម្មវិធីនោះស្រាប់ ម្យ៉ាងវិញទៀត វាក៏ងាយស្រួលប្រើ សម្រាប់អ្នកមិនទាន់ចេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: AppStore Tag: កម្មវិធី-ហ្គេម