CAMBO REPORT

Popup Advertising5 seconds

Google Photos នឹង​ជួយ​កែ​រូប​ភាព​អ្នក​ទៅ ជា​ផ្ទៃ​ខាង​ក្រោយ ពណ៌​ស​ខ្មៅ​ដោយ​ពុំ​ចាំ​បាច់​ប្រើ​កម្មវិធី​កែរូប!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សេវាកម្ម Google Photos ពិតជាសំខាន់ នឹងមានមនុស្សជាច្រើន ប្រើប្រាស់សេវាកម្មនេះ បូករួមទាំងខ្ញុំផ្ទាល់ ព្រោះវាមានការប្រើប្រាស់ ដោយឥតគិតថ្លៃ, អត់កំណត់ទំហំ, រាល់ការ Back up រូបភាពទុក ដោយស្វ័យប្រវត្តិលឿន នៅពេលយើង ភ្ជាប់ជាមួយ Wi Fi, និងអាចយករូបភាព ឬបើកមើលរូបភាព នៅលើឧបករណ៍ផ្សេងៗបាន គ្រប់ទីកន្លែង មិនថាដើរប្រព័ន្ធប្រតិបត្តិការ Android, iOS, Windows, MacOS ឲ្យតែឧបករណ៍ទាំងនោះ ភ្ជាប់អ៊ីនធើណេត ដោយគ្រាន់តែ Log in គណនីរបស់យើងចូលប៉ុណ្ណោះ។


លើសពីនេះទៅទៀត អ្នកដែលប្រើប្រាស់កម្មវិធី Google Photos នៅក្នុងស្មាតហ្វូន នឹងឃើញ រាល់ការរៀបចំ របស់កម្មវិធីនេះ ដូចជារំលឹក ឲ្យអ្នកបានឃើញ រូបភាពដែលថតក្នុងខែនីមួយៗ ប្រមូលផ្តុំជាវីដេអូខ្លី និងមានរូបខ្លះ កែឡើងស្អាត សម្រាប់ឲ្យអ្នកទាញយកទៅបង្ហោះលើបណ្តាញសង្គម ឬមិនចង់អាចមិនខ្វល់ក៏បាន។

 

ក្នុងសន្និសីទជួបជុំក្រុម Developer ក្រុមហ៊ុន Google បានបន្ថែមមុខងារ AI (Artificial Intelligence) ជួយកែរូបភាពឲ្យ កាន់តែស្រស់ស្អាត។ ដូចរូបដែលពេញនិយម មនុស្សនាំគ្នាកែលេង ប្តូរពណ៌ផ្ទៃខាងក្រោយ ទៅជាសខ្មៅ និងរូបខាងមុខ មានពណ៌ធម្មតានោះ ឥឡូវនេះ Google Photos នឹងជួយកែឲ្យ បានទៀតផង តែនៅពេលខាងមុខ និងទទួលបានការប្រើប្រាស់មុខងារ AI នេះ គ្រប់គ្នា។

 


សរុបមក Google Photos អាចទាញចំណាប់ អារម្មណ៍របស់អ្នក ប្រើប្រាស់បានកាន់តែច្រើន ប្រសិនបើកែរូបពួកគេ ដូចទៅនឹងកែ ដែលគេកំពុងពេញនិយម ប្តូរផ្ទៃខាងក្រោយ​ ទៅជាពណ៌សខ្មៅ និងរូបមនុស្សខាងមុខ នៅមានពណ៌ធម្មជាតិ ធម្មតាដដែល។ នេះជាដំណឹងបំណងពីខ្ញុំ ដែលអ្នកទាំងអស់គ្នា គួរចាប់ផ្តើមប្រើប្រាស់ នូវសេវាកម្មនេះ ដើម្បីជួយរក្សារូបភាព ដែលអ្នកថតប៉ុន្មានទុកមិន ឲ្យបាត់បង់ទៅថ្ងៃក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: idownloadblog Tag: កម្មវិធី-ហ្គេម