CAMBO REPORT

Popup Advertising5 seconds

នេះគឺជា SSD មានល្បឿនលឿនជាង​គេ​បំផុត​លើ​ពិភពលោក ដែល​លុយ​របស់​អ្ន​ក​អាច​ទិញ​វា​បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពេលនិយាយដល់ SSD ជាទូទៅយើងមិនសូវគិតដល់ម៉ាក Intel នោះទេ ដោយ​ស្រុក​ខ្មែរ​យើង​ភាគ​ច្រើន​ប្រើ​តែ​ម៉ាក Samsung, ADATA និង WD ប៉ុណ្ណោះ តែ​បើ​យើង​និយាយ​អំពី SSD ដែលមានល្បឿនលឿនៗវិញ កុំមើលស្រាលរបស់ក្រុមហ៊ុន Intel ឲ្យសោះ ព្រោះ​ថា Intel គឺ​ជា​ម្ចាស់​គ្រង​រាជ្យសម្បត្តិផ្នែកល្បឿន SSD នេះ ជាច្រើនលើកណាស់មកហើយ។ ជាក់ស្ដែង កាលពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ Intel ទើបនឹងប្រកាសចេញ SSD ជំនាន់ថ្មីមួយទៀតរបស់ខ្លួន ដែលជា SSD កម្រិតខ្ពស់ ស្ថិតតារាងកំពូល ពពួក Flagship មាន​ឈ្មោះ​ហៅជាផ្លូវការថា Optane 905P។


 


Optane 905P បច្ចុប្បន្នគឺជាកំពូល SSD មានល្បឿនលឿនជាងគេបំផុតលើភពផែនដី ដែលមានលក់នៅក្នុងទីផ្សារសម្រាប់ Consumer ឬអ្នកប្រើប្រាស់ទូទៅ ដោយជំនាន់ថ្មីនេះ ក៏មិនខុសជំនាន់មុនផងដែរ គឺលឿនជាង Optane 900P ទៅទៀត។ វាគឺ​ជា​ប្រភេទ SSD មានតម្លៃថ្លៃ អាចប្រើប្រាស់បានតែនៅលើម៉ាស៊ីន Desktop និងស្គាល់ជាមួយនឹង Motherboard ជំនាន់ថ្មីៗប៉ុណ្ណោះ ដោយប្រើប្រាស់តាមរយៈជើង PCIe។ ជាការពិត Optane 905P មានល្បឿនលឿនជាង SSD ពពួក PCIe NVMe ទៅទៀត ដោយ Intel ប្រើប្រាស់បច្ចេកវិទ្យា 3D XPoint ធ្វើឲ្យល្បឿនរបស់ SSD ដែលបញ្ចេញភ្លើងពណ៌ខៀវ ដ៏ស៊ិចស៊ីនេះលោតដល់៖


•    ល្បឿន Read លោតដល់ 2600MB/s
•    ល្បឿន Write លោតដល់ 2200MB/s
•    ល្បឿន Random Read 575,000 IOPS
•    ល្បឿន Random Write 550,000 IOPS




Intel Optane 905P ចេញលក់ជាផ្លូវការហើយក្នុងទីផ្សារអន្តរជាតិ ដែលអ្នកអាចចំនាយប្រាក់ទិញវាយកមកប្រើនៅលើម៉ាស៊ីន Desktop កម្លាំងយក្សរបស់អ្នកបាន តែខេមបូរីផត មិននែនាំឲ្យអ្នកប្រើធម្មតា ឬទូទៅទិញវានោះទេ ព្រោះតម្លៃរបស់វាថ្លៃ សាកសមតែសម្រាប់អ្នកធ្វើការធ្ងន់ៗ ដែលអាចរកប្រាក់ចំនូលច្រើនពីវាប៉ុណ្ណោះ ដូចជា Youtuber ឬ Content Creator ព្រោះ ប្រើ 905P នេះនឹងចំនេញពេលវេលាច្រើន អាច Copy ចេញចូលបានរហ័ស ជាទីគាប់ចិត្ត។ SSD នេះមានលក់នៅក្នុងទីផ្សារក្នុងទំហំ 2 សម្រាប់ជ្រើសរើស ជាមួយតម្លៃដូចខាងក្រោម៖


•    Intel Optane 905P ទំហំ 480GB តម្លៃ 599$
•    Intel Optane 905P ទំហំ 960GB តម្លៃ 1200$


តម្លៃនេះសម្រាប់តែទីផ្សារអន្តរជាតិប៉ុណ្ណោះ ដូច្នេះពេលមកដល់ទីផ្សារស្រុកខ្មែរ វាអាចនឹងថ្លៃ ឬធូថ្លៃជាងនេះបន្តិចក៏ថាបាន ទៅ​តាម​ទីផ្សារ​ពន្ធនាប្រទេសនីមួយៗ។ ដូច្នេះ នេះគឺជា SSD ទំនើប ប្រើប្រាស់បច្ចេកវិទ្យាថ្មី ចុងក្រោយគេបង្អស់របស់ Intel សម្រាប់ Pro User ប៉ុណ្ណោះ ដែលបច្ចុប្បន្នវាមានតម្លៃថ្លៃពិតមែន តែទិញមួយនឹងមិនធ្វើឲ្យម្ចាស់របស់វាខកបំណងឡើយ។


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Tom’s Hardware Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ