CAMBO REPORT

Popup Advertising5 seconds

Apple Watch បាន​ជួយ​នារី​ម្នាក់​​អោយ​ជៀស​ផុត​ពី​ការ​ស្លាប់​ទាន់ពេល!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះមិនមែនជាលើកទីមួយទេ ដែលនាឡិកាឆ្លាតវៃ Apple Watch ជួយសង្គ្រោះជីវិតរបស់មនុស្ស។ រំលឹកកាលពីឆ្នាំមុន មានមេធាវីម្នាក់ឈ្មោះ Scott Kilian ដែលធ្លាប់ធ្វើជាអ្នកប្រដាល់ និងមានសុខភាពល្អ ប៉ុន្តែក្រោយមក ធ្វើជាមេធាវីវិញ គាត់មិនសូវជាមានពេល បែកញើស ឬហាត់ប្រាណ ដូចមុនទេ ទើបធ្វើឲ្យសុខភាព គាត់មានបញ្ហា ណាមួយមិនដឹងទៀត ទាល់តែ Apple Watch លោតប្រាប់ថា ចង្វាក់បេះដូងគាត់លោតខ្លាំង ដល់ 121 BPM ដោយធម្មតា ត្រឹមតែខ្ទង់ 49 BPM ។ គាត់មានការបារម្មណ៍ ទើបទៅពិនិត្យសុខភាព ក្រោយមកដឹងថា សរសៃឈាម អាកទែ របស់គាត់ត្រូវបានបិទ 4 កន្លែង ទើបមានការវះកាត់ ទាន់ពេលវេលា ហើយនេះជាការ សង្គ្រោះជីវិត ទាន់ពេលវេលា។

មកដល់ហេតុការណ៍ចុងក្រោយមួយទៀត នារីម្នាក់ ឈ្មោះ Deanna Recktenwald មានអាយុ 18 ឆ្នាំ រស់នៅរដ្ឋ Florida បានដឹងគុណដល់ Apple Watch ដែលបានជួយសង្គ្រោះជីវិត នាងទាន់ពេលវេលាដែរ។ នៅពេលដែលនាងអង្គុយ ក្នុងព្រះវិហារមួយកន្លែង ស្រាប់តែនាឡិកាលោត ប្រាប់ថា បេះដូងរបស់នាងលោតខ្លាំង ខុសពីធម្មតាឡើងដល់ 190 BPM ដែលយើងអាច និយាយបានថា នេះជាសញ្ញា គ្រោះថ្នាក់មួយ ទើបគិតដល់សញ្ញានេះ ម្តាយនាងបានយក នាងទៅពិនិត្យនៅគ្លីនិក មួយកន្លែង ទើបដឹងថានាង មានជំងឺ គ្រលៀនរុំារ៉ៃ បានរាលដាលដល់ 20 ភាគរយ ទៅហើយ នឹងអាចត្រូវប្តូរគ្រលៀន នៅថ្ងៃខាងមុខ ប្រសិនបើទុកយូរ តិចទៀត។ Apple Watch បានជួយសង្គ្រោះជីវិត របស់នាង ទាន់ពេលវេលា ហើយនៅពេលនេះ នាងស្ថិតក្នុង ស្ថានភាពមួយ ដែលអាចទប់ស្កាត់ ជំងឺនេះបាន និងជៀសវាង ការប្តូរគ្រលៀន ឬអាចបណ្តាលឲ្យ នាងគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិនដឹង។ ម្តាយរបស់នាង ក៏បានផ្ញើសារ ទៅកាន់ Apple ដោយក្តីដឹងគុណថា ប្រសិនបើ Apple Watch មិនលោតសញ្ញា ប្រាប់ដល់នាង ក៏ពួកយើងមិនដឹងថា នាងមានបញ្ហា គ្រលៀននេះដែរ។ និយាយដោយ ចិត្តស្មោះ ពួកយើងដឹងគុណដល់ Apple Watch នេះ។

 

វីដេអូខាងក្រោម៖

 

 

 

សរុបមក Apple Watch បានជួយដល់ជីវិតរបស់នារីម្នាក់ទៀតហើយ ដោយបានលោតសញ្ញា ប្រាប់នាងថា ចង្វាក់បេះដូង របស់នាង លោតលឿនខ្លាំងនោះ ខុសប្រក្រតី ទើបនាងប្រាប់ ដល់ម្តាយ យកនាងទៅ គ្លីនិកពិនិត្យ រហូតបានដឹងថានាង មានជំងឺគ្រលៀនរុំារ៉ៃ ដែលរាលដាលបាន 20 ភាគរយហើយ តែស្ថានភាពនេះ អាចទប់ស្កាត់បាន ព្រោះនាងបាន ដឹងអាការៈជំងឺនេះ ទាន់ពេលវេលា ហើយ Apple Watch ជាអ្នកដែលដាស់តឿន នាងមកពិនិត្យទាន់ ពេលបែបនេះ ទើបក្រុមគ្រួសារ នាងដឹងគុណដល់នាឡិកា ឆ្លាតនេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 weeks ago
ប្រភព: WFTS Tag: នាឡិកាវៃឆ្លាត