CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន អាណាណា​កុំព្យូទ័រ បាន​ប្រារព្ធ​ពិធី​ជប់​លៀង​ដៃ​គូ​សហការ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០១៨ យប់មិញនេះ ក្រុមហ៊ុនអាណាណាកុំព្យូទ័រ ដែលជាតំណាងចែកចាយ ផលិតផលម៉ាក DELL តាំងពីឆ្នាំ ២០០៦ បានសហការជាមួយនឹង ក្រុមហ៊ុន DELL EMC ដើម្បីប្រារព្ធនូវ ពិធីជប់លៀងជូន ដល់ដៃគូពាណិជ្ជកម្ម តំណាងចែកចាយ ផលិតផល DELL របស់ខ្លួន នៅឯសណ្ឋាគារ រ៉េស៊ីដង់ លំដាប់ផ្កាយ ៥ សុខាភ្នំពេញ ដែលត្រូវបានចូលរួម ពីភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ និងមានវត្តមាន របស់អ្នកយកព័ត៌មាន មកពីបណ្ដា ស្ថាប័ននានា ហើយខេមបូរីផត ក៏មានវត្ដមានផងដែរ។

នៅក្នុងពិធីជប់លៀងដ៏ធំនេះ ត្រូវបានអញ្ចើញក្រោមអធិបតេយ្យភាព របស់លោកស្រី Sadanan Yodpradoo, Country Manager of Dell ROIC SUB-Region ដើម្បីចូលរួមពិសារ នូវភោជនីយ៍អាហារពេលល្ងាច ជាមួយនឹងដំណាង ចែកចាយ ក្នុងនោះក៏មានកម្មវីធី ប្រគុំតន្ដ្រីកំដរ រួមទាំងមានកាដូ អនុស្សាវរីយ៍ និងការចាប់រង្វាន់ជាច្រើន ដល់ដៃគូសហការរបស់ អាណាណាកុំព្យូទ័រ ផងដែរ។ លើសពីនេះ ទៅទៀត ក្រុមហ៊ុនក៏បានធ្វើការ តាំងបង្ហាញនូវ ផលិតថ្មីៗ របស់ខ្លួនដែលកំពុង ទទួលការគាំទ្រច្រើន ពីសំណាក់អ្នក ប្រើប្រាស់ផងដែរ ដើម្បីជំរុញឲ្យ ផលិតផលរបស់ DELL កាន់តែកើននូវចំនួន នៃការលក់ជាបន្ដទៀត។ 

លោក សៀង ទីតូ ជាអគ្គនាយកក្រុមហ៊ុន អាណាណាកុំព្យូទ័រ បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន អាណាណាកុំព្យូទ័រ បង្កើតកម្មវិធីជប់លៀង ក្នុងរាត្រីនេះឡើង គឺជាការថ្លែងអំណរគុណ ដល់ដៃគូអាជីវកម្ម របស់ខ្លួន ដែលតែជួយជម្រុញ ការលក់របស់ DELL ហើយមិនត្រឹមតែធ្វើការ ថ្លែងអំណរគុណ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពិធីជួបជុំ ពិភាក្សាដើម្បី ដោះស្រាយបញ្ហានានា និងធ្វើឲ្យអាជីវកម្ម កាន់តែរីកចម្រើនទៅមុខ ផងដែរ។ ហើយក្រុមហ៊ុន អាណាណាកុំព្យូទ័រ ស្វាគមន៍ជានិច្ចចំពោះគ្រប់ ហាងអេឡិចត្រូនិច ទាំងឡាយណា ដែលមានបំណងចង់ជាវ ផលិតផល DELL យកទៅលក់បន្ដ!» ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អាណាណាកុំព្យូទ័រ គឺជាក្រុមហ៊ុនចែកចាយនូវ ផលិតផលបច្ចេកវិទ្យា ម៉ាកល្បីៗ តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ ដែលមានអាស័យដ្ឋាន នៅអាគារលេខ ៩៥ មហាវិថីព្រះនរោត្តម (ទល់មុខនឹង អនុវិទ្យាល័យ ចតុមុខ រាជធានីភ្នំពេញ) ដែលអ្នកអាចទាក់ទងតាម លេខទូរសព្ទ 023 211 543, 012 831 516, 015 831 516 ឬតាមគេហទំព័រ www.ananacomputer.com និងទំព័រ ហ្វេសប៊ុក www.facebook.com/ananacomputer ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Anana Computer Tag: Lifestyle