CAMBO REPORT

Popup Advertising5 seconds

Samsung Member App ត្រូវ​បាន​ដាក់​សម្ភោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ជាមួយ​នឹង​អត្ថ​ប្រយោជន៍​ជាច្រើន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីបានធ្វើការបញ្ចេញនូវ កម្មវីធី Samsung Members ដាក់ឲ្យធ្វើការប្រើប្រាស់ សាកល្បងមួយរយៈកន្លងមកនេះ នៅល្ងាចថ្ងៃសៅរ៍ទី ០៥ ឧសភា ២០១៨ កន្លងទៅនេះ ក្រុមហ៊ុនសាមសុង បានធ្វើការសម្ភោធ នូវកម្មវីធី Samsung Member App របស់ខ្លួនជាផ្លូវការ ដោយមានការចូលរួម ពីបណ្ដាដៃគូសហការ ភ្ញៀវកិត្តិយស និងសារព័ត៌មាន ជាច្រើនប្រចាំប្រទេសកម្ពុជា រួមទាំងក្រុមសារព័ត៌មាន ខេមបូរីផតផងដែរ នៅក្រោមការអញ្ជើញ ចូលរួមដ៏ខ្ពង់ខ្ពស់ ពីលោក Seungho Choi អគ្គនាយកសាខា ក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា។

លោក Seungho Choi បានមានប្រសាសន៍ថា «ដើម្បីអរគុណ និងជាការលើកទឹកចិត្ត ដល់អ្នកគាំទ្រទូរសព្ទដៃ សាមសុង ដូច្នោះហើយ ទើបក្រុមហ៊ុនបានបង្កើតនូវ App ថ្មីមួយ ដែលមានឈ្មោះថា Samsung Members ដែលជាកម្មវិធីផ្ដល់ជូន នូវសារៈប្រយោជន៍ និងសេវាកម្មជាច្រើនសម្រាប់អ្នក ប្រើប្រាស់ទូរសព្ទ Samsung Galaxy ទាំងអស់ ទូទាំងពិភពលោក»។

គួរបញ្ជាក់ផងដែរថា កម្មវីធី Samsung Member គឺជាកម្មវីធីសម្រាប់សមាជិក ដែលប្រើប្រាស់ទូរសព្ទសាមសុង Galaxy ទាំងអស់ ដោយផ្ដល់ជូននូវអត្ថប្រយោជន៍ ដូចខាងក្រោមនេះ៖

 

•    Benefits ៖ អ្នកប្រើប្រាស់ Samsung Members អាចទទួលបាននូវអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃ (Discount) ជាច្រើន ពីដៃគូរសហការ របស់សាមសុងដោយគ្រាន់តែ ចុចលើ On-the-spot Vouchers (Browse) ដើម្បីឆែកមើលការផ្ដល់ជូន ក៏ដូចជាការបញ្ចុះតម្លៃ ភ្លាមៗសម្រាប់ហាងនិ ងសេវកម្មផ្សេងៗ ដែលពេញនិយម ក្នុងក្រុងភ្នំពេញ។ អ្នកប្រើប្រាស់ទូរសព្ទសាមសុង ទាំងអស់ មិនតម្រូវឲ្យធ្វើការ ចំណាយអ្វីឡើយ ក្រៅពី Download កម្មវីធី Samsung Members នេះ។

•    Support ៖ ក្នុងផ្នែកនេះ អ្នកអាចទទួលបានសេវាកម្មបម្រើអតិថិជនដូចជា ការផ្ញើមតិយោបល់ ទូរសព្ទ ទំនាក់ទំនង ប្រឹក្សាផ្ទាល់ ជាមួយអ្នកជំនួយ ឬស្វែងរកទីតាំង ផ្ដល់សេវាកម្មសាមសុង ដែលនៅជិតបំផុត។

•    News & Tips ៖ អ្នកប្រើប្រាស់ងាយស្រួលក្នុងការ តាមដានព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ ទាក់ទងនឹងសាមសុង ក៏ដូចជាគន្លឹះ ក្នុងការប្រើប្រាស់កម្មវីធីថ្មីៗ និងពិសេសៗ ដូចជាកាមេរ៉ា Bixby។

•    Diagnostics ៖ ផ្នែកនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ សាមសុង ព្រោះវាបំពាក់ទៅដោយ លក្ខណៈពិសេស ដែលជួយបង្កើនប្រសិទ្ធភាព ប្រតិបត្តិការ របស់ទូរសព្ទ ដូចជាជម្រុះចោល កម្មវីធីដែលមិនប្រើប្រាស់ និងបិទកម្មវិធី ដែលមិនប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្ម និងបង្កើនល្បឿនទូរសព្ទ។

អញ្ចឹងទាំងនេះ គឺជាអត្ថប្រយោជន៍សំរាប់ប្រិយមិត្តរបស់សាមសុង ដែលលោកអ្នកអាចធ្វើការ ទាញយកកម្មវីធីនេះ តាមរយៈកម្មវីធី Galaxy App ឬ Play Store បន្ទាប់មក ប្រតិបត្តិការណ៍ ចុះឈ្មោះដោយប្រើគណនី Samsung ដែលមានស្រាប់ របស់លោកអ្នក ដោយនឹងទទួលបាន អត្ថប្រយោជន៍ជាច្រើន ពីកាតំឡើង កម្មវិធីនេះ ហើយកម្មវិធីនេះ នឹងត្រូវប្រើប្រាស់ កាន់តែទូលំទូលាយ នៅលើពិភពលោក ពិសេសគឺទទួលបានការ បញ្ចុះតម្លៃតែម្ដង និងទទួលបាននូវចំណេះដឹង បន្ថែមអំពីការប្រើប្រាស់ គន្លឹះមានប្រយោជន៍ ក៏ដូចជាព័ត៌មាន អាប់ដេតថ្មី។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកកាន់លេខ 1800 203 232។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 weeks ago
ប្រភព: Samsung Cambodia Tag: Lifestyle