CAMBO REPORT

Popup Advertising5 seconds

បាស​រាង​ទ្រវែង​ដំបូង​របស់ JBL បង្កើត​ឡើង​ក្រោម​ការ​សហការ​ជាមួយ Google

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ផលិតផលថ្មីនេះមានឈ្មោះ JBL Link Bar មានលក្ខណៈជាឧបករណ៍ Hybrid ដែលវាដើរតួនាទីច្រើន ដូចជាបាសបំពងសម្លេង និងជាប្រអប់ Android TV ដែលមានមកជាមួយ ជំនួយការសម្លេង Google Assistant ផងដែរ សម្រាប់បញ្ជាជាមួយ ទូរទស្សន៍បាន ទើបយើងពិបាក ក្នុងការហៅវា ព្រោះវាប្រើប្រាស់ បានច្រើនបែប។ និយាយដោយសាមញ្ញ យើងហៅវាថាបាសបំពង សម្លេងទៅចុះ។ នេះជាផលិតផល ដំបូងរបស់ JBL ដែលបាន សហការជាមួយ Google ក្នុងការបង្កើតឡើង។

បន្តថា បាសបំពងសម្លេងនេះ ឆ្លាតវៃខ្លាំង ដោយអ្នកប្រើប្រាស់អាចបញ្ជាវា ឲ្យបើកបិទទូរទស្សន៍ក៏បាន, បន្ថយសម្លេង, បន្ថែមសម្លេង, ប្តូរប៉ុស្តិ៍បាន ដោយសេរី, ស្វែងរកព័ត៌មានផ្សេងៗ និងច្រើនសម្បូរបែបទៀត ដោយមានជាប្រអប់ Android TV អាចធ្វើឲ្យទូរទស្សន៍ល្ងង់ ប្រែជាឆ្លាតបាន ជាមួយការតភ្ជាប់ ងាយស្រួល តាមខ្សែ HDMI និងបាសរាងទ្រវែង បន្លឺសម្លេងបានច្បាស់រងំ ព្រោះផលិតដោយ JBL ដែលជាម៉ាកសញ្ញាល្បីឈ្មោះ ទាំងនៅស្រុកគេ និងនៅក្នុងស្រុកយើង ផងែរ។ បាសបំពងសម្លេងនេះ បង្ហាញវត្តមាន ធ្វើឲ្យគូគ្រជែង Sonos មានការភិតភ័យ បន្តិចបន្តួចដែរ ព្រោះវាជាការ សហការគ្នា រវាងអ្នកផលិតបាសបំពង សម្លេងខ្លាំង JBL និងក្រុមហ៊ុន Software ល្បី Google។

បើនិយាយពីតម្លៃវិញ ពួកគេនៅមិនទាន់បានប្រកាសនៅឡើយទេ ប៉ុន្តែបាសបំពងសម្លេងនេះ Google និង JBL ត្រៀមដាក់លក់ក្នុង រដូវស្លឹកឈើជ្រុះ ចន្លោះខែកញ្ញា ដល់ខែធ្នូ ខាងមុខ ដូច្នេះយើងនឹងដឹង តម្លៃរបស់វា បានកាន់ជាក់លាក់ នៅពេលនោះដែរ។ ដូចកាលពីមុន យើងធ្លាប់បាន រៀបរាប់អញ្ចឹង ឧបករណ៍អេឡិចត្រូនិច ដែលយើងធ្លាប់ប្រើប្រាស់ ពីមុននោះ នៅពេលនេះ ប្រែក្លាយជាឆ្លាត ច្រើនណាស់ ហើយយើងនឹង ពិបាកបែងចែកថា ជាឧបករណ៍អ្វីឲ្យប្រាកដ និងធ្វើបែបម៉េច ព្រោះឧបករណ៍មួយ មានតួនាទីច្រើនបែប ច្រើនយ៉ាង និងឈានការដល់ និយាយឆ្លើយឆ្លង ជាមួយមនុស្សទៀតផង។

វីដេអូខាងក្រោម៖

 

 

សរុបមក ក្រុមហ៊ុនផលិតបាសបំពងសម្លេងល្បី JBL បានចាប់ដៃសហការ ជាមួយ Google ជាលើកដំបូង ក្នុងការបង្កើតឡើងនូវ ឧបករណ៍មួយ ហៅថា JBL LINK BAR ដែលដើរតួជា បាសបំពងសម្លេងផង, មានប្រអប់ Android TV ភ្ជាប់ជាមួយ ទូរទស្សន៍ នឹងអាចប្រែ ទូរទស្សន៍ល្ងង់ ទៅជាទូរទស្សន៍ឆ្លាតវៃបាន ហើយយើងអាចបញ្ជា ទូរទស្សន៍ដោយសម្លេង តាមរយៈឧបករណ៍នេះ ទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ