CAMBO REPORT

Popup Advertising5 seconds

Apple រឹត​បន្តឹង​មុខ​ងារ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​នៅក្នុង iOS11.4 ដែល​អាច​​​ធ្វើ​ឲ្យ​ជាងដោះ Lock របស់ iPhone ឈឺ​​ក្បាល​​ខ្លាំង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចយើងបានដឹងហើយថា Apple គិតគូរខ្លាំង​ណាស់ លើការគ្រប់គ្រង​​ប្រព័ន្ធ​សុវត្ថិភាព ក្នុង​​ស្មាត​ហ្វូន​របស់​​ពួកគេ ដូច្នេះ​ហើយ​ប្រព័ន្ធសុវត្ថិភាព​របស់ iPhone, iPad និង iPod Touch មានសុវត្ថិភាពល្អណាស់ ហើយក៏មិនងាយមានអ្នកលួចឯកសារ ឬដោះសោរ​បាន​ទេ ដោយទាល់តែឧបករណ៍ទាំងនោះ មិនបានដាក់លេខសម្ងាត់ ឬមិនបានដាក់ iCloud ទើបងាយលួចទិន្នន័យបាន។ នា​ពេល​ថ្មីៗនេះ Apple បានបញ្ចេញនូវ iOS11.4 ប្រភេទ Beta ដែលត្រូវបានគេដឹងថា វាមកជាមួយមុខងារសុវត្ថិភាព​មួយ​អាច​ធ្វើ​ឲ្យ​អ្នក​ដោះ Lock មិនអាចធ្វើអ្វីបាន។


 


យើងអាចហៅ​វាបានថា មុខងារថ្មីក៏បាន ឬមុខងារចាស់ក៏បាន ព្រោះកាលពី iOS11.3 beta នោះ ក្រុមហ៊ុនបានដាក់មុខងារនេះប្រើ ប៉ុន្តែត្រូវបានដកទៅវិញ នៅពេលចេញ iOS11.3 ពេញលេញផ្លូវការ ទើបមកដល់ iOS11.4 beta នេះ យើងឃើញវត្តមាន​របស់​មុខងារ​នេះម្តងទៀត ហើយវាអាចនឹងមាននៅពេល iOS11.4 ពេញលេញចេញមកតាមក្រោយ។ យើងអាចហៅមុខងារនេះថា USB Restricted Mode ប្រើប្រាស់សម្រាប់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព ដោយឧបករណ៍ iOS ដូចជា iPhone, iPad និង iPod Touch ដែល​មិន​ត្រូវបានដោះសោររយៈពេលលើសពីមួយសប្តាហ៍ នឹងត្រូវបិទ មិនអាចផ្ទេរទិន្នន័យ ឬឯកសារផ្សេងៗបានទេ បានត្រឹមសាក​បញ្ចូល​ថាមពលប៉ុណ្ណោះ ដូច្នេះអ្នកចង់លួចឯកសារពីឧបករណ៍ទាំងនេះមិន​បានទេ។


ព្រោះមានឧបករណ៍មួយ ដែលហៅថា GrayKey ។ វាមានប្រអប់មួយ មានខ្សែសាកឌុយ Lightning ចេញមក 2 ដោយវា​មាន​សមត្ថភាព​អាច​ដោះលេខសម្ងាត់របស់ឧបករណ៍ដំនើរការ iOS បាន លឿនបំផុត 3 ម៉ោង និងយូរបំផុត 3 ថ្ងៃ អាស្រ័យ​លើ​លេខ​សម្ងាត់​នោះ​សុំា​ញុំា ឬអត់ តែម៉ាស៊ីននេះ មានតម្លៃចន្លោះពី 15,000 ដុល្លារដល់ 30,000 ដុល្លារ សម្រាប់លក់អោយ ភ្នាក់ងារ FBI, CIA និងអង្គភាពប៉ូលីសនៅទីក្រុងធំៗ ដូចជា NYPD ជាដើម ទើប Apple បញ្ចេញមុខងារថ្មីនេះមក ដើម្បីទប់ស្កាត់ការប្រើប្រាស់​ឧបករណ៍នេះ។


ការបញ្ចេញមុខងារនេះមកក៏ល្អម៉្យាងដែរ ព្រោះ Apple អាចបញ្ជាក់ពីគុណធម៌របស់ខ្លួន ដោយនៅតែបន្តរក្សាសុវត្ថិភាព និង​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់ ទោះបីជាអ្នកប្រើប្រាស់ជាជនឧក្រិដ្ឋក៏ដោយ ក៏ Apple មិនព្រមដោះលេខសម្ងាត់ តាមការស្នើរសុំរបស់ FBI ដែរ រហូតដល់មានការប្តឹងផ្តល់ កាលពីឆ្នាំមុន។ បើនិយាយពីឧបករណ៍នេះ អាចដោះលេខសម្ងាត់របស់ iPhone បានក៏ពិតមែន តែរាល់ការឈានដល់ការប្រើប្រាស់ឧបករណ៍នេះ ក្រុមសមត្ថកិច្ចត្រូវមានការអនុញ្ញាតពីថ្នាក់លើ ទម្រាំបានប្រើ វាអាច​លើស​ពី​មួយ​សប្តាហ៍ នោះឧបករណ៍នេះ មិនអាចដោះសោរបានដូចអ្វីដែលវាធ្វើបាន យ៉ាងយូរ 3 ថ្ងៃនោះទេ។



សរុបមក Apple បានបន្ថែមមុខងារសុវត្ថិភាពថ្មីមួយហៅថា USB Restricted Mode នៅក្នុង iOS11.4 beta ដែលអាចធ្វើឲ្យ​ឧបករណ៍ GrayKey មិនអាចដោះសោររបស់ឧបករណ៍ iOS បាន បន្ទាប់ពីឧបករណ៍ទាំងនោះ មិនបានដោះសោរលើសពីរយៈពេល 1 សប្តាហ៍ ព្រោះសមត្ថកិច្ចតែងប្រើប្រាស់ GrayKey មកដោះសោរ iPhone របស់ជនល្មើស ដោយ Apple មិនព្រមសហការ​ជួយ​ដោះ​សោរ​ឲ្យ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: ElcomSoft Tag: ចំណេះដឹងទូទៅ