CAMBO REPORT

Popup Advertising5 seconds

The International 8 មិន​ដល់ 24 ម៉ោង​ផង រក​លុយ​លើស 5 លាន​ដុល្លារបាត់

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំ 2018 ព្រឹត្តិការណ៍ប្រកួតហ្គេម Dota 2 ឬ Defend of the Ancient 2 ធំជាងគេ ដែលអ្នកលេងហ្គេមនេះ ភាគច្រើនស្គាល់នោះគឺ The International ដែលហៅកាត់ថា TI តែងតែធ្វើឡើង មួយឆ្នាំម្ដង ដោយប្រមូលផ្ដុំ ជាមួយនឹងកំពូលក្រុម ខ្លាំងជាច្រើន ចូលរួម ជាកិត្តិយស មហាអស្ចារ្យមួយក្នុង ឆាកអន្តរជាតិ ឲ្យតែក្រុមរបស់អ្នក មានយុទ្ធសាស្ត្រលេងខ្លាំង ទឹកដៃល្អ គឺអាចមានឱកាស ចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ TI 8 ហើយ។

ការមានឱកាសចូលប្រកួតក្នុងព្រឹត្តិការណ៍ TI មិនមែនជារឿងងាយស្រួល ដូចបកចេកនោះទេ ក្រុមនីមួយៗ ត្រូវប្រកួតគ្នាយ៉ាងស្វិតស្វាញ ជាមួយនឹងក្រុមខ្លាំង ជាច្រើនទៀត ទម្រាំមានឈ្មោះ ជាប់មកលេង ដើម្បីដណ្ដើម ពានរង្វាន់ជើងឯក លេខមួយ ដោយចាប់ផ្ដើម នៅថ្ងៃទី 18 ដល់ថ្ងៃទី 25 ខែមិថុនាខាងមុខនេះ នៅតាមតំបន់ បានកំណត់។ ក្នុងនោះវគ្គ International Battle Pass ក៏បានមកដល់ដែរ ដែលជាពេលវេលា ក្រុមហ៊ុន Valve រកលុយទៀតហើយ ហើយអ្វីដែល បំបែកប្រវត្តិសាស្ត្រនោះគឺ មិនដល់ 24 ម៉ោង ផងតម្លៃសាច់ប្រាក់ Price Pool សម្រាប់បើក ឲ្យក្រុមចូលលេង TI 8 បានកើនឡើង ហួសពីការស្មានគឺលោត ដល់ច្រើនជាង 5 លានដុល្លារទៅហើយ ដោយចំនាយ ពេលត្រឹម 17 ម៉ោងដំបូងប៉ុណ្ណោះ។

អត្រាប្រាក់ Price Pool សម្រាប់ TI 8 នេះ នឹងបន្តកើនឡើង គ្រប់វិនាទីតែម្ដង រហូតជិតដល់ថ្ងៃ ប្រកួតមកដល់ ហេតុដូច្នេះមាន ក្រុមខ្លាំងៗមិនតិចនោះទេ ដែលស្រក់ទឹកមាត់ ចង់បានប្រាក់ដ៏ច្រើន សន្ធឹកសន្ធាប់នោះ ត្រឡប់ទៅផ្ទះវិញ អាចដែរទេថា ឆ្នាំ 2018 តម្លៃ Price Pool នឹងកើនលើស 10 លានដុល្លារ? យើងនឹងរង់ចាំមើល ទាំងអស់គ្នា ហើយខេមបូរីផត នឹងចេញផ្សាយម្ដងទៀត នៅពេលតម្លៃ Price Pool នេះត្រូវបានបិទឈប់ ឡើងតទៅទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Dota 2 Tag: កម្មវិធី-ហ្គេម