CAMBO REPORT

Popup Advertising5 seconds

MicroSD កាតស៊េរី Pro ថ្មីរបស់ Samsung ល្បឿន​លឿន មាន​អាយុ​កាល​ប្រើ​បាន​យូរកប់

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តប្រហែលជាធ្លាប់បានប្រើប្រាស់មេម៉ូរីកាតពពួក MicroSD កាត​របស់​ក្រុមហ៊ុន Samsung រួច​ទៅ​​​ហើយ ដែល​វា​បាន​ចេញ​ជា​ច្រើន​ជំនាន់ មាន​ទៅ​តា​មល្បឿន តាម​ទំហំ និង​អាយុកាល​នៃ​ការប្រើប្រាស់។ មកទល់នឹងពេលនេះ Samsung បានប្រកាសចេញ MicroSD កាតជំនាន់ថ្មីមួយទៀត ជាត្រកូល Pro សម្រាប់លក់ក្នុងទីផ្សារ ដែលផ្តោតសំខាន់បំផុតមិនត្រឹមតែល្បឿន Copy ចេញចូល នោះទេ គឺសំខាន់ទៅលើអាយុកាលនៃការប្រើប្រាស់។


 


មេម៉ូរីកាតថ្មីនេះមានឈ្មោះថា PRO Endurance ជាមេម៉ូរីកាតបង្កើតឡើងសម្រាប់ប្រើប្រាស់ជាមួយនឹងម៉ាស៊ីនកាមេរ៉ា (តែក៏អាច​យក​ទៅប្រើប្រាស់ជាមួយនឹងម៉ាស៊ីនស្មាតហ្វូនបានដែរ)។ Samsung បានអះអាងថា PRO Endurance មានអាយុកាល អាច​ប្រើប្រាស់​បានយូរជាងមេម៉ូរីកាត Samsung ផ្សេងទៀត បានដល់ទៅ x25 ដង អាចធ្វើថតវីដេអូកម្រិត Full HD ឬ 1080p ដោយ​មិន​ឈប់បានដល់ទៅ 43800 ម៉ោង ឬថតឥតឈប់ដល់ 5 ឆ្នាំដោយគ្មានបញ្ហា។ មេម៉ូរីកាតនេះ តាមការពិត​ទៅ​ឌីហ្សាញ​ឡើង​ដើម្បី​ប្រើប្រាស់​ជាមួយនឹងម៉ាស៊ីនពពួក Action កាមេរ៉ា ដែលតម្រូវឲ្យថតក្នុងរយៈពេលយូឥតឈប់ ហើយអ្នកប្រើប្រាស់ក៏អាចថតកម្រិត 2K, 3K ឬ 4K ក៏បានជាមួយល្បឿន៖


•    ល្បឿន Read លោតដល់ 100MB/s
•    ល្បឿន Write លោតដល់ 30MB/s



មេម៉ូរីកាត MicroSD Pro Endurance នេះ ក៏មានសមត្ថភាពពិសេស ធន់ជាមួយនឹងទឹក មានន័យថាត្រូវទឹក​ហាល​ឲ្យ​ស្កួត​អាច​ប្រើប្រាស់​បានឡើងវិញធម្មតា ធន់នឹងកម្ដៅល្អសម្រាប់ការយកទៅថតវីដេអូរាប់សិបម៉ោង និងធន់ជាមួយនឹងការ​ធ្លាក់​កម្រិត​ទាប​ល្មម​ផង​ដែរ អាចទៅណាមកណាជាមួយអ្នកបានយ៉ាងប្រសើរ។ Samsung បានប្រកាសចេញលក់ជាផ្លូវការហើយ ដោយអតិថិជន ឬអ្នកចង់បានមេម៉ូរីកាតនេះយកទៅប្រើអាចចំនាយប្រាក់ទិញក្នុងតម្លៃខាងក្រោម៖


•    ទំហំ 32GB តម្លៃ 24.99$
•    ទំហំ 64GB តម្លៃ 44.99$
•    ទំហំ 128GB តម្លៃ 89.99$


ជាមួយតម្លៃនេះ វាមិនថ្លៃពេកនោះទេ បើគិតទៅដល់គុណភាពនៃការផលិត ល្បឿន និងអាយុកាលនៃការប្រើប្រាស់ ម្យ៉ាងបើទោះ​បី​ជា​ទិញមកមិនប្រើជាមួយកាមេរ៉ា ក៏អាចប្រើជាមួយស្មាតហ្វូនបានដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: SlashGear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ