CAMBO REPORT

Popup Advertising5 seconds

Google Drive កំពុង​តែ​ទទួល​កំណែ​អាប់​ដេត​មុខ​មាត់​ថ្មី​នៅលើ Web របស់​ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីខែមេសាកន្លងទៅនេះ Google បានបញ្ចេញនូវកំណែ អាប់ដេតមុខមាត់ថ្មីរបស់ Gmail នៅលើ Web រួចមកហើយ ដោយវាទទួលបានមុខមាត់ថ្មី ប៊ូតុងមានភាពស្រស់ស្អាតជាមុន ងាយស្រួលមើល និងបានរៀបចំ មានរបៀបរៀបរយល្អដែរ ព្រោះសារដែលមាន Attachment វាមានរូបរាងធំៗឲ្យយើងងាយស្រួលរកផងដែរ។

 

ពេលនេះ Google Drive ក៏ត្រៀមបញ្ចេញនូវកំណែអាប់ដេតថ្មីផងដែរ ហើយមើលទៅការកែប្រែថ្មីនេះ វាត្រូវបានបែងចែក File ឲ្យបានងាយស្រួល មើលជាងមុន និងបានបន្ថែមនូវ Tweak ថ្មីៗសម្រាប់ប្រើផងដែរ។

 


នៅលើរូបភាពខាងលើនេះ បង្ហាញថា Google Drive នឹងកែប្រែនូវរូបរាងឲ្យ កាន់តែស្អាតជាមុន ងាយមើលជាងមុន ដោយការផ្លាស់ប្ដូរ យើងឃើញថា៖


•    ឡូហ្គោខាងលើផ្នែកខាងឆ្វេង វាត្រូវបានដាក់ឡូហ្គោរបស់ Google Drive ផ្ទាល់តែម្ដង


•    ហើយសម្រាប់ឡូហ្គោរបស់យើងវិញ ត្រូវដាក់មកខាងស្ដាំវិញ


•    រីឯ icon របស់មុខងារ Settings និង Help Center ត្រូវបានដាក់នៅលើ Search Bar ដែលតម្រៀបគ្នាវិញ


•    មានពណ៌នៃផ្ទៃ Background ជាពណ៌សរ សុទ្ធតែម្ដង មិនមែនរាងប្រផេះ ដូចមុននោះទេ


មើលទៅ វាយកលំនាំតាម Gmail ច្រើនដោយបានលើកយកប៊ូតុង New សម្រាប់ធ្វើការអាប់ឡូត File នានា ទៅដាក់នៅលើ កន្លែងខាងលើស្ដាំ ដែលវាស្រដៀងនឹងប៊ូតុង Compose ថ្មីរបស់ Gmail អញ្ចឹងដែរ។

 


ក្រុមហ៊ុនបានអះអាងថា ការកែប្រែមុខមាត់ ថ្មីរបស់ Google Drive នេះគេហៅថា «Material Refresh» ដោយវាត្រូវផ្លាស់ប្ដូរ នូវទីតាំងមួយចំនួន ប៊ូតុង និងឡូហ្គោនានា និងជួយបង្ហាញនូវ Thumbnail ឲ្យប្រសើរជាងមុនផងដែរ ប៉ុន្តែរបៀបប្រើប្រាស់ មិនផ្លាស់ប្ដូរនោះឡើយ។ ម្យ៉ាងទៀតនៅក្នុង Settings ទំនងជាមានមុខងារថ្មី និង Tweak សម្រាប់អនុញ្ញាតិ ឲ្យយើងធ្វើការ Customize និងកំណត់បន្ថែមទៅលើផ្ទៃប្រើប្រាស់ផងដែរ។

 

បច្ចុប្បន្ននេះ Google Drive មុខមាត់ថ្មីនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ ហើយនៅលើគណនី Google មួយចំនួន ប៉ុន្តែប្រសិនបើ ប្រិយមិត្តមិនទាន់ បានឃើញនៅលើ គណនីរបស់ខ្លួននោះទេ សូមមេត្តារង់ចាំ នូវរយៈពេល ២ សប្ដាហ៍ទៀត ដើម្បីឲ្យក្រុមហ៊ុនបញ្ចេញ កំណែអាប់ដេត ក្នុងការប្រើប្រាស់ Google Drive ថ្មីជាសកលតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម