CAMBO REPORT

Popup Advertising5 seconds

Smart Compose របស់ Google នឹង​ជួយ​សរសេរ​អ៊ីម៉ែល​ជំនួសអ្នក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Google I/O ជាព្រឹត្តិការណ៍ ដែលប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំរបស់ Google ដែលមានការជួបជុំគ្នា បង្ហាញពីសមិទ្ធផល របស់ Developer បង្កើតឡើង ដោយមានមុខងារថ្មីៗជាច្រើន។ មុខងារមួយ ដែលមានការ ចាប់អារម្មណ៍ ខ្លាំងជាងគេ គឺមុខងារ Smart Compose ដែល លោក Sundar Pichai ជានាយកប្រតិបត្តិរបស់ Google បានរៀបរាប់ពី អត្ថប្រយោជន៍ របស់មុខងារ ដោយវាអាចជួយសរសេរ អ៊ីម៉ែលជំនួសយើងបានច្រើន។

និយាយរួមទៅ  វាមានប្រយោជន៍មែនទែន ដោយ Google ប្រើប្រាស់បច្ចេកទេស ជំនួយ Machine Learning នឹងមានអត្រា ភាគរយច្រើន អាចទាយដឹង ថាអ្នកនឹងសរសេរពីអ្វី ដោយអ្នកគ្រាន់តែ សរសេរផ្តើមក្បាលឃ្លា បន្តិចនោះ វានឹងលោតសរសេរមួយឃ្លា ចេញមកតែម្តង ប្រសិនបើអ្នក គិតថា នោះជាអ្វីដែលអ្នក ចង់បាន អ្នកអាចចុចប៊ូតុង Tab ដើម្បីយកឃ្លានោះ មកប្រើបានភ្លាមៗ ដោយពុំចាំបាច់ សរសេរច្រើន។

 

មិនត្រឹមតែប៉ុណ្ណេះ មុខងារបញ្ចេញពាក្យមកត្រឹមត្រូវ ជួយដល់អ្នកប្រើប្រាស់ កាត់បន្ថយការសរសេរអក្សរខុស ដូច្នេះអ្នកអាច ប្រើប្រាស់ បានដោយពេញចិត្ត, ទុកចិត្ត, ចំណេញពេល, សរសេរបានច្រើន, អក្សរប្រកបចេញ មកត្រឹមត្រូវ និងត្រូវតាមវេយ្យាករណ៍ ទៀតផង ទោះបីជាអ្នក មិនសូវច្បាស់ក្នុងការ ប្រកបអក្សរក៏ដោយ ដោយគ្រាន់តែសរសេរចេញ ពាក្យមកប្រហែលៗ នឹងពាក្យត្រូវ ក៏មុខងារនេះ ជួយកែឲ្យ ត្រូវបានដែរ។ Google បានបញ្ជាក់ហើយ មុខងារនេះ នឹងដាក់ឲ្យអ្នក ប្រើប្រាស់ នាប៉ុន្មានសប្តាហ៍ ខាងមុខនេះ និងសង្ឃឹមថាអ្នក ទាំងអស់គ្នា បានបើក ប្រើប្រាស់នូវ Gmail ទម្រង់ថ្មី ទើបទទួលបានការប្រើប្រាស់ មុខងារនេះដែរ នៅពេលខាងមុខ។

សរុបមក ក្រុមហ៊ុន Google បានបញ្ចេញនូវមុខងារថ្មីជាច្រើន ក្នុងនោះមានមុខងារ មួយលេចធ្លោជាងគេ គឺមុខងារ Smart Compose ដែលអាចជួយសរសេរអ៊ីម៉ែល ជំនួសអ្នកប្រើប្រាស់ បានច្រើន, លឿន ចំណេញពេលវេលា, អក្សរចេញមក ប្រកបត្រឹមត្រូវ និងត្រូវតាម វេយ្យាករណ៍ទៀតផង ដោយអ្នកប្រើប្រាស់ គ្រាន់តែសរសេរអក្សរ ផ្តើមឃ្លាបន្តិច មុខងារនេះ នឹងចេញឃ្លា ពេញមកតែម្តង ដោយយើងពុំចាំបាច់ សរសេរឃ្លា ពេញដូចកាលពី មុនឡើយ។ មុខងារនេះ នឹងដាក់ឲ្យប្រើប្រាស់ នៅប៉ុន្មានសប្តាហ៍ខាងមុខ តែតម្រូវឲ្យអ្នក ប្រើប្រាស់បើកប្រើ Gmail ទម្រង់ថ្មី ជាមុនសិន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: The Verge Tag: Lifestyle