CAMBO REPORT

Popup Advertising5 seconds

ចាប់​ពី​ខែ​កក្កដា​នេះ​​ទៅ គ្រប់​កម្មវិធី​ឬ​ហ្គេម​ចាស់​ថ្មី​ទាំង​អស់ ត្រូវ​តែ​ដំណើរ​ការ​បាន​ពេញ​អេក្រង់ iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីចុងខែកុម្ភៈកន្លងទៅ ក្រុមការងារ Apple បានចេញផ្សាយព័ត៌មាន មួយថា រាល់អ្នកអភិវឌ្ឍន៍ App ថ្មីៗ ដែលបានចុះឈ្មោះ ចង់បញ្ចូលកម្មវិធី ឬហ្គេមរបស់ខ្លូន ទៅក្នុង App Store គឺត្រូវធ្វើយ៉ាងណា អោយកម្មវីធី ឬហ្គេមទាំងអស់នោះ Support ជាមួយអេក្រង់លាត របស់ iPhone X។ ក្រោយមក Apple ក៏បានបង្ហើបចំនុចមួយ អោយគ្រប់គ្នាបានដឹងដែរថា ចាប់ពីខែមេសា ឆ្នាំ 2018 នេះទៅ រាល់កម្មវិធីដែលបញ្ចូលថ្មីៗ ទាំងអស់ នៅក្នុង App Store គឺនឹងដំណើរការ បានពេញអេក្រង់ថ្លៃ iPhone X ហើយ Support ការប្រើប្រាស់ជាមួយប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 11 ផងដែរ។

ពិតមែនហើយ មកទល់ពេលនេះ បើនិយាយពីកម្មវិធី ឬហ្គេម ដែលអាចដំណើរការបាន ពេញអេក្រង់លាត iPhone X ទំហំ 5.8 អ៊ីញនេះ ហាក់មានច្រើន គួរសមដែរហើយ ជាពិសេសកម្មវីធី ឬហ្គេមថ្មីៗ ទាំងល្បី និងអត់ល្បី ដែលបានបញ្ចូលអោយ ទាញយកនៅលើ App Store គឺសុទ្ធតែអាចដំណើរការ បានពេញអេក្រង់ iPhone X ទាំងអស់។ ចំពោះកម្មវិធី ឬហ្គេមចាស់មួយចំនួន ក៏បានព្យាយាម កែប្រែខ្លួន អោយមក Support ជាមួយស្មាតហ្វូនមួយ ម៉ូឌែលនេះដែរ ហើយនៅសល់តែមួយ ចំនួនតូចទៀតប៉ុណ្ណោះ ដែលមិនទាន់បាន កែប្រែនឹងគេ ប៉ុន្តែអាចដោយសារ អ្នកអភិវឌ្ឍន៍ទាំងនោះ កំពុងសម្ងំប្រែកាយអោយ កម្មវិធី ឬហ្គេមរបស់ពួកគេ ទើបមានការយឺតយ៉ាវ បែបនេះ។

ឥលូវ យើងក៏ទទួល បានដំណឹងថ្មីមួយទៀត គឺថា ចាប់ពីខែកក្កដា ឆ្នាំ 2018 នេះទៅ រាល់កម្មវិធី ឬហ្គេមទាំងចាស់ និងថ្មីទាំងអស់ ដែលមិនទាន់ដំណើរការ បានពេញអេក្រង់ iPhone X គឺត្រូវតែធ្វើយ៉ាងណា ដាច់ខាតត្រូវតែ បញ្ចេញកំណែអាប់ដេតចុងក្រោយ ដើម្បី Support ជាមួយ iPhone អេក្រង់លាត OLED នេះអោយបាន។ អញ្ចឹងនេះអាចជាសារមួយ រំលឹកដល់អ្នក អ្នកអភិវឌ្ឍន៍ Apps អោយបានដឹងម្តងទៀត ព្រោះថាកម្មវិធី ឬហ្គេមខ្លះ ក៏អាចនឹងត្រូវដកចេញ ពីក្នុង App Store ផងដែរ ប្រសិនបើនៅតែ មិនអាចកែប្រែអោយ ដំណើរការពេញ អេក្រង់ថ្ងាសឆកនេះ បានទៀត។  

ការធ្វើបែបនេះ អាចជាចំនុចល្អមួយ ដែលខាងក្រុមហ៊ុន Apple បានគិតគូរ មុនពេលប្រកាសចេញ iPhone អេក្រង់លាត ជំនាន់ថ្មីមកដល់ ជាផ្លូវការ ម្យ៉ាងវិញទៀត វាអាចជាដំណឹងល្អមួយ សម្រាបអតិថិជន ទាំងអស់ ដែលកំពុងប្រើប្រាស់ និងកាន់ iPhone X នៅក្នុងដៃ ដោយអាចបាន ឃើញកម្មវិធី ឬហ្គេមថ្មីៗទាំងនោះ ពេញភែ្នក ពេញអេក្រង់ផងដែរ។ ចុះមិត្តអ្នកអាន iOS ជាពិសេសម្ចាស់ iPhone X យល់យ៉ាងណាដែរ ចំពោះដំណឹងមួយនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: iDownload Blog Tag: កម្មវិធី-ហ្គេម