CAMBO REPORT

Popup Advertising5 seconds

Honda Scoopy i ស៊េរី​ឆ្នាំ 2019 ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ទូ​ទាំង​ប្រទេសកម្ពុជា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់អ្នកគាំទ្រផលិតផលម៉ាក Honda ក្នុងប្រទេសកម្ពុជា ប្រាកដជាមានចំណាប់អារម្មណ៍ជាមួយ វត្តមានរបស់ Honda Scoopy i ស៊េរីថ្មីឆ្នាំ 2019 ដែលចាប់ផ្តើមដាក់លក់ នៅទូទាំងសាខាលក់ និងចែកចាយរបស់ Honda ក្នុងប្រទេសយើងហើយ ពីថ្ងៃទី 4 ខែឧសភា នេះតទៅ។ ចំពោះអាណាព្យាបាល ដែលចង់ទិញម៉ូតូ ថ្មីអោយកូន ឬអ្នកចង់ផ្លាស់ប្តូរម៉ូតូថ្មី អាចពិចារណា និងស្វែងយល់ ពីម៉ូតូនេះបាន រួមជាមួយរូបរាង បែបសាមញ្ញ ស្រស់ស្អាតបូករួម កម្លាំងម៉ាស៊ីនខ្លាំង និងបច្ចេកវិទ្យាទាន់សម័យ ក្នុងយុគសម័យនេះ។

បើនិយាយពីរូបរាងរបស់ម៉ូតូនេះ នៅដដែលដូចកាលពីស៊េរីមុន ដោយគ្រាន់តែប្តូរ តែមថ្មី ដូចយើងឃើញ ក្នុងស្ពតផ្សាយពាណិជ្ជកម្ម មានមកជម្រើស ពណ៌ដំបូង ដូចជា ពណ៌ស, ពណ៌ខ្មៅ, ពណ៌ក្រហម មានជាប្រភេទកាំបន្ទះ ហៅថា Prestige Series និងពណ៌ខៀវ, ពណ៌ផ្កាឈូក ជាមួយតែមឈ្នូតថ្មី មានជាប្រភេទកាំរាយ ហៅថា Urban Series ។ ស្តុបខាងមុខ ប្រើប្រាស់សុទ្ធតែអំពូល LED, មានប្រឡោះដោត សម្រាប់សាកថ្មចូលស្មាតហ្វូនដដែល, ស្តុបខាងក្រោយ មានការរចនាកែថ្មីបន្តិច, ប្រើប្រាស់ប្រភេទម៉ាស៊ីន ថែបរិស្ថាន ESP (Enhanced Smart Power), ហ្វ្រាំង Combi Brake, បច្ចេកវិទ្យាឈប់ស្តុបរលត់ Idling Stop, កុងទ័រចែកជា 2 ផ្នែក មកជាមួយ Eco Lamp និងការប្រើប្រាស់ បានចំងាយ 62.5 គីឡូម៉ែត្រ ស៊ីសាំង 1 លីត្រ។ ទាំងនេះជាព័ត៌មាន មួយចំនួន ទាក់ទងនឹង Scoopy i ស៊េរីថ្មីនេះ ដោយអ្នកអាចស្វែងរក ព័ត៌មានកាន់តែលម្អិត ពីហាងសាខាលក់ ម៉ូតូ Honda ដែលនៅជិតអ្នក បំផុតបាន។ តាមតម្លៃដាក់លក់ នៅពេលនេះ ប្រហាក់ប្រហែល ចន្លោះពី 2350 ដុល្លារដល់ 2400 ដុល្លារ ដោយអ្នកអាច ទាក់ទងទៅហាងសាខា Honda ណាមួយ រកជាវបាន។
បញ្ជាក់៖ នេះមិនមែនជាការផ្សព្វផ្សាយទេ ដោយឡែកនេះ គ្រាន់តែជាការចែក រំលែកដំណឹងថ្មីៗ ដល់អ្នកគាំទ្រ ក្នុងស្រុកយើង បានដឹង និងអាចរកជាវម៉ូតូ ស៊េរីថ្មី ដែលពួកគេពេញចិត្តបាន។

 

វីដេអូខាងក្រោម៖

 

 

 

 

 

សរុបមក Honda Scoopy i ស៊េរីថ្មី ឆ្នាំ 2019 ត្រូវបានប្រកាសដាក់លក់ ចាប់ពីថ្ងៃនេះតទៅ នៅលើគេហទំព័រផ្លូវការ របស់ក្រុមហ៊ុន Honda ប្រចាំប្រទេសកម្ពុជា ដោយអ្នកគាំទ្រ ដែលពេញចិត្តចង់ទិញ អាចទៅដល់ហាង សាខារបស់ក្រុមហ៊ុន ឬទំនាក់ទំនងទៅកាន់ពួកគេ ដើម្បីស្វែងរកព័ត៌មានបន្ថែម កាន់តែលម្អិតអំពី ម៉ូតូនេះ និងប្រូម៉ូសិនផ្សេងៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Honda Cambodia Tag: យានយន្ត