CAMBO REPORT

Popup Advertising5 seconds

Qualcomm កំពុង​តែ​អាប់​ដេត​ឈីប Snapdragon ៣ ម៉ូឌែល ​សម្រាប់​ដំណើរ​ការជាមួយ Android P ឲ្យ​បានល្អ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីការបង្ហាញខ្លួនរបស់ Android P រួចមក វានឹងត្រូវដាក់ចេញប្រើប្រាស់ជាជំនាន់សាកល្បង នាពេលបន្ដិចទៀតហើយ ទៅ​ដល់​ទូរសព្ទលំដាប់កំពូលមួយចំនួន ដូចនេះទៅលើប្រព័ន្ធដំណើរការថ្មី វាក៏ត្រូវការកំណែអាប់ដេតខ្លះទៅលើឈីបផងដែរ។ ដើម្បីឲ្យ​វា​គណនានូវដំណើរការបានល្អ ក្រុមហ៊ុន OEM ឬហៅថាក្រុមហ៊ុនផ្គត់ផ្គង់នូវ Hardware ទាំងអស់សម្រាប់ទូរសព្ទ ក៏ត្រូវការរួចចំណែក នៅក្នុងការអភិវឌ្ឍន៍ផងដែរ ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ឈីប MediaTek, Huawei, Samsung, និង Qualcomm ជាដើម។ ហើយ​ពេល​នេះក្រុមហ៊ុន Qualcomm កំពុងតែសហការ ជាមួយនឹង Google ដើម្បីបង្កើតដំណោះស្រាយ ទាំងផ្នែក Software និង Hardware ធ្វើយ៉ាងណា មិនឲ្យការប្រើប្រាស់របស់ទូរសព្ទមានបញ្ហា ដើរយឺត ស៊ីថ្មច្រើន នាពេលប្រើប្រាស់ឡើយ។



ជាដំបូងនេះ ក្រុមហ៊ុន Qualcomm បានលើកយកបន្ទះឈីប ៣ ម៉ូឌែលដំបូងរបស់ខ្លួន ដើម្បីបង្កើតដំណោះស្រាយថ្មី ឲ្យវា​ដំណើរការ​បានល្អជាមួយ Android P ក្នុងនោះរួមមានដូចជា Snapdragon 845, Snapdragon 660, និង Snapdragon 636 ជាឈីបថ្មីរបស់ខ្លួននេះតែម្ដង។ លោក Mike Genewich ជាប្រធានគ្រប់គ្រងផលិតផលជាន់ខ្ពស់ របស់ក្រុមហ៊ុន Qualcomm Technologies, Inc បានឲ្យដឹងថា «យើងពិតជាមានក្ដីសោមនស្សរីករាយណាស់ ក្នុងការសហការជាមួយនឹងក្រុមហ៊ុន Google ដើម្បី​ជំរុញផ្នែក Software របស់ Android P ឲ្យដំណើរការបានរលូន និងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ជូនដល់ អ្នកគាំទ្រឈីប Snapdragon របស់ខ្លួនទាំងអស់ បានប្រើប្រាស់យ៉ាងឆាប់រហ័ស»។ គួរបញ្ចាក់ផងដែរ សម្រាប់ក្រុមហ៊ុន OEM (ក្រុមហ៊ុនផ្គត់ផ្គង់នូវ Hardware សម្រាប់ទូរសព្ទ) ទើបតែមានក្រុមហ៊ុន Qualcomm មួយប៉ុណ្ណោះដែលបានចូលរួមអភិវឌ្ឍន៍បង្កើតដំណោះស្រាយ ផ្នែក​រឹង និងផ្នែកទន់ ជាមួយនឹង Google ទៅលើគម្រោង Android P នេះ។ អញ្ចឹងសម្រាប់ទូរសព្ទដែប្រើប្រាស់ឈីប Snapdragon 845, Snapdragon 660 និង Snapdragon 636 ដែលមានដូចជាទូរសព្ទរបស់ក្រុមហ៊ុន Google Pixel, Sony, OnePlus, Xiaomi និង OPPO ជាដើមនោះ ប្រាកដជាអាចនឹងទទួលបានកំណែអាប់ដេតនាពេលឆាប់ៗនេះហើយ។ ប៉ុន្តែ​សម្រាប់​ទូរសព្ទ​ដែល​ប្រើប្រាស់ឈីប MediaTek, Hisilicon Kirin, និង Exynos នោះអ្នកត្រូវរង់ចាំដំណឹងល្អ ពីក្រុមហ៊ុនពាក់ព័ន្ធ នាពេលក្រោយទៀត។



អញ្ចឹង ទាំងនេះគឺជាអ្វីដែលស្ដែងចេញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Qualcomm ទៅលើផលិតផលរបស់​ខ្លួនដែល​បានផ្គត់​ផ្គង់​ដល់​ក្រុមហ៊ុនដទៃ ដើម្បីបង្កើននូវទំនុកចិត្ត និងកសាងកេរ្តិ៍ឈ្មោះបន្ថែមទៀតទៅលើឈីបនាគរាជ របស់គេ។ ហើយនឹង​ព្យាយាម​ចូល​កាន់​តែ​ស្និតជាមួយនឹង ក្រុមហ៊ុន Google ដើម្បីទទួលបានកំណែអាប់ដេតប្រព័ន្ធដំណើរការបានរហ័ស។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: XDA Developer Tag: Lifestyle