CAMBO REPORT

Popup Advertising5 seconds

មេ​ធំ​សម្លាប់​មនុស្ស​ពាក់​កណ្តាល​សកល​លោក Thanos នឹង​មាន​វត្តមាន​ក្នុង​ហ្គេម Fortnite

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាដំបូង យើងចង់ណែនាំមិត្តអ្នកអាន ឲ្យបានស្គាល់ ពីបុរសខ្លាំងម្នាក់ មានអាយុរាប់ពាន់ឆ្នាំ ដែលកំពុងល្បីខ្លាំង ព្រោះគាត់ដើរ ប្រមូលត្បូង យកមកបិត ជាប់ស្រោមដៃ ហើយបានប្រើស្រោមដៃនេះ ដើម្បីសម្លាប់អស់មនុស្សម្នា ពាក់កណ្តាលសកលលោក ក្នុងសាច់រឿងរបស់ MCU (Marvel Cinematic Universe)។ Thanos នេះហើយ ធ្វើឲ្យខ្សែភាពយន្ត របស់ Marvel កាន់តែល្បីល្បាញ ព្រោះកាលពីវគ្គមុនៗ មេធំ Thanos នេះ គ្រាន់តែបញ្ជាកូនចៅ ឲ្យមកបំផ្លាញផែនដី និងប្រមូលត្បូង អោយគាត់ តែត្រូវបរាជ័យ ទើបមេធំម្នាក់នេះ ចេញមុខ ដើរប្រមូលត្បូងខ្លួន ឯងបែបនេះ ក្នុងរឿងវគ្គថ្មី Avengers: Infinity War ថ្មីនេះ។

ស្របពេលនេះ ហ្គេមល្បី Fortnite ដែលរកប្រាក់ចំណូលបាន ច្រើនកប់ក្តោង ទើបប្រកាស នាពេលថ្មីៗនេះ ថានៅក្នុងថ្ងៃនេះ វត្តមានរបស់មេធំ Thanos នឹងមានក្នុងហ្គេមនេះ ជាមួយពេលវេលា មានកំណត់ ដូច្នេះក៏មានន័យថា តួអង្គនេះ នឹងត្រូវបានបំបាត់ទៅវិញ ក្នុងពេលជាក់លាក់ ណាមួយ ដោយមិនមែនមាន សម្រាប់ឲ្យលេង រហូតនោះទេ។ យោងតាមអ្នក ដឹកនាំរឿង Avengers វគ្គថ្មី លោក Joe និង Anthony Russo បានរៀបរាប់ថា នៅពេលដែលកំពុង កែខ្សែភាពយន្ត ពួកគាត់ធ្លាប់បាន សាកល្បងលេងហ្គេមនេះ និងមានចំណាប់អារម្មណ៍ ចង់ឲ្យតួអង្គរបស់គាត់ ចូលក្នុង ហ្គេមនេះដែរ ទើបបង្កើតជាការ សហការគ្នា ឡើងបែបនេះ ព្រោះខ្សែភាពយន្តនេះ ក៏ល្បី និងហ្គេមនេះ ក៏ល្បី ប្រសិនបើមាន ការសហការគ្នា នឹងធ្វើឲ្យរឿង និងហ្គេមនេះ កាន់តែល្បី។

 

សម្រាប់ការលេង Mode ថ្មី នឹងចាប់ផ្តើមក្នុងថ្ងៃនេះ តាមម៉ោងប្រទេសគេ ហើយការលេងដោយ ឥតគិតថ្លៃ ដូច្នេះអ្នកដែលលេង ហ្គេមនេះ នៅលើស្មាតហ្វូនដើរ iOS ច្បាស់ជាបានឃើញ លោក Thanos ជាក់ជាមិនខាន ចំណែកឯអ្នក ដែលមិនទាន់បាន លេង អាចធ្វើការ សាកល្បងលេងហ្គេមនេះបាន ព្រោះហ្គេមនេះ មានការពេញនិយមច្រើន ពីសំណាក់អ្នកលេង នៅឯស្រុកគេ រីឯប្រាក់ចំណូល របស់ហ្គេមនេះ ក៏កប់ពពកដែរ ហួសពីការរំពឹងទុក របស់អ្នកបង្កើតទៀតផង ដូច្នេះមានន័យថា ហ្គេមនេះសប្បាយលេង និងសាកសម ជាមួយមនុស្សគ្រប់ប្រភេទ។

សរុបមក បណ្តាញសង្គម Twitter របស់ហ្គេម Fortnite បានបង្ហោះ Status ប្រកាស ថាវត្តមាន របស់តួអង្គមេក្លោងធំ សម្លាប់មនុស្សពាក់កណ្តាល សកលលោកឈ្មោះ Thanos នឹងមានវត្តមាន នៅក្នុងហ្គេម Fortnite ដែលដាក់អោយ អាប់ដេតនៅក្នុងថ្ងៃនេះ តែម្តង ដូច្នេះអ្នកលេងហ្គេមនេះ នឹងបានលេង Mode ថ្មី ដែលមានតួអង្គ Thanos ក្នុងនោះ រីឯអ្នកមិនទាន់ បានលេង អាចធ្វើការទាញយក លេងបាន សម្រាប់តែប្រព័ន្ធដំនើរការ iOS ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 weeks ago
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម