CAMBO REPORT

Popup Advertising5 seconds

គន្លឹះ​សំខាន់​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​រថយន្ដ​របស់​អ្នក ដំណើរ​ការ​បាន​ល្អ​នៅ​ក្នុង​រដូវ​ក្ដៅនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាធម្មតាក្នុងរដូវក្ដៅ មានមនុស្សជាច្រើនតែងតែជួបនូវបញ្ហានានា មិនថានៅក្នុងផ្ទះ ក្នុងបន្ទប់គេង និងក្នុងរថយន្ដនោះទេ ដោយសារតែអាកាសធាតុ បច្ចុប្បន្ននេះ កើនក្ដៅខ្លាំង និងធ្វើឲ្យម៉ាស៊ីនត្រជាក់ ធ្វើការមិនសូវ ជាត្រជាក់ល្អនោះទេ។ ហើយប្រសិនបើរថយន្ដ របស់អ្នកនៅក្រោមកំដៅ ថ្ងៃទៀតនោះ កាន់តែពិបាកនៅក្នុងការ ចេញដំណើរហើយ ជាហេតុទាមទារ ឲ្យយើង ត្រូវបើកម៉ាស៊ីនត្រជាក់ឲ្យខ្លាំង ប៉ុន្តែវាក៏ធ្វើឲ្យរថយន្ដកាន់តែ ស៊ីសាំងច្រើនជាង ធម្មតាផងដែរ។ ហើយខាងក្រោមនេះ ជាគន្លឹះសំខាន់ៗ ធ្វើយ៉ាងណាដើម្បីឲ្យម៉ាស៊ីនត្រជាក់ រថយន្ដដំណើរការបានល្អ នៅរដូវក្ដៅ និងមិនធ្វើឲ្យរថយន្ដ ស៊ីសាំងច្រើន ជាងធម្មតា។

1.    ចំហរបង្អួចរថយន្តបន្តិចពេលចតរថយន្តក្រោមកម្ដៅថ្ងៃ

 

នៅពេលអ្នកចតឡានក្រោមកម្ដៅថ្ងៃយូរធ្វើឲ្យផ្នែកខាងក្នុងរថយន្តកើនក្ដៅខ្លាំង និងហប់តែម្ដង ដោយគ្មានខ្យល់ចេញចូល។ ហេតុនេះ អ្នកគួរចំហរបង្អួច រថយន្តបន្តិចដើម្បីឲ្យមាន ខ្យល់ចេញចូល និងកម្ដៅក្នុងរថយន្ដបាន ចេញក្រៅរហ័សផងដែរ ដើម្បីនៅពេលអ្នក បើកម៉ាស៊ីនត្រជាក់ រថយន្តនឹងឆាប់ត្រជាក់ ជាងមុន។

 

2.    បើកកញ្ចក់រថយន្តឲ្យអស់បន្ទាប់ពីបញ្ឆេះរថយន្ត

 

ក្រោយពីបញ្ឆេះរថយន្តរួចអ្នកត្រូវបើកកញ្ចក់រថយន្តឲ្យអស់ បើកម៉ាស៊ីនត្រជាក់ ហើយជិះនៅលើផ្លូវមួយសន្ទុះ ដើម្បីឲ្យមានខ្យល់ក្ដៅ ចេញក្រៅ និងខ្យល់ត្រជាក់ចូល ក្នុងរថយន្ត នោះកម្ដៅក្នុងរថយន្ត នឹងឆាប់ថយចុះ ធ្វើឲ្យម៉ាស៊ីត្រជាក់ ឆាប់ត្រជាក់ និងមិនធ្វើឲ្យរថយន្តស៊ី ប្រេងខ្លាំងនោះទេ។

 

3.    ចតរថយន្តនៅក្រោមម្លប់

 

ប្រសិនបើអាចធ្វើបាន ចូរចតនៅក្រោមដើមឈើ អាគារឬនៅកន្លែង ដែលត្រជាក់ដែលមិនធ្វើឲ្យ រថយន្តក្ដៅខ្លាំង បើសិនជារកកន្លែង ម្លប់មិនបានទេ យើងគប្បីមានរបាំង ក្រណាត់ដើម្បីគ្របរថយន្ដ ការពារកំដៅថ្ងៃដើម្បីកាត់បន្ថយ កម្ដៅក្នុងរថយន្ដ ហើយវាក៏ធ្វើឲ្យថ្នាំ របស់រថយន្ដមិនងាយ បាត់បង់គុណភាព ផងដែរ។

 

4.    ពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តទៀងទាត់

 

ការត្រួតពិនិត្យនិងថែទាំម៉ាស៊ីនត្រជាក់រថយន្ត ឲ្យទៀតទាត់ពិតជា សំខាន់ណាស់។ មុនរដូវក្ដៅមកដល់  អ្នកគួរតែយករថយន្ត ទៅមជ្ឈមណ្ឌលថែទាំ រថយន្តដើម្បីឲ្យអ្នកជំនាញ ពិនិត្យមើលប្រព័ន្ធម៉ាស៊ីន ត្រជាក់ ចៀសវាងមានការ ខូចខាតឬលេចធ្លាយជាដើម។

 

ជាមួយគ្នានេះ ក្រុមហ៊ុន Ford ក៏មានកម្មវិធីពិសេស សម្រាប់អតិថិជនរដូវក្ដៅ នេះផងដែរ។ មជ្ឈមណ្ឌលជួសជុលរថយន្ត Ford បានផ្ដល់នូវសេវាកម្ម ជួសជុលម៉ាស៊ីនត្រជាក់ ក្នុងតម្លៃពិសេសដោយលោក អ្នកចំណាយ ត្រឹមតែ $50 តែប៉ុណ្ណោះ ក្នុងនោះរូមមានការបូម យកហ្គាសចាស់ របស់ម៉ាស៊ីនត្រជាក់ ការបឺតខ្យល់ និងសំណើមចេញពីប្រព័ន្ធ ម៉ាស៊ីនត្រជាក់ ការត្រួតពិនិត្យឡើងវិញ របស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ទូទៅ ការពិនិត្យឡើងវិញ លើការលេចធ្លាយ ម៉ាស៊ីនត្រជាក់ ការបញ្ចូលហ្គាសថ្មី និងប្រេងថ្មី តាមកម្រិតរបស់ប្រព័ន្ធ ម៉ាស៊ីនត្រជាក់ និងការលាងសម្អាតម៉ាស៊ីន ត្រជាក់ដោយ ឥតគិតថ្លៃ។ កម្មវិធីពិសេសនេះ ចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ២០១៨។

ដូចនេះ សូមប្រិយមិត្តទាំងអស់ មកទទួលយកអត្ថប្រយោជន៍ទាំងអស់នេះ ពីមជ្ឈមណ្ឌលជួសជុល រថយន្ត Ford ថ្ងៃនេះ នោះលោកអ្នកនឹងអាច បើកបរដោយរលូន មិនថាស្ថិតនៅក្រោម អាកាសធាតុក្ដៅយ៉ាងណា នោះទេ។ ហើយតំហែរក្សា រថយន្ដរបស់អ្នក ក៏នៅតែមាន គុណភាពល្អ ប្រើប្រាស់បានយូរ និងមិនស៊ីសាំង ច្រើនផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 weeks ago
ប្រភព: Ford Cambodia Tag: យានយន្ត