CAMBO REPORT

Popup Advertising5 seconds

DJI ចាប់​ដៃ​គ្នា​ជាមួយ Microsoft ក្នុង​គម្រោង​ផលិត Drone បញ្ជាដោយ Windows 10

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ប្រាកដជាដឹងហើយ អំពីការបញ្ជា Drone ឧទាហរណ៍ជាក់ស្តែង តែម្តងគឺ DJI Drone ដោយការបញ្ជា គឺត្រូវពឹងផ្អែក ទៅលើដៃបញ្ជា (Controller) ទាំងស្រុងតែម្តង មិនមានវិធីផ្សេង ឡើយ ក្រៅពីនេះ។ យ៉ាងណាមិញ ដើម្បីជាមធ្យោបាយថ្មី និងភាពវិវត្ត ទៅកាន់បច្ចេកវិទ្យា កាន់តែសំបូរបែបទៀត ថ្មីៗនេះ ក្រុមហ៊ុន DJI បានសហការ ជាមួយនឹងក្រុមហ៊ុន Microsoft ក្រោមគំរោងមួយ ក្នុងការបង្កើត Drone ដែលអាចបញ្ជា និងបញ្ជូនទិន្នន័យ ដោយប្រើកុំព្យូទ័របាន។

ការបញ្ជា Drone ដោយប្រើកុំព្យូទ័រនេះ គឺជាវិធីថ្មីមួយទៀត អាចនិយាយបានថា នេះជាជំហ៊ានមួយ នាំអោយ DJI នាំមុខក្រុមហ៊ុន ផលិត Drone ដទៃទៀត ព្រោះដូចអ្នកទាំងអស់គ្នា ធ្លាប់បានដឹងកន្លង មកអញ្ចឹង ដើម្បីបញ្ជា Drone បាន គឺត្រូវតែប្រើប្រាស់ ដៃបញ្ជាជំនួយ។ តែពេលនេះ យើងមិនបាច់ ត្រូវពឹងផ្អែក តែលើ Controller មួយប៉ុណ្ណោះទេ ត្រឹមមាន កុំព្យូទ័រមួយគ្រឿង ដំណើរការដោយ Windows 10 ក៏អាចបញ្ជា បានដូចគ្នាដែរ។

 

ខាងក្រោមនេះ គឺជាវីដេអូឃ្លីបមួយ អំពីការសាកល្បង ធ្វើតេស្តបង្ហោះ Drone ដែលអាចបញ្ជូន ទិន្នន័យដូចជា រូបភាព វីដេអូ មកកាន់កុំព្យូទ័រ បានយ៉ាងច្បាស់ ជាមួយនឹង បច្ចេកវិទ្យា AI ដែល Microsoft កំពុងសិក្សាផងដែរ៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai 1 week ago
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ