CAMBO REPORT

Popup Advertising5 seconds

នរណា​ខ្លះ​ត្រៀម​ចូល​ប្រយុទ្ធ​ក្នុង​វាល​សង្គ្រាម​ជាមួយ​ហ្គេម Call of Duty Black Ops 4?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងព្រឹត្តិការណ៍ E3 ប្រចាំឆ្នាំ 2018 នេះ នឹងមានក្រុមហ៊ុន និងក្រុមអ្នកអភិវឌ្ឍន៍វីដេអូហ្គេម មិនតិចនោះទេ ត្រៀមខ្លួនចូលរួម យ៉ាងច្រើនកុះករ មានចំណុះគ្រប់ជាតិសាន៍ មកពីប្រទេសជាច្រើន ដោយក្នុងនោះក្រុមហ៊ុន ផលិតហ្គេមយក្ស ដែលមានភាព ល្បីល្បាញ ក៏នឹងត្រៀម បង្ហើបចង្កូម ទៅដល់ពិភពលោក និងដៃគូ ប្រកួតប្រជែងរបស់ខ្លួន អំពីហ្គេមចេញថ្មី និងគ្រោងនឹងចេញ នាថ្ងៃអនាគតរបស់ខ្លួន។ ជាក់ស្ដែង ក្រុមហ៊ុន Activision ក៏នឹងត្រៀមយក ឈុតឆាក ក៏ដូចជាប្រាប់ឲ្យដឹងខ្លះៗ អំពីដំណឹងត្រៀមនឹង មកដល់នៃហ្គេម Call of Duty Black Ops វគ្គ 4 ជាហ្គេម បានចេញជាច្រើន ជំនាន់មកហើយ។

មកដល់ពេលនេះ ព័ត៌មានជុំវិញ Call of Duty Black Ops 4 នៅមិនទាន់ច្បាស់ការ នៅឡើយទេ តែគណនី E3 បានបង្ហោះជាផ្លូវការ នៅក្នុងបណ្ដាញសង្គម Twitter រួចទៅហើយ ដែលបង្ហាញឲ្យដឹងថា ហ្គេមវគ្គថ្មីនេះនឹង ត្រៀមបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ E3 ប្រចាំឆ្នាំ 2018 ត្រៀមនឹងធ្វើឡើង នៅថ្ងៃទី17 ខែមិថុនាខាងមុខ។ ជាងនេះទៅទៀត វគ្គ Black Ops 4 នេះ ក៏អាចនឹងបន្ថែម មកជាមួយនឹង Mode វគ្គខ្មោច Zombie ដូចទៅនឹងវគ្គ មុនៗដែរ ជាមួយនឹងបទពិសោធន៍ លេងប្រសើរ និងប្លែកជាងមុន ពិសេសក្រាហ្វិចកាន់តែ រស់រវើក ទាំងនៅលើម៉ាស៊ីនហ្គេម និងលេង នៅលើកុំព្យូទ័រ។

ខេមបូរីផត នឹងចេញផ្សាយបន្ថែមទៀតនៅពេលដំណឹងថ្មីៗ មកដល់ជុំវិញហ្គេម Call of Duty: Black Ops 4 នេះ ដោយវានឹងត្រូវ ប្រកាសនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ2018 ខាងមុខនេះឯង តែនឹងមិនទាន់ចេញលក់ ក្នុងទីផ្សារនោះទេ។ ដូច្នេះមានតែរង់ចាំ ព្រឹត្តិការណ៍ E3 មកដល់សិន ទើបដឹងច្បាស់ថា អនាគត នៃហ្គេមត្រកូល Call of Duty នឹងមានអ្វីប្លែក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កម្មវិធី-ហ្គេម