CAMBO REPORT

Popup Advertising5 seconds

Uber សហការ​ជាមួយ NASA លើ​គំរោង​តាក់​ស៊ី​អាកាស!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មួយរយៈពេលចុងក្រោយនេះ Uber ហាក់បីដូចជាមានការ បរាជ័យច្រើនក្នុងទីផ្សារជំនួញ របស់ខ្លួន ព្រោះមានបញ្ហាមួយចំនួន កើតឡើង ដូចជាការសាកល្បង ឡានបើកបរដោយស្វ័យប្រវត្តិ គ្មានអ្នកបើកបរ បានបុកអ្នកធ្វើដំណើរ តាមផ្លូវស្លាប់ និងលក់ជំនួញនៅតំបន់ អាស៊ីទៀតផង។ ប៉ុន្តែក្រុមហ៊ុន នៅតែបន្តទៅមុខ ជាមួយការចុះលិខិត ព្រមព្រៀង ជាមួយអង្គការ NASA លើគំរោង តាក់ស៊ីអាកាស ក៏មានន័យថា ពួកគេគ្រោងផលិតនូវយន្តហោះ ខ្នាតល្មម អាចដឹកអ្នក ដំណើរបានរហ័ស ដោយហៅថា តាក់ស៊ី ។

គំរោងនេះ ត្រូវការចំណាយពេល និងថវិកាច្រើន ក្នុងការបង្កើតឡើង ព្រោះត្រូវទំនាក់ទំនងជាមួយ ដៃគូសហការ និងរាជរដ្ឋាភិបាល សុំសិទ្ធិប្រើប្រាស់យាន បើកបរលើអាកាស តាមចរាចរណ៍លើអាកាស ដែលអនុញ្ញាតឲ្យ មិនមែនចេះតែបើក បាននោះទេ ព្រោះអាចប៉ះពាល់ ដល់យន្តហោះ ផ្សេងទៀត។

 

Uber បានប្រកាសដោយខ្លួនឯង នៅក្នុងសន្និសីទ Elevate ដែលបានតាំង ទីនៅទីក្រុង Los Angeles ។ ទីក្រុង Los Angeles ក្នុងរដ្ឋកាលីហ្វរញ៉ា និងទីក្រុង Dallas ក្នុងរដ្ឋតិចសាស់ បានអនុញ្ញាតឲ្យ Uber ធ្វើការតេស្តសាកល្បង នូវតាក់ស៊ីអាកាស នេះមុនគេ។ ដំណឹងចុងក្រោយ មួយទៀត ក្រុមហ៊ុន Uber ក៏បានសហការ ជាមួយអង្គភាពទាហាន របស់សហរដ្ឋអាមេរិក ដើម្បីជួយ និងសាកល្បង លើគំរោងតាក់ស៊ី ទៀតផង ព្រោះពួកគេចង់ ឲ្យគំរោងនេះ កាន់តែមានប្រសិទ្ធភាព និងមិនឲ្យមានបញ្ហា ដូចការសាកល្បងរថយន្ត បើកបរដោយស្វ័យប្រវត្តិ របស់ពួកគេ។ ការសហការលើ គំរោងនេះ ត្រូវចំណាយប្រាក់ វាល់លាន។

សរុបមក ក្រុមហ៊ុនផ្តល់សេវាកម្មតាក់ស៊ី Uber បានចុះកិច្ចព្រមព្រៀង លើកទី 2 ជាមួយអង្គការ NASA លើគំរោង តាក់ស៊ីអាកាស និងការសុំសិទ្ធិ បើកតេស្តសាកល្បង នូវតាក់ស៊ីនេះ កាត់ទីក្រុង Los Angeles និង Dallas នៅពេលដែលតាក់ស៊ី ផលិតចេញជារូបរាងពិត ណាមួយពួកគេ សហការជាមួយអង្គភាព ទាហានសហរដ្ឋអាមេរិក ជួយពន្លឿនការផលិត តាក់ស៊ីនេះទៀតផង ដូច្នេះវាអាចមានភាព ល្អឥតខ្ចោះ នៅពេលបើក សាកល្បង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ