CAMBO REPORT

Popup Advertising5 seconds

គ្រាន់​តែ​លក់​កាស​និង​នាឡិកា ក្រុមហ៊ុន Apple រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រៅពីផលិតនូវទូរសព្ទដៃ កុំព្យូទ័រ គ្រឿងបរិក្ខារ និងឧបករណ៍ប្រើប្រាស់ កំសាន្ដហើយ ក្រុមហ៊ុន Apple ក៏បានផលិតនូវគ្រឿង Wearable សម្រាប់ពាក់ផងដែរ ដូចជានាឡិកា កាសត្រចៀក ជាដើម ដែលយើងមើលទៅវា ហាក់ដូចជា ឧបករណ៍ប្រើប្រាស់ តូចតាចប៉ុណ្ណោះ ប៉ុន្តែវារកចំណូល ចូលក្រុមហ៊ុន Apple បានមិន ស្ទើរនោះទេ ពិសេសគឺនាឡិកា Apple Watch តែម្ដង។

លោកធីម ឃុក ជានាយកប្រតិបត្តិក្នុងក្រុមហ៊ុន Apple ទើបតែបាន បង្ហាញអំពីប្រាក់ចំណូល អំពីផលិតផល Wearable របស់ខ្លួន ដែលគិតត្រឹមខែមីនា ត្រីមាសទី ១ ឆ្នាំមុន មកដល់ឆ្នាំនេះ ដោយការរីកចម្រើន នៃផលិតផល នាឡិកាវៃឆ្លាត និងកាស របស់ខ្លួនបាន រីកចម្រើនឡើងខ្លាំង គួរឲ្យកត់សម្គាល់មែនទែន ដោយវាឡើងចាប់ពី ២.៩ ពាន់លានដុល្លារ (កាលពីឆ្នាំមុន) ទៅដល់ ៤ ពាន់លានដុល្លារ ឯណោះ នាក្នុងឆ្នាំនេះ ដែលពិតជាចំនួនកើនច្រើន លើសលប់ប្រមាណ ៣៨% ប្រៀបធៀប នឹងឆ្នាំមុន។ ហើយផលិតផល ដែលដើរតួយ៉ាងសំខាន់ ក្នុងប្រាក់ចំណូលនេះ គឺប្រាកដជា Apple Watch ជាក់មិនខាន ដោយចំនួនអ្នកពាក់ នាឡិកាវៃឆ្លាត Apple នេះគឺកើនឡើងច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះជាវាមិនបាន លក់ច្រើនដូចជា ទូរសព្ទក៏ដោយ ប៉ុន្តែវាលក់បានកើន ជាបន្ដបន្ទាប់ ដោយលោក ធីម ឃុក បានលើកឡើងថា វាលក់ដាច់ជាងនាឡិកា Swiss Watch ទៅទៀត។ ម្យ៉ាងទៀត វាក៏មានតម្លៃថ្លៃ ផងដែរ ដោយតម្លៃគឺខ្ទង់ ៣០០ ដុល្លារឡើង ទៅដល់ខ្ទង់ពាន់ដុល្លារ ឯណោះ។

ចំណែកផលិតកាស Beat និងកាស Air Pod វិញ វាមិនសូវជាលក់ដាច់ ដូចជា Apple Watch នោះទេ ប៉ុន្តែប្រសិនបើលក់ បានមួយគ្រឿង ក៏មិនមាន តម្លៃទាបដែរ ដោយនៅប្រទេស មួយចំនួនកាស AirPod ដាក់លក់ ក្នុងតម្លៃ ១៥០ ដុល្លារ ឯណោះ ដូចនេះប្រាក់ចំណូល ក៏មិនតិចដែរ។ អញ្ចឹងទាំងនេះ គឺជាការរកចំណូល ពីផលិតផល Wearable របស់ក្រុមហ៊ុន Apple ដែលយើងមើលទៅ ពិតជាច្រើនមែនទែន ហើយក្រុមហ៊ុនក៏មាន ភាពវៃឆ្លាតក្នុងការ ផលិតចេញនូវ ឧបករណ៍ប្រើប្រាស់ នៅក្នុង Ecosystem របស់ខ្លួនផងដែរ (ឧទាហរណ៍ កាលពីមុនអ្នក ប្រើប្រាស់ Apple Watch ទាន់តែមាន iPhone ទើបប្រើបាន)។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 weeks ago
ប្រភព: WCCF Tech Tag: នាឡិកាវៃឆ្លាត