CAMBO REPORT

Popup Advertising5 seconds

Google បាន​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី Android Things 1.0 ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Android Things គឺជាប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយរបស់ Google ដែលបានបង្ហាញខ្លួន កាលពីព្រិត្តិការណ៍សន្និសីទ ជួបជុំក្រុមអ្នកអភិវឌ្ឍន៍ Google I/O 2016 កន្លងទៅ ប៉ុន្តែវាមិនទាន់បានចេញ ជាផ្លូវការនៅឡើយទេ ទើបមកដល់ព្រឹត្តិការណ៍ Google I/O 2018 នេះក្រុមហ៊ុន ក៏បានបញ្ចេញវាជាផ្លូវការ ដោយពេលនេះស្ថិត នៅក្នុងជំនាន់ Android Things 1.0។ អញ្ចឹងប្រិយមិត្ត ប្រហែលជាឆ្លល់ហើយថា Android Things គេប្រើសម្រាប់ ឧបករណ៍អ្វី ហើយមានមុខងារអ្វី ប្រើប្រាស់ខ្លះ?

តាមពិតទៅ Android Things វាក៏ដូចជាប្រព័ន្ធប្រតិបត្តិការណ៍ដទៃ របស់ Google ដែរ ប៉ុន្តែវានឹងត្រូវ ប្រើប្រាស់ជាមួយនឹង គ្រឿងខាងក្នុង (Components) មិនដូចជាឧបករណ៍ សម្រាប់ប្រើប្រាស់ ខ្លាំងនោះឡើយ ជាក់ស្ដែងវានឹងត្រូវ ប្រើប្រាស់ទៅលើ ឧបករណ៍វៃឆ្លាត Kits មួយចំនួនដូចជា ឧបករណ៍ Smart Display, Android TV ឬ Android Automotive (អេក្រង់បញ្ជា នៅក្នុងរថយន្ដ), កាមេរ៉ា, ម៉ាស៊ីនកម្ដៅវៃឆ្លាត, ឧបករណ៍បន្សុទ្ធខ្យល់ និងរបស់របរ ប្រើប្រាស់ជាច្រើនទៀត ដើម្បីឲ្យពួកវា ទាំងនោះ មានអ៊ីនធើហ្វេស សម្រាប់ប្រើប្រាស់ ជាមួយមុខងារល្អៗ មួយចំនួនដូចជាប្រព័ន្ធ ដំណើរការ Android ដទៃទៀតដែរ និងមានសមត្ថភាព ភ្ជាប់ទៅកាន់ ឧបករណ៍ IoT (ឧបករណ៍ដែលអាចភ្ជាប់ ទៅកាន់ឧបករណ៍ដទៃ) ទាំងអស់តាម រយៈអ៊ីនធើណេត និងប្រើប្រាស់មុខងារ សំខាន់ៗនានា ដែលជា Ecosystem របស់ក្រុមហ៊ុននីមួយៗ។

ស្នូលកណ្ដាលក្នុងការអភិវឌ្ឍន៍ Android Things នេះឡើង គឺផ្ដោតសំខាន់ទៅ ៣ ចំណុច ដូចជាធ្វើជា ប្រព័ន្ធ ប្រតិបត្តិការណ៍ ក៏ដូចជា Framework ដើម្បីទៅដល់ឧបករណ៍ ដែលមានម៉ាស៊ីនទាប មានមុខងារវៃឆ្លាត ដំណើរការច្បាស់លាស់, ចូលជាផ្នែកមួយ សំរាប់ភ្ជាប់ទំនាក់ទំនង ទៅមកជាមួយនឹង Google, និងបន្ថែមសុវត្ថិភាពផ្នែក Software និងអាប់ដេត Security Patch។ ទៅលើចំណុច ចុងក្រោយនេះ គឺជាអ្វីដែលគេ ផ្ដោតធ្ងន់ជាងគេ ដោយសារឧបករណ៍ ដែលដំណើរការដោយ Android Things គេប្រើសម្រាប់ភ្ជាប់ ទៅមកស្ទើរទាំងអស់ ពិសេសគឺអ៊ីនធើណេត និងឧបករណ៍ដទៃ ហើយប្រសិនបើប្រព័ន្ធ សុវត្ថិភាពមិនមាន ភាពរឹងមាំទេនោះ វាប្រាកដជា ងាយនឹង ទទួលរងការ Access ទិន្នន័យមកឧបករណ៍ដទៃ របស់អ្នក តាមរយៈការ Hack តាមការប្រើ Wi-Fi ជាមួយគ្នា។ 

បច្ចុប្បន្ន Android Things ត្រូវបានប្រើប្រាស់នៅលើឧបករណ៍ តាមប្រភេទដែរ មិនមែនចេះតែប្រើ បានទាំងអស់នោះទេ ដោយដំបូងនេះ វាត្រូវបាន Support ជាមួយនឹងឧករណ៍ Kits មួយចំនួនដូចជា ពពួកឧបករណ៍ ដែលមានអេក្រង់ទំហំ ៥ អ៊ីញ សម្រាប់ប៉ះបញ្ជាបាន, ឧបករណ៍បញ្ជាកាមេរ៉ា, និងឧបករណ៍អង់តែន Wi-Fi ជាដើម ជាពិសេសគឺជាដំណើរការ បានពេញលេញល្អ ជាមួយពពួកឈីប Raspberry Pi 3 ដែលប្រើប្រាស់ អ៊ីនធើហ្វេស Server-Side របស់ JavaScript ហៅថា Node.js ងាយស្រួលដល់អ្នកអភិវឌ្ឍន៍កម្មវីធី ដើម្បីបង្កើតប្រូក្រាម ឲ្យវាដំណើរការ មុខងារនានា។

 

អញ្ចឹងទាំងនេះ គឺជាព័ត៌មានទូទៅមួយចំនួនរបស់ Android Things ដែលទើបតែបានដំណើរការ ជាផ្លូវការកាលពីព្រឹត្តិការណ៍ Google I/O 2018 កន្លងទៅថ្មីនេះ។ ហើយយើងនឹងបានឃើញ ឧបករណ៍វៃឆ្លាតជាច្រើន នាពេលខាងមុខ នឹងប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការណ៍នេះ ហើយយើងនឹង រង់ចាំមើលថា តើប្រព័ន្ធ ប្រតិបត្តិការណ៍នេះ នឹងមានមុខងារប្រើប្រាស់ ល្អៗយ៉ាងណាខ្លះ? រង់ចាំមើលការ ធ្វើតេស្ដជាក់ស្ដែង នៅពេលដែលក្រុមហ៊ុន នានាបញ្ចេញ ឧបករណ៍របស់គេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Gizmodo Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ