CAMBO REPORT

Popup Advertising5 seconds

DJI ទើប​បញ្ចេញ Drone សម្លេង​ស្ងាត់ Phantom 4 Pro ជំនាន់​ទី 2

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំ 2016 ក្រុមហ៊ុនផលិត Drone DJI ទើបតែបានដាក់លក់នូវម៉ាស៊ីន Drone ថ្មី អាប់ដេតពី Phantom 4 Pro ហើយ DJI ហៅ Drone ថ្មីនេះថាជា Phantom 4 Pro V2.0 ដោយជំនាន់ដំបូង ចេញតាំងពីមកម្ល៉េះ។ Drone ជំនាន់ទី 2 នេះ មានសម្លេងស្ងាត់ ជាងមុន 60 ភាគរយ ដូចនេះ នៅពេលថត វាអាចបំបាត់សម្លេងរំខាន បានច្រើន ទោះបីជា បែបនេះក៏ដោយ ក៏អ្នកប្រើប្រាស់ធំដុំ តែប្រើវា ត្រឹមតែ ថតវីដេអូប៉ុណ្ណោះ ដោយមិនយក សម្លេងដែលវាថតបាន នោះទេ ព្រោះវាអាចថតបាន រយៈចំងាយឆ្ងាយ បើចង់បានសម្លេង ក៏ថតមិនបាន ល្អដែរ។

Drone ជំនាន់ទី 2 នេះ ប្រើប្រាស់បច្ចេកវិទ្យា OcuSync transmission ដែលប្រើលើ Mavic Pro សម្រាប់ Live វីដេអូ ជំនួសឲ្យប្រព័ន្ធ System ចាស់ Lightbridge ដែលប្រើលើ Phantom 4 Pro ជំនាន់ដំបូង។ បច្ចេកវិទ្យា OcuSync អាចជួយឲ្យការ Live វីដេអូ បានប្រសើរជាងមុន ក្នុងកម្រិតវីដេអូច្បាស់ និងអាចប្រើប្រាស់ ជាមួយឧបករណ៍ FPV របស់ DJI បានទៀតផង។ ឧបករណ៍ FPV ជាឧបករណ៍ ពាក់ជាប់ក្បាល ស្រដៀងទៅនឹង ឧបករណ៍ VR ដែរ យើងអាចពាក់វា ដើម្បីមើលទិដ្ឋភាព ដែលកាមេរ៉ាជាប់ Drone នោះ ថតបាន។
Drone នេះ អាចហោះបាន 30 នាទី, ប្រើប្រាស់កាមេរ៉ាទំហំ 20 មេហ្គាភិចសែល មានស៊េនស័រប្រភេទ CMOS អាចថតវីដេអូ បានដល់កម្រិត 4K ក្នុងល្បឿន 60fps ជាមួយរូបរាងដដែល និងអាចថតបាន រយៈចម្ងាយ 7 គីឡូម៉ែត្រដដែល ដូចកាលពី ជំនាន់ដំបូង។ មិនចាំយូរ ចេញភ្លាម ដាក់ភ្លាម the Phantom 4 Pro V2.0 នេះ ដាក់លក់ក្នុងតម្លៃ 1,499 ដុល្លារ និង Phantom 4 Pro+ V2.0 មានបន្ថែម ប៊ូតុងបញ្ជា មានអេក្រង់ ដាក់លក់ ក្នុងតម្លៃ 1,799 ដុល្លារ។

សរុបមក ក្រុមហ៊ុន DJI ទើបតែបញ្ចេញនូវ Drone ជំនាន់ទី 2 នៃ Phantom 4 Pro V2.0 និងដាក់លក់ ភ្លាមៗតែម្តង ជាមួយការប្រើប្រាស់ បច្ចេកវិទ្យា OcuSync transmission សម្រាប់ថត Live វីដេអូ បានកាន់តែច្បាស់ និងច្បាស់ជាង ជំនាន់មុនទៅទៀត ដោយគ្រាន់តែ រូបរាងរបស់វា ដូចគ្នាទៅនឹងជំនាន់មុន បេះបិត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ