CAMBO REPORT

Popup Advertising5 seconds

Google Lens នឹង​បញ្ចេញ​ជា​ផ្លូវ​ការ​លើ​ទូរសព្ទ​ជា​ច្រើន សម្រាប់​ប្រើ​ប្រាស់​កាមេរ៉ា​កាន់​តែ​មាន​ប្រយោជន៍!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចអ្វីដែលយើងបានឃើញកាលពីមុនអញ្ចឹង ថាមុខងារថ្មីរបស់ Google តែងតែបញ្ចេញនៅលើទូរសព្ទ Pixel មុនដំបូងគេ ជានិច្ចដូចជា មុខងារ Google Assistant និង Google Lens នេះអញ្ចឹង។ ហើយមុខងារ Google Lens វាត្រូវបានធ្វើការ បានល្អហើយ អាចនិយាយថាល្អ ប្រហែល Bixby ដែរថែមទាំងដាក់ឲ្យប្រើប្រាស់ទូទៅ បានជាច្រើនក្រុមហ៊ុន សហការទៀតផង មានដូចជា LG, Motorola, Xiaomi, Sony, Nokia, Transsion, TCL, OnePlus BQ, ASUS និងក្រុមហ៊ុន ជាច្រើនទៀត។ ដូចនេះទូរសព្ទដែលស្ថិតក្រោម ក្រុមហ៊ុនទាំងនេះ នឹងបានប្រើប្រាស់ ទូលំទូលាយតែម្ដង។

នៅក្នុងមុខងារ Google Lens នេះប្រិយមិត្តមួយប្រហែលជាឆ្ងល់ថា វាមានប្រយោជន៍ អ្វីខ្លះទៅ? ប្រសិនបើប្រិយមិត្ត ធ្លាប់បានទស្សនាការបង្ហាញ លក្ខណៈសម្បត្តិ Google Pixel 2 XL ពីក្រុមការងារ ខេមបូរីផត អ្នកប្រហែលជាដឹងរួចមកហើយ អំពីដំណើរការរបស់វា ប៉ុន្តែសម្រាប់ពេលនេះ វាធ្វើការបានកាន់តែប្រសើរ។

 

1.    វៃឆ្លាតក្នុងការស្គាល់អក្សរ

 

ចំណុចនេះ អ្នកប្រហែលជាធ្លាប់បានឃើញនៅលើ Bixby ប៉ុន្ដែសម្រាប់ Google Lens វាធ្វើការបានល្អជាង ដោយយើងអាច ប្រើប្រាស់កាមេរ៉ាដើម្បី មកប្រែភាសា នៅក្នុងនោះ យើងក៏អាច Select ទៅលើអក្សរផងដែរ ដើម្បីឲ្យវាបង្ហាញនូវព័ត៌មាន លំអិតអំពីអក្សរនោះ។ ជាក់ស្ដែងក្នុងរូប ខាងក្រោមនេះ នៅពេលដែលយើង ចូលទៅក្នុងភោជនីយដ្ឋានបរទេស ហើយមិនស្គាល់មុខម្ហូប នៅលើមីនុយ ដូចនេះយើងគ្រាន់តែ ប្រើមុខងារ Google Lens ដើម្បី Select អក្សរនោះ វានឹងធ្វើការបង្ហាញនូវ ព័ត៌មានលំអិតរបស់មុខម្ហូប នីមួយៗ ឬបកប្រែភាសា បានយ៉ាងល្អ។

2.    អាចស្គាល់ទាំងក្បាច់នៃសម្ភារៈ

 

មិនត្រឹមតែស្គាល់អក្សរនោះទេ វាក៏អាចស្គាល់នូវក្បាច់ និងវត្ថុនានាផងដែរ ដែលច្បាស់ល្អ មែនទែន។ ជាក់ស្ដែងនៅក្នុង រូបភាពខាងក្រោម វាធ្វើការសម្គាល់នូវ វត្ថុនានា ដូចជាអាវ ខោ និងស្បែកជើង អ្វីដែលពិសេស គឺស្គាល់ទាំងម៉ាកប្រេន និងក្បាច់រចនា របស់វត្ថុនោះផងដែរ និងនាំអ្នកទៅកាន់ កន្លែងដែលអ្នកអាចស្វែងរក ទិញវត្ថុនោះ បានយ៉ាងរហ័ស។

3.    អាចធ្វើការនៅក្នុងកម្មវីធីកាមេរ៉ាតែម្ដង

 

កំណែកអាប់ដេតថ្មីនេះ កាន់តែប្រសើរ ព្រោះកាលពីមុនមុខងារ Google Lens វាធ្វើការ តែនៅលើរូបភាពសន្លឹកប៉ុណ្ណោះ ប្រិយមិត្តដែលធ្លាប់ទស្សនា ការបង្ហាញលក្ខណៈសម្បត្តិ Pixel 2 XL ប្រាកដជាបានឃើញហើយ ព្រោះពេលនោះ មុខងារ Google Lens នេះស្ថិតក្នុងដំណាក់កាល សាកល្បង ប៉ុន្តែពេលនេះ មិនចាំបាច់ រូបសន្លឹកនោះទេ យើងអាចប្រើប្រាស់តាម កាមេរ៉ាផ្ទាល់ៗតែម្ដង នៅពេលយើងយក កាមេរ៉ាទៅដាក់លើអ្វី វានឹងចាប់ចំណុច វត្ថុនោះ ហើយអាចធ្វើឲ្យយើងចុច មើលព័ត៌មាន អំពីវាបានភ្លាមៗ

អញ្ចឹងទាំងនេះ គឺជាមុខងារថ្មីរបស់ Google Lens ដែលនឹងត្រៀមដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនាពេលខាងមុខនេះហើយ ដោយក្រុមហ៊ុនធំ សហការជាមួយនឹង Google ជិតស្និទ្ធ នឹងបានប្រើមុនគេ ហើយវាក៏មិនប្រកាន់ ទៅលើម៉ូឌែលទាប ឬខ្ពស់ដែរ គឺអាចប្រើប្រាស់បាន ទូលំទូលាយតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កម្មវិធី-ហ្គេម