CAMBO REPORT

Popup Advertising5 seconds

MSI GP62MVR 7RFX ជា Gaming Notebook កម្រិត​មធ្យម សម្រាប់​ការ​លេង​ហ្គេម និង​ឌីហ្សាញ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ប្រិយមិត្ត កំពុងស្វែងរកទិញម៉ាស៊ីន Laptop ដែល​មាន​កម្លាំង​ខ្លាំង សម្រាប់​យក​ទៅ​លេង​ហ្គេម ឬធ្វើ​ការ​ធ្ងន់ៗ​ជាមួយ​នឹង​កម្មវិធី​ក្រាហ្វិច​ឌីហ្សាញ ដោយ​ប្រើប្រាស់​ក្រាហ្វិច​កាត GTX 1060 នោះ អាច​ក្រលេក​មក​មើល​ម៉ូឌែឡ GP62MVR 7RFX បាន ជា​ប្រភេទ Gaming Notebook មានតម្លៃធូថ្លៃល្មម សម្រាប់ទីផ្សារបច្ចុប្បន្ន ប្រើប្រាស់ CPU ជំនាន់ទី 7 ត្រូវបានរចនាឡើងបានល្អជា​មួយ​គុណភាព និងមានមុខងារល្អៗជាច្រើន ដែលជួយទៅដល់កិច្ចការរបស់អ្នកបាន។


 


MSI ម៉ូឌែឡ GP62MVR 7RFX ស្ថិតនៅខ្សែស្រឡាយ Leopard មានរចនាបថភាគច្រើនដូចទៅនឹងម៉ូឌែល GP62M និង GP72M ដែរ មានក្ដារចុចមានភ្លើង RGB ការពារខ្លួនដោយលោហៈនៅផ្នែកខាងលើ និងខាងក្រោមការពារដោយជ័រស្វិត អាចដោះដាក់បន្ថែម ឬផ្លាស់ប្ដូរផ្នែករឹងមួយចំនួនផ្សេងទៀតដូចជា RAM, HDD និង SSD។ សម្រាប់ទីផ្សារស្រុកខ្មែរ គិតមកដល់ដើមខែឧសភានេះ ម៉ូឌែល​នេះបានលក់អស់ជាច្រើនគ្រឿងមកហើយ ហើយប្រិយមិត្តកំពុងអានអត្ថបទព័ត៌មាននេះក៏អាចស្វែងរកទិញវាបានផងដែរ ជាមួយនឹងកម្លាំងម៉ាស៊ីនដូចខាងក្រោម៖


•    CPU Intel Core i7 7700HQ
•    RAM DDR4 ទំហំ 16GB អាចឡើងទៅ 32GB
•    Hard Disk Drive 1000GB
•    SSD (ជាជម្រើសរបស់អ្នកប្រើប្រាស់) @PCIe NVMe
•    nVIDIA GeForce GTX 1060 ទំហំ 3GB GDDR5
•    អេក្រង់ 15.6 អ៊ីញ ប្រភេទ Anti-Glare កម្រិត Full HD @120Hz
•    ដំណើរការដោយ Windows 10 Home 64-bit
•    ផ្គត់ផ្គង់អគ្គិសនីដោយថ្ម Li-Ion 6-Cell
•    ឆ្នាំសាកកម្លាំង 180W
•    កម្រាស់ 22 មីលីម៉ែត្រ
•    ទម្ងន់សរុប 2.2 គីឡូក្រាម
•    ធានារយៈពេល 2 ឆ្នាំពេញ



រន្ធ I/O សម្រាប់តភ្ជាប់ក៏មិនខុសពីម៉ូឌែលផ្សេងៗ ដែលមានតម្លៃប្រហាក់ប្រហែលវានោះទេរួមមានដូចជា៖


•    USB 2.0 x 1
•    USB 3.0 x 2
•    HDMI x 1
•    Mini DisplayPort x 1
•    USB 3.0 type C
•    Card Reader
•    LAN
•    រន្ធកាស 3.5mm x 1
•    រន្ធ Mic x 1


កម្លាំងម៉ាស៊ីនប៉ុន្នេះមិនខ្លាំងកប់នោះទេ តែវាល្មមសម្រាប់ការលេងហ្គេមកម្រិតក្រាហ្វិច Medium សម្រាប់ហ្គេមចេញថ្មីៗ ឬអាចលេង​កម្រិត​ក្រាហ្វិច High/Ultra សម្រាប់ហ្គេមទូទៅល្មមៗមួយចំនួន ពិសេសហ្គេម Online តែម្ដង។ សម្រាប់តម្លៃប្រហាក់ប្រហែល 1299$ នាពេលបច្ចុប្បន្ន អ្នកមានសិទ្ធិក្លាយជាម្ចាស់របស់ GP62MVR 7RFX បាន ដោយអាចនឹងមានហាងមួយចំនួន កំពុង​មាន​កម្មវិធី Promotion ផងដែរ ជាមួយនឹងការបញ្ចុះតម្លៃ ពិសេសគឺទទួលបាន កាដូ បន្ថែមជាច្រើនពីក្រុមហ៊ុននាគ MSI ទៀតផង។


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: MSI Cambodia Tag: Lifestyle