CAMBO REPORT

Popup Advertising5 seconds

KIA បញ្ចេញ​រថយន្ដ​អគ្គិសនី Niro EV ពពួក Crossover ដែល​សាក​ម្ដង​អាច​ជិះ​បាន​ដល់​ចំងាយ ៤៥០ គីឡូម៉ែត្រ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីបានបង្ហាញនូវគំរូរថយន្ដអគ្គិសនី Niro EV កាលពីព្រឹត្តិការណ៍ CES ២០១៨ រួចមក ក្រុមហ៊ុន KIA ក៏បានបញ្ចេញនូវ រថយន្ដអគ្គិសនី KIA Niro EV របស់ខ្លួន ជាផ្លូវការហើយ ដែលនឹងមានលក់ នៅក្នុងប្រទេសជឿនលឿន នាចុងឆ្នាំ ២០១៨ នេះ។ ទៅលើការរចនារូបរាង ខាងក្រៅរបស់ KIA Niro EV នេះវាប្រហាក់ប្រហែល ទៅនឹងរថយន្ដ SUV ដែលកំពុងចរាចរ លក់ទូទៅដែរ ដោយមើលមួយភ្លែត វាស្រដៀងនឹង រថយន្ដ KIA Sportage GT Line ដែលក្រុមការងារ ខេមបូរីផត ធ្លាប់បានបង្ហាញដែរ។ ប៉ុន្តែវាមិនដូចខ្លាំងទេ ព្រោះការរចនាបែបរថយន្ដ ប្រើម៉ាស៊ីនអគ្គិសនី យើងអាចមើលឃើញ ប្លែកពីរថយន្ដប្រើសាំង។

KIA Niro EV ជារថយន្ដប្រភេទ Crossover ឬហៅថា CUV ខ្នាតតូច ដែលមានរូបរាងទាក់ទាញ ទាំងខាងក្រោយនិងខាងមុខ ជាមួយនឹងចង្កៀងហ្វាកូដ ភ្លើងដឺមី នៅខាងក្រោម និងមានភ្លើង LED ផងដែរ ហើយកន្លែងសាកអាគុយ គឺនៅខាងមុខ។ ចំណែកផ្នែកម៉ាស៊ីន ខាងក្នុងរបស់វាវិញ ត្រូវបានប្រើប្រាស់នូវ អាគុយទំហំ ៦៤ វ៉ាត់ម៉ោង ដែលជាអាគុយផ្ទុក ថាមពលខ្នាតធំ អាចជិះបាន ដល់ចំងាយ ៤៥០ គីឡូម៉ែត្រឯណោះ នៅពេលសាកមួយពេញ។ យ៉ាងណាមិញ ក្រុមហ៊ុននៅមិនទាន់បញ្ជាក់ ច្បាស់អំពីកម្លាំងម៉ាស៊ីន ដែលវាអាចធ្វើទៅបាន នៅឡើយទេ ដោយយើងមិនដឹងថា តើកម្លាំងម៉ាស៊ីន ប៉ុន្មានសេះ សន្ទុះលឿនប៉ុណ្ណា និងមានកម្លាំងបង្វិល ប៉ុន្មាននោះទេ។ ប៉ុន្ដែសម្រាប់កម្លាំងបង្វិល របស់វាយើងអាចស្មាន បានថា វាអាចនឹងខ្ទង់ ២៩១ ហ្វីតផោន ដោយសារនេះជាកម្លាំងល្អ ក្នុងចំណោមរថយន្ដ អគ្គិសនីនានា ដែលធ្វើឲ្យវារត់បាន លឿនល្អ។

KIA Niro EV អាចនឹងចេញលក់ជាផ្លូវការនៅខែតុលា ចុងឆ្នាំនេះ ដែលតម្លៃរបស់វា ប្រហាក់ប្រហែលនឹង ៣៥,០០០ ដុល្លារ និងទាបជាង ប៉ុន្តែមិនមានលក់ ទូលំទូលាយ ដូចជារថយន្ដធម្មតា នោះទេ ពោលគឺមានលក់ សម្រាប់តែប្រទេសជឿនលឿន ដែលមានទីផ្សាររថយន្ដអគ្គិសនី ច្រើនប៉ុណ្ណោះ ព្រោះវានឹងងាយស្រួល ក្នុងការស្វែងរកការ៉ាស់ សាកអាគុយ និងមានសុវត្ថិភាព ក្នុងការជិះ។ យ៉ាងណាមិញ រថយន្ដអគ្គិសនី កំពុងតែចាប់ផ្ដើម រីកច្រើនហើយ ដូចនេះក្រុមហ៊ុនរថយន្ដ ប្រទេសកូរ៉េ KIA នឹងព្យាយាមផលិតវាកាន់តែច្រើន និងអាចពង្រីកទីផ្សារ បន្ថែមកាន់តែខ្លាំងលើ សកលលោកត្រឹមឆ្នាំ ២០២៥ ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 weeks ago
ប្រភព: Engadget Tag: យានយន្ត