CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ អាច​សាក​បាន​ឧបករណ៍​ពីរ​ក្នុង​ពេល​តែ​មួយ ឯ​តម្លៃ​ក៏សមរម្យ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកទល់ពេលនេះ សម្រាប់នៅទីផ្សារស្រុកយើង គឺមានបន្ទះសាកថ្មឥតខ្សែ ជាច្រើនម៉ាក ច្រើនម៉ូត ដែលអាចសាកថ្មរបស់ ស្មាតហ្វូនបាន ដោយមិនចាំបាច់ប្រើខ្សែ ម្យ៉ាងវិញទៀត វាក៏បានផ្តល់នូវ ភាពងាយស្រូល ដល់អ្នកប្រើប្រាស់ ថែមទៀតផង។  កន្លងមក យើងក៏ធ្លាប់បានចុះផ្សាយ ជាច្រើនរួចមកហើយដែរ ពាក់ព័ន្ធនឹងបន្ទះសាកថ្ម ឥតខ្សែ របស់ក្រុមហ៊ុនផ្សេងៗ ប៉ុន្តែសម្រាប់ថ្ងៃនេះ យើងនឹងបង្ហាញ ផលិតផលបែបថ្មី មួយទៀតមកបង្ហាញ អ្នកទាំងអស់គ្នា។ 

ជាការពិតណាស់ បន្ទះសាកថ្មខ្លះ អាចសាកបានត្រឹមតែ មួយឧបករណ៍ ឯបន្ទះសាកថ្មខ្លះទៀត អាចបានដល់ទៅ 2 ឧបករណ៍ (ប៉ុន្តែថាមពល ដែលបញ្ចេញមក បានត្រឹមតែ 5 វ៉ាត់ប៉ុណ្ណោះ) ជាមួយនឹងតម្លៃខុសៗ គ្នាផងដែរ ដោយអាស្រ័យ ទៅលើសមត្ថភាព រួមជាមួយម៉ាក នៃផលិតផល។  ហើយសម្រាប់ថ្ងៃនេះ យើងសូមណែនាំ មិត្តអ្នកអានទាំងអស់គ្នា អោយបានស្គាល់នូវ បន្ទះសាកថ្មឥតខ្សែ មួយប្រភេទទៀត ដែលវាមានឈ្មោះថា iPM 2-in-1 Wireless Charging Pad ដោយវាមានសមត្ថភាព ស្រដៀងនឹង AirPower របស់ក្រុមហ៊ុន Apple ដែរ។ បន្ទះសាកឥតខ្សែនេះ អាចសាកឧបករណ៍ អេឡិចត្រូនិក បានម្តងពីរ នៅពេលតែមួយ ដូចជា ទូរស័ព្ទ និង នាឡិកាឆ្លាតវៃ ជាដើម។ វាត្រូវបានបំពាក់នូវ បច្ចេកវិទ្យា Qi ដែលអាចសាកថ្ម បានលឿន និង អាចផ្តល់ថាមពលចំនួន 7.5 វ៉ាត់ទៅកាន់ iPhone X, 8 & 8 Plus ដែលកំពុងសាកថ្មនោះ មិនចាញ់បន្ទះសាកថ្ម របស់ Apple នោះទេ ព្រោះថា AirPower ក៏អាចផ្តល់ថាមពលសាកថ្ម ដល់ទៅ 7.5 វ៉ាត់ រួមជាមួយការ បំពាក់បច្ចេកវិទ្យា Qi ដូចគ្នា ហើយសម្រាប់ឧបករណ៍ Android ដែលអាចសាកថ្ម ដោយឥតខ្សែដូចជា ស្មាតហ្វូនរបស់ Samsung វិញនោះ វាអាចបញ្ចូល ថាមពលបានដល់ 10 វ៉ាត់ឯណោះ។  ចំពោះរូបរាង និងរចនាបថរបស់បន្ទះសាកនេះ គឺស្រដៀងគ្នាទៅនឹង បន្ទះសាក AirPower របស់ក្រុមហ៊ុន Apple ដែរ គ្រាន់តែវាមាន ប្រវែងខ្លីជាង និងសាកបានត្រឹមតែ 2 ឧបករណ៍ មិនបានដល់ 3 ឧបករណ៍នោះទេ។

នេះក៏ជាដំណឹងល្អមួយផងដែរ ដែលក្រុមហ៊ុននេះ បានផលិតបន្ទះសាកថ្មឥតខ្សែ សម្រាប់សាកឧបករណ៍ ជំនាន់ថ្មី បានម្តងពីរ ក្នុងពេលតែមួយ ហើយវាក៏មានតម្លៃ សមរម្យទៀតផង គឺត្រឹមតែ 39.99 ដុល្លារប៉ុណ្ណោះ  បើធៀបទៅនឹង AirPower របស់ Apple (តម្លៃខ្ទង់ 200 ដុល្លារ) គឺធូរថ្លៃជាង ច្រើនមែនទែន។ ម្យ៉ាងវិញទៀត វាក៏ធានាដល់ការ សាក មិនអោយឲ្យប៉ះពាល់ ដល់ថ្មស្មាតហ្វូន នោះដែរ។ ហើយយើង ក៏សង្ឃឹមថា វានឹងមានការនាំចូល យកមកលក់ នៅលើទីផ្សារស្រុកយើង នាពេលឆាប់ៗ នេះទៅចុះ។ បើសិនជាអ្នក ចាប់អារម្មណ៍ លើឧបករណ៍នេះ ហើយមានបំណងចង់ទិញ យកមកប្រើនោះ អាចបញ្ជាទិញតាមទីផ្សារ អនឡាញនានា ឬក៏អាចចុចលើលីង ខាងក្រោមនេះក៏បានៈ

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 weeks ago
ប្រភព: iPhone Hacks Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ