CAMBO REPORT

Popup Advertising5 seconds

ស្រួល​ម៉្យាង​ដែរ កាត់​វ៉ែនតា​ថ្មី ដោយ​ពុំ​ចាំបាច់​ទៅ​វាស់​ដល់​កន្លែង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់អ្នកដែលមិនទាន់កាត់វ៉ែនតា ប្រហែលមិនទាន់ដឹងពីដំណាក់កាល នៃការកាត់វ៉ៃនតា នៅឡើយទេ ដូច្នេះយើងចង់រៀបរាប់ ជាសង្ខេបថា ដំបូងមុនឈានដល់ការ កាត់វ៉ែនតា គេត្រូវពិនិត្យមើលភ្នែក របស់យើងជាមុនសិន ថាមានបញ្ហាអ្វី បានជាមើលមិនច្បាស់ ឬឃើញព្រាលៗ មើលឆ្ងាយមិនច្បាស់ ឬមើលជិតមិនច្បាស់ ដោយយើងត្រូវទៅផ្ទាល់ ដើម្បីឲ្យគេពិនិត្យ ទើបអាចកាត់វ៉ែនតា ដែលត្រូវនឹងភ្នែក របស់យើងបាន ប៉ុន្តែនៅសហរដ្ឋអាមេរិក មានក្រុមហ៊ុនមួយ បានបង្កើតកម្មវិធី សម្រាប់ឲ្យអ្នកប្រើប្រាស់ ពិនិត្យភ្នែកខ្លួនឯង ជាមួយកម្មវិធី និងផ្ទេរទិន្នន័យ ទៅកាន់ក្រុមហ៊ុនតែម្តង ដើម្បីឲ្យក្រុមហ៊ុនកាត់វ៉ែនតា ថ្មីអោយ ហើយអតិថិជន ក៏អាចកុម្ម៉ង់រើស ម៉ូតវ៉ែនតា តាមកម្មវិធីនោះ បានផងដែរ។

អតិថិជនរបស់ពួកគេ ត្រូវប្រើប្រាស់កម្មវិធីមាន នៅលើស្មាតហ្វូន និងវេបសាយ នៅលើកុំព្យូទ័រ ហើយប្រើប្រាស់ស្មាតហ្វូន ដែលមានកម្មវិធីនេះ ដើម្បីព្យាយាមស្កេន បាកូដដែលមាននៅលើ អេក្រង់កុំព្យូទ័រ ដោយអ្នកត្រូវស្កេន កាត់វ៉ែនតា ដែលអ្នកកំពុងប្រើប្រាស់ រាល់ថ្ងៃនោះ និងមិនតម្រូវឲ្យ អ្នកពាក់វ៉ែនតា ឬលេនភ្នែក ជាដាច់ខាត រួចធ្វើការ ស្កេនតាមការណែនាំ។ រាល់ការស្កេន កម្មវិធីនេះ នឹងដឹងពីចំងាយនៃការ មើលរបស់អ្នក រួចវិភាគ ដឹងថាអ្នកមើល ជិតមិនច្បាស់ ឬមើលឆ្ងាយមិន ច្បាស់ភ្លាម។ អតិថិជន មិនអាចលេងសើច បានទេ ព្រោះកម្មវិធីនេះ តម្រូវឲ្យធ្វើការបង្កើត គណនីជាមុនសិន ទើបអាចប្រើប្រាស់បាន ព្រោះចៀសវាង បញ្ហាផ្សេងៗកើតឡើង។

 

គួរឲ្យសោកស្តាយដែរ នេះជាការទិញវ៉ែនតា សម្រាប់តែអ្នក នៅសហរដ្ឋអាមេរិក ប៉ុណ្ណោះ ដោយយើងគ្រាន់តែដឹងៗ ទៅបានហើយ ថាបច្ចេកទេសនេះ មាននៅលើទឹកដី សហរដ្ឋអាមេរិក ឬបងប្អូនខ្មែរ ដែលរស់នៅទីនោះ អាចសាកល្បងបាន បន្ទាប់ពីបានដឹងដំណឹងនេះ ដើម្បីផ្តល់ភាព ងាយស្រួល ដល់ពួកគេ និងចំណេញពេល ទៀតផង ព្រោះការធ្វើតេស្ត ខ្លួនឯង ចំណាយពេលត្រឹមតែ 10 នាទីយ៉ាងយូរ។

សរុបមក នៅឯសហរដ្ឋអាមេរិក មានក្រុមហ៊ុនមួយ បានបង្ហាញពីបច្ចេកទេស កាត់វ៉ែនតា និងវាស់វ៉ែនតា ពីចំងាយ ដោយអតិថិជន គ្រាន់តែចំណាយ ពេលយ៉ាងយូរ 10 នាទី ក្នុងការវាស់ភ្នែក ខ្លួនឯង ជាមួយកម្មវិធី របស់ក្រុមហ៊ុននេះ បន្ទាប់ពីវាស់រួច អ្នកក៏អាច ធ្វើការកុម្ម៉ង់ទិញវ៉ែនតា តាមម៉ូតដែលចូលចិត្ត បានផងដែរ ទើបយើងហ៊ាន និយាយថានេះ ជាការកាត់វ៉ែនតា ដ៏ងាយបំផុត ប៉ុន្តែវាមិនមែន សម្រាប់ប្រទេសដទៃឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Cnet Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ