CAMBO REPORT

Popup Advertising5 seconds

ល្បី​ថា​ក្រុមហ៊ុន Intel ចង់​បញ្ចេញ​ក្រាហ្វិច​កាតថ្មី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅពេលដែលនិយាយទៅដល់បន្ទះឈីបស៊ីភីយូ របស់កុំព្យូទ័រ គឺក្រុមហ៊ុន Intel ឈរនៅលំដាប់កំពូល ទៅហើយ គ្មានគូប្រជែងណា អាចមកទាន់ឡើយ ប៉ុន្តែនៅពេលដែល និយាយដល់ ក្រាហ្វិចកាតវិញ មិនមានក្រុមហ៊ុន ណាតាមទាន់ NVIDIA និង AMD នោះទេ ដោយយើងនិយម ហៅថា VGA ដាច់នោះ។ តាមពិតទៅ ក្រាហ្វិចរបស់កុំព្យូទ័រ ពិសេសឈីប របស់កុំព្យូទ័រយួរដៃ យើងបានឃើញ វាមានភ្ជាប់នូវ Intel HD Graphic រួចជាស្រេចមកហើយ ដែលជាការ Integrate ចេញពីបន្ទះឈីប ស៊ីភីយូជំនាន់ថ្មីៗរបស់ Intel តាំងពីឆ្នាំ ២០១០ មកម្ល៉េះ។ ទើបកុំព្យូទ័រយួរដៃខ្លះ មិនបំពាក់នូវជីភីយូដាច់ របស់ NVIDIA ឬ AMD បន្ថែមក៏បានដែរ ពោលគឺគេប្រើតែ Intel HD Graphic របស់ស៊ីភីយូនោះ គឺបានហើយ ពិសេសកុំព្យូទ័រស្ដើងៗ បែបអ្នកប្រើ Business តែម្ដង ព្រោះកុំព្យូទ័រទាំងនោះ ប្រើប្រាស់មុខងារ ស្រាលៗប៉ុណ្ណោះ។ ចំណែកមួយ ចំនួនទៀត គឺត្រូវការប្រើប្រាស់ ទៅលើមុខងារធំៗច្រើន ពិសេសកុំព្យូទ័រយួរដៃ Gaming ដាច់ខាត គេត្រូវការ VGA ដាច់បន្ថែមតែម្ដង ដើម្បីដំណើការ ក្រាហ្វិចធំៗបានល្អ ដូចជាបន្ថែមឈីប GTX 1050, GTX 1060 ជាដើម។ ចំណែកឯការ តម្លើងកុំព្យូទ័រ Desktop វិញ វាក៏អាស្រ័យទៅលើ ប្រភេទ Motherboard និងស៊ីភីយូផងដែរ ប្រសិនបើយើងចង់ប្រើ ដោយមិនមានក្រាហ្វិចកាត ប៉ុន្តែជាទូទៅគឺយើងត្រូវមាន ក្រាហ្វិចកាតសម្រាប់ ប្រើតែម្ដង មិនងាយ នឹងអត់ឡើយ។

ថ្មីៗនេះ ក្រុមហ៊ុន Intel ហាក់ដូចជាចង់ផលិតនូវក្រាហ្វិច ជំនាន់ថ្មីរបស់ខ្លួន បន្ថែមទៀត បន្ទាប់ពីភាពជោគជ័យ នៃឈីបស៊ីភីយូហើយនោះ ហើយគេចង់ផលិតទាំង ឈីបជីភីយូ របស់កុំព្យូទ័រយួរដៃ និងក្រាហ្វិចកាតរបស់ កុំព្យូទ័រ Desktop តែម្ដង។ ទៅលើព័ត៌មាន នៃការបង្ហាញខ្លួនក្រាហ្វិចកាត និងជីភីយូរបស់ Intel គឺអាចនៅក្នុង ព្រឹត្តិការណ៍ CES ដើមឆ្នាំក្រោយ ដោយក្រាហ្វិចកាត របស់គេមានឈ្មោះថា Arctic Sound ដែលទំនងជា មិនទាន់អាចជាមាន សមាសធាតុគ្រឿងក្នុង ខ្លាំងដូចជាផលិតផល របស់ NVIDIA និង AMD នៅឡើយទេ ហើយក៏ប្រហែលជា មិនមែនសម្រាប់ការ លេងហ្គេមដែរ។ បើតាមព័ត៌មាន កន្លងមក គេហៅថាជាក្រាហ្វិច ប្រើសម្រាប់ Stream វីឌីអូប៉ុណ្ណោះ ដូចនេះវាអាចនឹង ប្រើទៅលើការងារ ផលិតបទភ្លេង និងវីឌីអូ ជាដើម។ ចំណែកឈីប ជីភីយូដាច់របស់ Intel សម្រាប់កុំព្យូទ័រយួរដៃ ក៏អាចនឹងបង្ហាញខ្លួន តំណាលគ្នាផងដែរ ជាមួយនឹងទំហំត្រឹមតែ ១៤ ណាណូម៉ែត្រប៉ុណ្ណោះ ដូចទៅនឹងឈីប Architecture Pascal របស់ NVIDIA 10 Series ទាំងអស់ដែរ ថែមទាំងមាន ត្រង់ស៊ីស្ទ័រ ដល់ទៅ ១.៥ ពាន់លានឯណោះ ដែលទំនងជាមាន ល្បឿនបញ្ចូនទិន្នន័យ លឿនគួរសម ហើយយើងនឹងរង់ចាំ ប្រើប្រាស់ជាក់ស្ដែង។ ម្យ៉ាងវិញទៀត ប្រសិនបើក្រុមហ៊ុន Intel ខ្លាំង គឺក៏អាចនឹងមាន បច្ចេកវិទ្យាបង្កើតល្បឿន AI នៅក្នុងឈីបក្រាហ្វិច របស់គេផងដែរ ដូចអ្វីដែលក្រុមហ៊ុន NVIDIA បានធ្វើនៅលើ ក្រាហ្វិចកំពូលម៉ូឌែល Tesla និង Quadro របស់គេអញ្ចឹង។

អញ្ចឹងទាំងនេះ គឺជាព័ត៌មានលេចធ្លាយដែលក្រុមហ៊ុន Intel អាចនឹងបញ្ចេញក្រាហ្វិចកាត និងជីភីយូរបស់ខ្លួន សម្រាប់បំពាក់លើ Laptop និង Desktop និងត្រៀមខ្លួន បញ្ចេញនៅព្រឹត្តិការណ៍ CES ២០១៩ ខាងមុខនេះ។ ជាការបញ្ចេញដំបូងនេះ វានឹងមិនអាចខ្លាំង ឬល្អជាងគេឡើយ ប៉ុន្តែយើងនឹងចាំមើល លទ្ធផលជាក់ស្ដែង នៅក្នុងការប្រើប្រាស់ ដើម្បីចង់ដឹងថាតើ ក្រុមហ៊ុន Intel អាចប្រជែងជាមួយនឹង ក្រុមហ៊ុនខ្លាំងៗដូចជា NVIDIA ជាពិសេស AMD ដែលជាដៃគូខ្លាំង ខាងក្រាហ្វិច និងស៊ីភីយូ បានឬក៏អត់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Tweak Town Tag: កុំព្យូទ័រ