CAMBO REPORT

Popup Advertising5 seconds

របៀប​លុប Cache នៅ​ក្នុង Chrome Browser តាម​កុំព្យូទ័រ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់មិត្តអ្នកអាន ដែលកំពុងតែប្រើប្រាស់ Browser ជាប្រចាំថ្ងៃ ច្បាស់ជាមានកើនឡើងនៃ ទំហំទិន្នន័យ Cache ដែលជា file កំប៉ិកកំប៉ុកទាក់ទងនឹងអ្វី ដែលយើងបានចូលទៅកាន់ តាមរយៈ Browser ។ ទោះជាយ៉ាង ក៏ដោយទំហំ Cache នេះ ក៏មិនធំណាស់ណាដែរ ត្រឹមប៉ុន្មាន MB ប៉ុណ្ណោះ តែអ្នកគួរតែលុប វាចោល យូរៗម្តងក៏ល្អដែរ។ ប្រសិនបើអ្នកគិតថា ចាំបាច់ ឬចង់ដឹង អាចបន្តអានបាន នៅខាងក្រោម ដោយនេះជាវិធីងាយៗ ដែលអ្នកអាចធ្វើបាន និងចំណាយពេល ខ្លីប៉ុណ្ណោះ។ 

ការលុប Cache នេះបាន សម្រាប់ browser គ្រប់ប្រភេទរួមមាន Google Chrome, Mozilla Firefox និង Safari ជាដើម ដោយសម្រាប់អត្ថបទនេះ យើងលើកយក ពីរបៀបលុប Cache លើ Chrome Browser យកមកបង្ហាញ ជាមុនសិន ដូច្នេះមិត្តអ្នកអាន អាចស្វែងយល់បាន និងជាចំណេះដឹង នៅពេលត្រូវការលុប Cache នាពេលក្រោយ ឬធ្វើតាមឥឡូវនេះក៏បានដែរ។ 

 

ដំបូងមិត្តអ្នកអាន ចូលទៅបើក Chrome Browser រួចបន្ត ចុចសញ្ញាទ្រេបី ទើបបន្តចុចយក History និង History

បន្ទាប់ចុចចូល Clear browsing data

បន្ទាប់ពីលោតផ្ទាំងមួយចេញមក ចាំចុចធីកលើ Cached images and files ទើបបន្តចុចប៊ូតុង Clear data

ទីបំផុត អ្នកបានលុប Cache ដោយជោគជ័យ ហើយការលុបនេះ មិនចាំបាច់លុប រាល់ថ្ងៃក៏បានដែរ ដោយយូរៗ នឹកឃើញលុបម្តង ទៅក៏មិនអីដែរ។ ណាមួយវាជា ចំណេះដឹងសាមញ្ញៗ តែអ្នកត្រូវការ និងមិនទាន់ដឹង គិតថាជាចាំបាច់ហើយ ដូច្នេះស្វែងយល់ទាំងអស់ ទុកជាចំណេះដឹង ទាំងអស់គ្នា សម្រាប់ប្រើប្រាស់ នៅពេលត្រូវការ ពេលនេះ ឬលើកក្រោយ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: iDownload Blog Tag: ចំណេះដឹងទូទៅ