CAMBO REPORT

Popup Advertising5 seconds

ស្រោមការពារ​ប្រភេទ​ថ្មី​សម្រាប់ iPhone និង​នាឡិកា​អេក្រង់​មូល​ប្រទះ​ឃើញ​ក្នុង​ប៉ាតង់​របស់ Apple!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Apple មុននឹងឈានដល់ការផលិតអ្វីមួយ ពួកគេតែងតែចុះប៉ាតង់ជាមុន ដើម្បីបង្ការ មិនឲ្យនរណាលួចគំនិតរបស់ពួកគេ ដោយ​សារ​ប៉ាតង់​របស់​ពួក​គេ​មួយៗ ចុះមុន 2 ទៅ 3 ឆ្នាំ ទើបបានចេញជាផលិផលសម្រេចនៅលើទីផ្សារ ដូច្នេះក្រុមហ៊ុនផ្សេងៗ អាច​ចម្លងធ្វើកាត់មុនក៏មានដែរ ប្រសិនបើមិនបានចុះប៉ាតង់ ឬទាល់តែចុះប៉ាតង់ ទើបមិនមាននរណាលួចគំនិតរបស់ពួកគេ។ យើងបានឃើញពីប៉ាតង់ថ្មីមួយ បង្ហាញពីស្រោមការពាររបស់ iPhone និងប៉ាតង់នាឡិកាឆ្លាតវៃអេក្រង់មូល ទើប​បាន​ជាប់​ឈ្មោះ​ជាប៉ាតង់ដែលលេចធ្លោជាងគេ។


ប៉ាតង់ថ្មី បង្ហាញពីស្រោមការពារនោះ វាមានរូបរាងប្លែក នឹងផ្តល់ភាពងាយស្រួលច្រើនដល់អ្នកប្រើប្រាស់ ដោយវាជា​ប្រភេទ​ស្រោម​ការពារ​បិតបើក ដែលមានភ្ជាប់មកជាមួយក្តារចុច អាចទប់លំនឹងរបស់ iPhone ឲ្យបន្តបាននឹងល្អ និងស្រោមការពារមួយទៀត មិន​មាន​ភ្ជាប់មកជាមួយក្តារចុចទេ ហើយក៏មិនមែនស្រោមគ្របអេក្រង់ដែរ វាគ្រាន់តែមានជើងទ្រនៅពីខាងក្រោយប៉ុណ្ណោះ។ ប៉ាតង់មួយ បង្ហាញពីនាឡិកាឆ្លាតវៃ ដែលមានអេក្រង់មូលរបស់ Apple ដែលបានចុះប៉ាតង់តាំងពីត្រីមាសទី 3 ឆ្នាំ 2016 តែយើងទើបបាន​ឃើញ​ដំបូង​នៅក្នុងពេលនេះ ដូច្នេះយើងនឹងអាចដឹងបានថា Apple Watch ជំនាន់ក្រោយៗ អាចមានអេក្រង់មូលវិញ ឬនេះ​ជា​ម៉ូឌែល​មួយ​ទៀត ក៏មិនទាន់ច្បាស់ដែរ។



សរុបមក បើនិយាយពីការឌីហ្សាញរូបរាងរបស់ផលិតវិញ Apple ស៊ីដាច់គេតែម្តង ព្រោះផលិត Apple ចេញមកមានអ្នក​ចាប់​អារម្មណ៍​ច្រើនណាស់ និងមានក្រុមហ៊ុនផលិតស្មាតហ្វូនដទៃ លួចចម្លងម៉ូតតាម ដូចជា iPhone X អញ្ចឹង ចាប់ផ្តើមមានស្មាតហ្វូន Android ជាច្រើនចម្លងមក ផលិតឡើងស្រដៀងៗគ្នា តែមិនមែនដូចបេះបិតនោះទេ ព្រោះអាចត្រូវ Apple ប្តឹងនៅថ្ងៃខាងមុខ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Patently Apple Tag: Lifestyle