CAMBO REPORT

Popup Advertising5 seconds

កម្មវិធី​នេះ​អាច​ជួយ​ឲ្យ​អ្នក​កាត់​ត ឬ​ដាក់​បទ​ចម្រៀង​លើ​វីដេអូ​តាម​រយៈ​ស្មាតហ្វូន បាន​យ៉ាងងាយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កន្លងមក ក្រុមការងារយើងធ្លាប់បានចុះផ្សាយជាច្រើនមកហើយ ពាក់ព័ន្ធនឹងកម្មវិធី កាត់វីដេអូ ទៅដល់មិត្តអ្នកអានមួយចំនួន ដែលចូលចិត្តកាត់ត វីដេអូបែបខ្លីៗ លេងនៅលើ ស្មាតហ្វូន ដោយកម្មវិធីទាំងនោះ ក៏សុទ្ធតែជា កម្មវិធីល្អៗ។ ហើយថ្ងៃនេះ អ្នកប្រហែលជាចង់ដឹង ហើយមើលទៅ ថាតើខ្ញុំនឹង ណែនាំកម្មវិធីអ្វី? សម្រាប់ចែករំលែក ទៅដល់អ្នក ទាំងអស់គ្នា អោយបានស្គាល់ និង បានប្រើប្រាស់ ម្តងទៀត។

ជាការពិតណាស់ ដោយសង្គេតឃើញថា មិត្តយុវវ័យភាគច្រើន ចូលចិត្តការ កាត់តវីដេអូ តាមរយៈស្មាតហ្វូន ដូច្នេះខ្ញុំនឹងណែនាំ នូវកម្មវិធីមួយ សម្រាប់ចែករំលែក ទៅដល់អ្នកទាំងអស់គ្នា អោយបានស្គាល់ និងបានប្រើប្រាស់ ដោយវាមាន ឈ្មោះថា VUE ដែលវាជាកម្មវិធីមួយ សម្រាប់កាត់តវីដេអូ បានដោយងាយស្រួល ហើយជាពិសេសនោះ វាក៏អាច អោយអ្នកជ្រើសរើស ភ្លេងដែលមានក្នុង កម្មវិធីស្រាប់ ឬរើសយក បទចម្រៀង នៅក្នុង Music Library ចេញពីស្មាតហ្វូន របស់អ្នក ដាក់បញ្ចូលលើ វីដេអូនោះបាន តាមចំណង់ចំណូលចិត្ត។ លើសពីនេះ វាក៏មាន Filters ជាច្រើន សម្រាប់កែកុនពណ៌ សាច់រូបក្នុងវីដេអូ បានថែមទៀត។ ក្រៅពីនេះ អ្នកក៏អាចសារ៉េ ល្បឿនវីដេអូ អោយយឺត ឬលឿនបាន ទៅតាមចិត្តចង់ រួមជាមួយការបន្ថែម Stickers និង Subtitles មួយចំនួនផងដែរ។ កម្មវិធីនេះ ក៏ប្រហែលជាមាន មិត្តអ្នកអាន មួយចំនួនតូច ធ្លាប់បាន សាកល្បងប្រើវា រួចមកហើយដែរ តែក៏នៅមានមិត្ត អ្នកអានភាគច្រើន អាចនឹងមិនទាន់ បានដឹងផងដែរ។ យ៉ាងណា មិត្តអ្នកអាន ទាំងអស់គ្នា អាចចូលទាញយក កម្មវិធី VUE មកសាកល្បងប្រើបាន តាមរយៈតំណរភ្ជាប់ ខាងក្រោមនេះ៖

 

សូមបញ្ជាក់ផងដែរថា កម្មវិធី VUE នេះគឺដាក់អោយទាញយក ដោយឥតគិតថ្លៃ ទាំងសម្រាប់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS & Android។ ដូច្នេះសម្រាប់ ប្រិយមិត្តទាំងអស់គ្នា ដែលចូលចិត្ត ការកាត់តវីដេអូ និងបន្ថែមចម្រៀង លើវីដេអូ តាមរយៈស្មាតហ្វូន អ្នកអាចសាកល្បង តាមកម្មវិធីនេះបាន ម្យ៉ាងវិញទៀត វាក៏ងាយស្រួលប្រើ សម្រាប់អ្នក មិនទាន់ចេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 weeks ago
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម