CAMBO REPORT

Popup Advertising5 seconds

Apple ពន្យារ​ពេល​ចេញ MacBook Air ស៊េរី​ថ្មី​របស់​ខ្លួន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីប៉ុន្មានខែមុននេះ បានលេចលឺដំណឹងផ្លូវការ មួយពីក្រុមហ៊ុន Apple ថាគេនឹងបញ្ចេញនូវ MacBook Air ជំនាន់ថ្មីរបស់ខ្លួន ដោយដាក់លក់នៅក្នុង តម្លៃទាបប៉ុណ្ណោះ ដោយគេនឹងធ្វើឲ្យ ត្រកូល MacBook Air បានទទួលការគាំទ្រ ល្បីល្បាញសាជាថ្មីម្ដងទៀត ក្រោយពីមិន បានបញ្ចេញ MacBook Air ស៊េរីថ្មីប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ហើយគេនឹងប្រកាសវា ចេញជាផ្លូវការ នៅក្នុងខែមិថុនា ឆ្នាំ ២០១៨ ខាងមុខនេះ ប៉ុន្តែមកដល់ពេលនេះវិញ យើងបានទទួលនូវ ព័ត៌មានថ្មីទៀតហើយ ដោយក្រុមហ៊ុន Apple នឹងពន្យារ ពេលប្រកាសចេញ MacBook Air 2018 លើកទៅក្នុង ឆមាសទី ២ ឆ្នាំ ២០១៨ វិញដោយមិនបញ្ចេញ ក្នុងខែមិថុនា ខាងមុខនេះទេ។

មូលហេតុចំបង ដែលធ្វើឲ្យមានការខកខាន និងយឺតយ៉ាវបែបនេះ ក៏ដោយសារតែ Apple ចង់ឲ្យផលិតផល របស់ខ្លួនល្អ មានគុណភាពផលិតខ្ពស់ ប៉ុន្តែនឹងរក្សាតម្លៃ របស់វាឲ្យទាប ដោយគេបានលើកឡើងថា MacBook Air ស៊េរីឆ្នាំ ២០១៨ នេះនឹងត្រូវដាក់លក់ ក្នុងតម្លៃប្រមាណ ៧៩៩ ដុល្លារ, ៨៩៩ ដុល្លារ និងមានម៉ូឌែលខ្ពស់ ដាក់លក់ក្នុងតម្លៃ ៩៩៩ ដុល្លារប៉ុណ្ណោះ។ ថ្វីត្បិតតែតម្លៃ របស់វាទាបមែន ប៉ុន្តែក្រុមហ៊ុន ព្យាយាមបំពាក់នូវគ្រឿង បន្លាស់ល្អៗនៅលើវា ទើបធ្វើឲ្យក្រុមហ៊ុន ផ្គត់ផ្គង់របស់តៃវ៉ាន់ មានចំនួន កំណត់បន្ដិច ដោយនឹងត្រូវព្យាយាម ផលិតបន្ថែមឲ្យទាន់ តម្រូវការ។ ក្រុមហ៊ុន Apple បានបញ្ជាក់យ៉ាង ច្បាស់ថា គេនឹងបំពាក់នូវឈីប ស៊ីភីយូជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Intel គឺជំនាន់ទី ៨ នេះឯង គ្រាន់តែមិនទាន់ដឹង ថាម៉ូឌែល Core i3, Core i5 ឬមួយណានោះទេ ថែមទាំងបំពាក់នូវ អេក្រង់ Retina ដែលមាន កម្រិត Resolution ខ្ពស់ផងដែរ។

អញ្ចឹងសម្រាប់ប្រិយមិត្តដែលស្រលាញ់នូវកុំព្យូទ័រស្ដើង MacBook Air អ្នកប្រាកដជាសប្បាយចិត្ត ហើយ ព្រោះ នៅក្នុងឆ្នាំនេះ Apple នឹងចេញលក់វា នៅក្នុងតម្លៃ ទាបសមរម្យ ប៉ុន្តែបំពាក់នូវគ្រឿងល្អៗ ទៀតផង។ យ៉ាងណាមិញ គេបានពន្យារពេល មិនប្រកាសចេញ ក្នុងខែមិថុនា ខាងមុខនេះទេ ពោលនឹងស្ថិតនៅកំឡុង ឆមាសទី ២ អញ្ចឹងយើងអាច ស្មានបានថា វាអាចនឹងប្រកាស ចេញជាមួយនឹង iPhone ស៊េរីថ្មីនៅខែ កញ្ញាក៏ថាបានដែរ ឬអាចលោត ទៅដល់ចុងឆ្នាំ ខែវិច្ឆិកា ឯណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 3 weeks ago
ប្រភព: Gizmo China Tag: កុំព្យូទ័រ