CAMBO REPORT

Popup Advertising5 seconds

Xbox One X (Black Panther Edition) មាន​តែ 5 គ្រឿង​ប៉ុណ្ណោះ​លើ​ភព​ផែនដី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកដល់ពេលនេះខ្សែភាពយន្តខ្នាតធំ Black Panther ពិតជាទទួលបានជោគជ័យ ខ្លាំងមែនទែន ដែលហួសពី ការរំពឹងទៅទៀត ហើយអ្នកប្រហែល ជាបានស្គាល់ ហើយខ្លះបានដឹង ច្បាស់អំពី Hero មានឈ្មោះថា អធិរាជខ្លារខិនខ្មៅ នេះរួចទៅហើយដែរ។ ជាការពិត ពេលមានតួអង្គ ក្នុងខ្សែភាពយន្ត ដែលកើបសាច់ប្រាក់បាន រាប់ពាន់លានដុល្លារនោះ មិនខ្វះនោះទេ គ្រឿងបរិក្ខារប្រើប្រាស់ តុក្កតាតាំង វីដេអូហ្គេម ឧបករណ៍ អេឡិចត្រូនិច និងជាច្រើនផ្សេងទៀត តែងយកគម្រូ ច្នៃប្រឌិត ផលិត ឡើងដោយយកស្ទីល តាម បែបប្លែក ដើម្បីចេញលក់ យកលុយ។

វាមិនខុសពីម៉ាស៊ីនហ្គេម Xbox One X ជាប្រភេទ Edition ពិសេស ដែលត្រូវបានបង្កើតឡើង ត្រឹមតែ 5 គ្រឿងប៉ុណ្ណោះ ក្នុងភពផែនដី យើងនេះ វាមានឈ្មោះថា Xbox One X TheBlackPanther ជាម៉ាស៊ីនលេងហ្គេមរបស់ Microsoft ដែលត្រូវបានច្នៃប្រឌិត បន្ថែមនៅស្បែកខាងក្រៅ យកស្ទីលតាម អធិរាជខ្លារខិនខ្មៅ មើលទៅពិតជា មានភាពទាក់ទាញ។ ម៉ាស៊ីននេះ លេងស្ទីល ដោយយកផ្ទៃមុខ Black Panther និង Killmonger ដាក់បញ្ចូលគ្នា ម្នាក់ពាក់កណ្ដាល ហើយមិនត្រឹមតែ ម៉ាស៊ីននោះទេ ដៃចុចមួយគូ ភ្ជាប់មកជាមួយម៉ាស៊ីន ក៏ដូចគ្នាដែរ។

ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនផលិតឡើងចំនួនតិចបែបនេះ ត្រូវបានបង្កើតឡើង មិនមែនសម្រាប់លក់យកលុយ នោះទេ គឺវាស្វែងរកម្ចាស់ ដែលមានសំណាងម្នាក់ ក្នុងចំនោមមនុស្សរាប់លាននាក់ ផ្សេងទៀត។ ត្រូវហើយ ដើម្បីឈ្នះយកម៉ាស៊ីន Edition ពិសេសនេះបាន គឺត្រូវចុះឈ្មោះ ផ្សងសំណាង ហើយមានតែប្រជាជន អាមេរិកប៉ុណ្ណោះ ទើបអាចចូលរួមកម្មវិធីនេះ បានតាមរយៈតំណរ Link ខាងក្រោម៖

 

 

អ្នកមានសំណាងបានម៉ាស៊ីននេះយកទៅលេងនៅផ្ទះជាមួយកម្រិត ក្រាហ្វិច 4K នោះ នឹងទទួលបាន នូវឌីស Blu-ray របស់ខ្សែភាពយន្ត Black Panther មួយផងដែរ ដែលអាចទស្សនាបាន ក្នុងកម្រិត 4K យ៉ាងត្រជាក់ភ្នែក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម