CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​​រថយន្ដ Memminger Roadster មាន​​​រូប​​​រាង​​​ប្លែក​​​បែប Old-Fashion ប៉ុន្តែ​​ទំនើប​​គួរ​​សមជា​​​មួយ​​​នឹ​ង​​​​កម្លាំង ២១០​ សេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅពេលដែលយើងបានឃើញ រថយន្ដមានរូបរាងតូច ច្រលឹងបែបបុរាណ និងចង្កៀងមូល បែបនេះ យើងប្រហែលជាពិបាក បែងចែកអំពី ម៉ូឌែលវាណាស់ ព្រោះរចនាបថរបស់ ពួកវាគឺប្រហាក់ប្រហែលគ្នា ស្ទើរគ្រប់ក្រុមហ៊ុន។ រថយន្ដប្រភេទនេះ មិនមែនផលិតសម្រាប់ មនុស្សគ្រប់គ្នានោះទេ ដោយសារតែវា ផលិតមកមិនមាន រូបរាងស្អាត ទាក់ភ្នែកដូចគេនោះទេ ហើយកម្លាំងក៏មិន ខ្លាំងណាស់ណាដែរ ថែមទាំងមាន រូបរាងតូចពិបាក ជិះនិងដាក់អីវ៉ាន់ផងដែរ។ ប៉ុន្តែវាផលិតដើម្បី បំពេញការស្រលាញ់ របស់អ្នកនិយមរថយន្ដប្រភេទ នេះ និងចូលចិត្តរថយន្ដ បែបបុរាណ ប៉ុន្តែមានគុណភាព ផលិតបែបសម័យថ្មី ហើយក៏មានកម្លាំង ខ្លាំងល្មមផងដែរ។

 


រថយន្ដមានឈ្មោះថា Memminger Roadster 2.7 ដែលមើលត្រូវរូបរាង របស់វាត្រូវបាន រចនាស្រដៀងនឹងរថយន្ដ Beetle របស់ក្រុមហ៊ុន Volkswagen ដែលមានអាយុកាល ៦៥ ឆ្នាំមកហើយ។ ថែមទាំងស្រដៀង នឹងរថយន្ដ Porsche 356 Speedster ផងដែរ។ ដោយសារតែពួក វាគឺជារថយន្ដបែប Compact តូចច្រលឹងដូចគ្នា មានរចនាបថបែបបុរាណ និងមានកៅអីអង្គុយតែ ២ ប៉ុណ្ណោះ ប៉ុន្តែពួកវាសុទ្ធតែបានប្រើប្រាស់នូវតួ ខ្លួនជាដែកទីបដ៏រឹងមាំ និងទឹកថ្នាំលាប មានគុណភាពខ្ពស់ ធ្វើឲ្យរថយន្ដនេះ មានទំងន់សរុប ៨០០ គីឡូក្រាម។ ហើយការតុបតែង ខាងក្នុងក៏ប្រសើរផងដែរ ដោយមានកៅ អង្គុយស៊េរីថ្មី បែបរថយន្ដ Formula។ យ៉ាន់កង់របស់វាក៏ បានរចនាស្រស់ស្អាត ចាំងភ្លឺ ដែលមានទំហំ ១៨ អ៊ីញ។

 


ហើយអ្វីដែលប្លែកនោះ គឺថារថយន្ដប្រភេទនេះ តែងមានកម្លាំងម៉ាស៊ីនទាបត្រឹមតែ ៦០ កម្លាំងសេះ និងប្រើម៉ាស៊ីនប្រហែល ១.៦ លីត្រប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ Memminger Roadster 2.7 នេះវិញវាប្រើប្រាស់នូវម៉ាស៊ីន ២.៧ លីត្រ Air-Cooled ដែលប្រើប្រាស់សាំង មានកម្លាំង ២១០ សេះ និងកម្លាំងបង្វិល ១៨២ ហ្វីតផោន ដែលមានសន្ទុះលឿន ល្អ​ជាងម៉ូឌែលដទៃនិងមានប្រអប់លេខ ៥លេខ ជាលេខដៃ
ហើយក៏បានប្រើប្រាស់ប្រព័ន្ធហ្វ្រាំង​របស់រថយន្ដ Porsche 911 ផងដែរ ដើម្បីឲ្យចាប់ហ្វ្រាំងស៊ីល្អ បានចំងាយខ្លី។


ទស្សនាវីឌីអូខាងក្រោម៖

 


 


ក្រុមហ៊ុនគ្រោងនឹងបញ្ចេញ លក់រថយន្ដនេះ ជាប្រភេទ Limited Edition ប៉ុណ្ណោះដោយនឹង ដាក់លក់ប្រហែលជា ១០ គ្រឿងប៉ុណ្ណោះក្នុងការសាកល្បង ប៉ុន្តែតម្លៃរបស់វានៅ មិនទាន់ដឹងនៅឡើយទេ។ ហើយប្រសិនបើវា ពេញនិយមច្រើន គេអាចនឹងផលិត កាន់តែច្រើននៅ ឆ្នាំក្រោយទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 weeks ago
ប្រភព: Slash Gear Tag: យានយន្ត