CAMBO REPORT

Popup Advertising5 seconds

YouTube មាន​របៀប​ឲ្យ​លោក​អ្នក​សម្រាក​ពី​ការ​មើល​វីដេអូ​យូរម៉ោង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រំលឹកជាមុន មុខងារទាំងនេះ អាចប្រើបាន លើកម្មវិធី YouTube សម្រាប់ iOS ប៉ុណ្ណោះ ដូច្នេះមិត្តអ្នកអាន ដែលកំពុង ប្រើប្រាស់ស្មាតហ្វូន Android អាចខកចិត្តខ្លាំង ប្រសិនបើ អានបន្តទៀត។ នេះជាការអាប់ដេត ចុងក្រោយ របស់កម្មវិធី YouTube ដែលមិនចង់ឲ្យអ្នក ទស្សនាវីដេអូក្នុង YouTube ជ្រុលម៉ោង មិនបានសម្រាក គ្រប់គ្រាន់។ ដោយក្នុងនោះ មានមុខងារចំនួន 3 អាចឲ្យអ្នកប្រើប្រាស់ ដឹងខ្លួន ឬដាស់តឿន ឲ្យខ្លួនសម្រាក និងឈប់មើល YouTube បាន ព្រោះពេលខ្លះ អាចមើលជ្រុល ប្រសិនបើគ្មាន ការដាស់តឿន។

របៀបប្រើប្រាស់មុខងារទាំងនេះ គឺងាយស្រួលទេ ដោយអ្នកត្រូវអានការ ណែនាំឲ្យបានយល់ច្បាស់សិន ចាំទៅអនុវត្តន៍ ដោយខ្លួនឯង ហើយប្រើប្រាស់មុខងារ ទាំងនេះបាន នៅពេលដែល អ្នកត្រូវការ។ ដើម្បីជ្រាបបាន កាន់តែច្បាស់ សូមបន្តអាន នៅការណែនាំខាងក្រោម ពីមុខងារទាំងនេះ៖

 

•    ការបិទ Notification ឬរបាជូនដំណឹង ដោយអ្នកអាចចូល ទៅកាន់គណនី YouTube របស់អ្នក តាម iPhone, iPad បន្តចុចកំណត់ក្នុង Settings > Notifications > Disable Sounds & Vibrations រួចកំណត់ម៉ោង បិទមិនឲ្យលោត Notification ពី YouTube ចូលបាន ដោយអ្នកអាចកំណត់ ចាប់ពីម៉ោង 10 យប់ ដល់ម៉ោង 8 ព្រឹក។

•    ការកំណត់ Scheduled Digest ដោយចូលទៅកាន់ គណនី YouTube របស់អ្នក តាម iPhone, iPad បន្តចុចកំណត់ក្នុង Settings > Notifications > Scheduled Digest បន្ទាប់ពីបានកំណត់ រាល់ Notification នឹងលោតមកជូនដំណឹង សរុបតែម្តងប៉ុណ្ណោះ ក្នុងមួយថ្ងៃ និងកំណត់ម៉ោង ដែលចង់ទទួល Notification បានទៀត

•    ការកំណត់រំលឹក ឬដាស់តឿនអ្នកឲ្យសម្រាក ឈប់មើល YouTube ដោយអ្នកអាចចូល ទៅកាន់គណនី YouTube របស់អ្នក តាម iPhone, iPad បន្តចុចកំណត់ក្នុង Settings > Notifications > Remind me to take a break រួចកំណត់ម៉ោង សម្រាកបាន ត្រឹម 15 នាទី, 30 នាទី, 60 នាទី, 90 នាទី ដូច្នេះ នៅពេល ដែលដល់ម៉ោងកំណត់ វីដេអូដែលអ្នក កំពុងមើលនោះ នឹងឈប់ រួចលោតផ្ទាំង កំណត់ម៉ោងនេះ ចេញមក ដើម្បីឲ្យអ្នកដឹងថា ដល់ពេលសម្រាកហើយ។

សរុបមក មុខងារទាំងនេះ ពិតជាមានប្រយោជន៍ សម្រាប់អ្នកប្រើប្រាស់ YouTube ជាប្រចាំ ដើម្បីកុំឲ្យមើលវីដេអូ ជ្រុលម៉ោង និងគិតគូរដល់ម៉ោង សម្រាកផង ដើម្បីឲ្យអ្នកសម្រាក បានគ្រប់គ្រាន់ និងមិនប៉ះពាល់ ដល់សុខភាព។ មុខងារទាំងនេះ អាចប្រើប្រាស់បាន លុះត្រាតែកម្មវិធី YouTube នោះ ជាជំនាន់ 13.17 ដូច្នេះអ្នកប្រើ គួរតែអាប់ដេតដល់ ជំនាន់នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: iDownload Blog Tag: កម្មវិធី-ហ្គេម